រឹបអូស​បង្គា​ផ្ទុក​គីមី ជាង​៦​ពាន់​គីឡូក្រាម នៅ​មាត់ច្រក​ព្រែក​ចាក ខេត្តកំពត​

ថ្ងៃព្រហស្បតិ៍ 20 មករា 2022, 9:45

​កំពត​៖ មន្ត្រី​ជំនាញ ក​.​ប​.​ប​. ដែលជា​មន្ត្រី​ជំនាញ​ផ្នែក​ស៊ើបអង្កេត​ប្រចាំ​ខេត្តកំពត​បានធ្វើការ​ស្រាវជ្រាវ​រហូត​រកឃើញ និង​ស្ទាក់​ចាប់បាន​រថយន្ត​ដឹក​គ្រឿង​សមុទ្រ​ចំនួន ៥​គ្រឿង​ស្ថិតនៅ​មាត់ច្រក​ព្រែក​ចាក​នៃ​ខេត្តកំពត ក្នុងនោះ​ផងដែរ​រថយន្តរ ២​គ្រឿង​ចាប់បាន​ក្នុង​ថ្ងៃទី​១៧ និង​៣​គ្រឿង​ទៀត​បន្ត​រកឃើញ និង​ចាប់បាន​ក្នុង​ថ្ងៃទី​១៩​។

 

​យោងតាម​លទ្ធផល​ជាក់ស្ដែង​រថយន្ត​ទាំង ៥​គ្រឿង​ខាងលើ​ត្រូវបាន​មន្ត្រី​ជំនាញ​រកឃើញថា​បង្គា​ចំនួន ៦,២៦៨​គីឡូក្រាម​មាន​សារធាតុ​គីមី​ដោយ​ចាក់​បញ្ចូល​គីមី​ទៅក្នុង​ក្បាល​បង្គា​ដែល​ធ្វើឱ្យប៉ះពាល់​ដល់​សុខភាព​អ្នក​បរិភោគ ក៏ដូចជា​អ្នកប្រើប្រាស់​យ៉ាងខ្លាំង​ផងដែរ​។

 

​បង្គា​ទាំងអស់​ត្រូវបាន​មន្ត្រី​ជំនាញ​ដកហូត និង​កម្ទេចចោល​ភ្លាមៗ​មិន​ចាំ​យូរ​ឡើយ ចំពោះ​ម្ចាស់​ទំនិញ​ត្រូវបាន​រង​ការពិន័យ​យ៉ាងខ្លាំង​ពី​មន្ត្រី​ជំនាញ ក​.​ប​.​ប​. សាខា​ខេត្តកំពត​។​

រឹបអូស​បង្គា​ផ្ទុក​គីមី ជាង​៦​ពាន់​គីឡូក្រាម នៅ​មាត់ច្រក​ព្រែក​ចាក ខេត្តកំពត​
រឹបអូស​បង្គា​ផ្ទុក​គីមី ជាង​៦​ពាន់​គីឡូក្រាម នៅ​មាត់ច្រក​ព្រែក​ចាក ខេត្តកំពត​
រឹបអូស​បង្គា​ផ្ទុក​គីមី ជាង​៦​ពាន់​គីឡូក្រាម នៅ​មាត់ច្រក​ព្រែក​ចាក ខេត្តកំពត​
រឹបអូស​បង្គា​ផ្ទុក​គីមី ជាង​៦​ពាន់​គីឡូក្រាម នៅ​មាត់ច្រក​ព្រែក​ចាក ខេត្តកំពត​
រឹបអូស​បង្គា​ផ្ទុក​គីមី ជាង​៦​ពាន់​គីឡូក្រាម នៅ​មាត់ច្រក​ព្រែក​ចាក ខេត្តកំពត​
រឹបអូស​បង្គា​ផ្ទុក​គីមី ជាង​៦​ពាន់​គីឡូក្រាម នៅ​មាត់ច្រក​ព្រែក​ចាក ខេត្តកំពត​
រឹបអូស​បង្គា​ផ្ទុក​គីមី ជាង​៦​ពាន់​គីឡូក្រាម នៅ​មាត់ច្រក​ព្រែក​ចាក ខេត្តកំពត​
រឹបអូស​បង្គា​ផ្ទុក​គីមី ជាង​៦​ពាន់​គីឡូក្រាម នៅ​មាត់ច្រក​ព្រែក​ចាក ខេត្តកំពត​
រឹបអូស​បង្គា​ផ្ទុក​គីមី ជាង​៦​ពាន់​គីឡូក្រាម នៅ​មាត់ច្រក​ព្រែក​ចាក ខេត្តកំពត​

PLB Banner on article detail