លំនៅដ្ឋានពលរដ្ឋចំនួន០៣ខ្នងត្រូវបានអគ្គិភ័យឆាបឆេះទាំងស្រុងនៅស្រុកសំពៅលូន

ថ្ងៃអាទិត្យ 6 កុម្ភៈ 2022, 13:24

ខេត្តបាត់ដំបង! លំនៅដ្ឋានរបស់ប្រជាពលរដ្ឋចំនួន០៣ខ្នងត្រូវបានអគ្គិភ័យឆាបឆេះទាំងស្រុងកាលពីវេលាម៉ោង ១២ និង ៥០ នាទី ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចក្រុមទី០៣ ភូមិតាស្ដា ឃុំតាស្ដា ស្រុកសំពៅលូន។

 

សមត្ថកិច្ចបានអោយដឹងថា ករណីអគ្គីភ័យខាងលើនេះបានបណ្តាលអោយឆាបឆេះផ្ទះប្រជាពលរដ្ឋដែលរស់នៅលើដីចំណីភ្នំចំនួន ០៣ ខ្នងផ្ទះរួមមាន!
១- ផ្ទះទំហំ ៣ម៉ែត្រ×៥ម៉ែត្រ សង់អំពីឈើ ប្រក់ស័ង្កសី ដែលមានម្ចាស់ឈ្មោះ កៅ លីន ភេទប្រុស អាយុ ៤៤ឆ្នាំ ខូចខាតធុងបាស ០១ គ្រឿង តម្លៃ ៦០ ម៉ឺនរៀល ,ទូរទស្សន៍ ០១ គ្រឿង តម្លៃ ៣៥ ម៉ឺនរៀល និងខោអាវរបស់របរប្រើប្រាស់ក្នុងផ្ទះឆេះទាំងស្រុង។

 

២- ផ្ទះទំហំ ៣ម៉ែត្រ×៥ម៉ែត្រ សង់អំពីឈើប្រក់ស័ង្កសី ដែលមានម្ចាស់ផ្ទះ ឈ្មោះ ឈន ឆន ភេទប្រុស អាយុ ៤២ឆ្នាំ ឆេះប័ណ្ណក្រីក្រ ០១ សន្លឹក ,ឆេះលុយខ្មែរអស់ ៥០ម៉ឺនរៀល ,ឆេះខោអាវនិងរបស់របរប្រើប្រាស់ក្នុងផ្ទះទាំងស្រុង។

 

៣- ផ្ទះទំហំ ៣ម៉ែត្រ×៥ម៉ែត្រ សង់អំពីឈើប្រក់ស័ង្កសី ដែលមានម្ចាស់ផ្ទះ ឈ្មោះ ឡុច ស្រីពៅ ភេទស្រី អាយុ ៤៥ឆ្នាំ ខូចខាតលុយចំនួន ១,៥០០,០០០ ម៉ឺនរៀល ,កង្ហារ ០៣គ្រឿង និង ខោអាវរបស់ប្រើប្រាស់ក្នុងផ្ទះឆេះទាំងស្រុង។

 

នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះដែរកម្លាំងអធិការដ្ឋាននគរបាលស្រុក បានយករថយន្តពន្លត់អគ្គីភ័យទៅចុះអន្តរាគមន៍បាញ់ទឹកពន្លត់ផងដែរ ដោយប្រើប្រាស់ទឹកអស់ ចំនួន០២ឡាន និងមិនបណ្តាលអោយគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ។

លំនៅដ្ឋានពលរដ្ឋចំនួន០៣ខ្នងត្រូវបានអគ្គិភ័យឆាបឆេះទាំងស្រុងនៅស្រុកសំពៅលូន
លំនៅដ្ឋានពលរដ្ឋចំនួន០៣ខ្នងត្រូវបានអគ្គិភ័យឆាបឆេះទាំងស្រុងនៅស្រុកសំពៅលូន
លំនៅដ្ឋានពលរដ្ឋចំនួន០៣ខ្នងត្រូវបានអគ្គិភ័យឆាបឆេះទាំងស្រុងនៅស្រុកសំពៅលូន
លំនៅដ្ឋានពលរដ្ឋចំនួន០៣ខ្នងត្រូវបានអគ្គិភ័យឆាបឆេះទាំងស្រុងនៅស្រុកសំពៅលូន
លំនៅដ្ឋានពលរដ្ឋចំនួន០៣ខ្នងត្រូវបានអគ្គិភ័យឆាបឆេះទាំងស្រុងនៅស្រុកសំពៅលូន
លំនៅដ្ឋានពលរដ្ឋចំនួន០៣ខ្នងត្រូវបានអគ្គិភ័យឆាបឆេះទាំងស្រុងនៅស្រុកសំពៅលូន

PLB Banner on article detail