វិស័យឯកជន ចូលរួមផ្តល់សម្ភារះនិងម៉ាស៊ីន សម្លាប់មេរោគជាច្រើនគ្រឿងដល់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីទប់ស្កាត់កូវីដ-១៩

ថ្ងៃពុធ 24 វិច្ឆិកា 2021, 10:22

ភ្នំពេញ៖ ម៉ាស៊ីនសម្រាប់បាញ់ថ្នាំសម្លាប់មេរោគនិងម៉ាស៊ីនបន្សុតខ្យល់សម្លាប់មេរោគ រួមទាំងទឹកថ្នាំជាច្រើន ត្រូវបានក្រុមហ៊ុន ដាប់ប៊ែលយូខេអិល អេកូអីស ឥណ្ឌូឆាយណា ឯ.ក ប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចាត់វិធានការទប់ស្កាត់ការរីករាលដាល នៃមេរោគកូវីដ-១៩ (Covid-19)ខណៈដែលជម្ងឺនេះមិនទាន់សាបរលាបចេញពីរាជធានីភ្នំពេញនៅឡើយនោះ។

 

ពិធីប្រគល់និងទទួលឧបករណ៍ខាងលើនេះបាន ធ្វើឡើងកាលពីល្ងាចថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមវត្តមានឯកឧត្តម នួន ផារ័ត្ន អភិបាលរងតំណាងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក លីម តារា នាយកក្រុមហ៊ុន នៅសាលារាជធានីភ្នំពេញ។

 

ក្នុងឱកាសនោះឯកឧត្តម នួន ផារ័ត្ន បានមានប្រសាសន៍លើកឡើងថា ក្នុងនាមក្រុមប្រឹក្សារាជធានី គណៈអភិបាលរាជធានី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ នៅភ្នំពេញ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកនាយក និងលោក ប្រធានប្រតិបត្តិ ដែលបានឧបត្ថម្ភ នូវ ម៉ាស៊ីនសម្លាប់រោគ (e-COND life Air-Sanitizer)ចំនួន ៥គ្រឿង។
​- ថ្នាំសម្លាប់មេរោគ(INC++29 disinfectant formulated liquid)ចំនួន៤ដប - ម៉ាស៊ីនបន្សុតខ្យល់សម្លាប់មេរោគ Qcov(air sanitizing humidifier) ចំនួន៤គ្រឿង - ថ្នាំសម្លាប់មេរោគ(INC16K disinfectant solutions)ចំនួន៤ដប ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចាត់វិធានការទប់ស្កាត់ការរីករាលដាល នៃមេរោគកូវីដ-១៩ (Covid-19)។ 

 

ឯកឧត្តម នួន ផារ័ត្ន បន្តថា ៖ តាមរយៈកាយវិការដ៏ល្អប្រពៃ ប្រកបដោយមនុស្សធម៌ និងគុណធម៌ខាងលើនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងរាជរដ្ឋាភិបាល ស្របតាមការអំពាវនាវរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលមេរោគកូវីដ ១៩ នៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងប្រទេសកម្ពុជា បានទាន់ពេលវេលា។

 

ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លាមួយនេះ ស្ដែងឱ្យឃើញអំពីការគិតគូរ និងក្ដីអាណិតស្រលាញ់ចំពោះជនរួមជាតិ ដោយឈរលើបុព្វហេតុជាតិ សាមគ្គីជាធ្លុងមួយ ក្នុងស្មារតីជួយគ្នា នៅក្នុងកាលៈទេសៈដែលប្រទេសជាតិបាន និងកំពុង ជួបប្រទះនឹងគ្រោះភ័យ នៃការរាតត្បាត់ពីមេរោគជាសកលនេះ។ សមានចិត្តដ៏ប្រពៃនេះ នឹងត្រូវបានចងចាំ ទុកដោយរាជរដ្ឋាភិបាល រដ្ឋបាលរាជធានីភ្នំពេញ និងប្រជាជនកម្ពុជាទាំងមូល៕

វិស័យឯកជន ចូលរួមផ្តល់សម្ភារះនិងម៉ាស៊ីន សម្លាប់មេរោគជាច្រើនគ្រឿងដល់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីទប់ស្កាត់កូវីដ-១៩
វិស័យឯកជន ចូលរួមផ្តល់សម្ភារះនិងម៉ាស៊ីន សម្លាប់មេរោគជាច្រើនគ្រឿងដល់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីទប់ស្កាត់កូវីដ-១៩
វិស័យឯកជន ចូលរួមផ្តល់សម្ភារះនិងម៉ាស៊ីន សម្លាប់មេរោគជាច្រើនគ្រឿងដល់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីទប់ស្កាត់កូវីដ-១៩

PLB Banner on article detail