ប្លង់រឹងជាង១ម៉ឺនបណ្ណ បុរីឡេងណាវ៉ាត្រា ចែកជូនអតិថិជននៅគម្រោងខេត្តបាត់ដំបង 

ថ្ងៃសុក្រ 26 ឧសភា 2023, 14:8

ខេត្តបាត់ដំបង៖ យ៉ាងហោចណាស់មានអតិថិជនជិត ២ពាន់នាក់ត្រូវបានក្រុមហ៊ុនបុរី ឡេង ណាវ៉ាត្រា អញ្ជើញមកទទួលប្លង់ដីនិងផ្ទះដែលបានទិញនាពេលកន្លងមក នៅគម្រោងអភិវឌ្ឍន៍របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា សាខាខេត្តបាត់ដំបង  ហើយពិធីចែកជូនប្លង់រឹងជាង ១ម៉ឺនបណ្ណនេះបានធ្វើឡើងដោយផ្ទាល់ពីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នៅគម្រោងអភិវឌ្ឍន៍បុរីឡេងណាវ៉ាត្រា សាខាបាត់ដំបង ដែលស្ថិតក្នុងភូមិកគោ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២៦ ខែ ឧសភា ឆ្នាំ ២០២៣នេះ។

គម្រោងអភិវឌ្ឍន៍បុរីឡេងណាវ៉ាត្រា សាខាខេត្តបាត់ដំបងនេះ ត្រូវបានគេដឹងថា មានទាំងគម្រោងបុរីនិងគម្រោងដីឡូតិ៍ក្នុងនោះអ្នកឧកញ៉ាក៏បានធ្វើ resort ដ៏មានភាពទាក់ទាញ ខណៈដែលនៅក្នុងគម្រោងមួយថ្ងៃមួយថ្ងៃមានភ្ញៀវទេសចរណ៍ទៅចូលទស្សនាកំសាន្តជាច្រើននាក់ ដែលចំណុចនេះគឺជាសកម្មភាពចលនាសេដ្ឋកិច្ច ទេសចរណ៍មួយយ៉ាងសំខាន់ចូលរួមអភិវឌ្ឍន៍ សង្គមជាតិ ជាមួយរដ្ឋាភិបាល ពិសេសនៅក្នុងខេត្តបាត់ដំបងដោយផ្ទាល់តែម្តងដែលធ្វើឲ្យមានសេដ្ឋកិច្ចកាន់តែរីកចម្រើន ហើយក៏ដូចជាការបង្កើតឲ្យមានកន្លែងកំសាន្តជាច្រើនសម្រាប់ប្រជាជនមានភាពសប្បាយរីករាយ។ 

ជាមួយគ្នានោះដែរគម្រោងរបស់ក្រុមហ៊ុន បុរី ឡេង ណាវ៉ាត្រា គឺជាក្រុមហ៊ុនខ្មែរមួយដ៏សកម្មដែលមានគោលការណ៍លក់ ដី និងផ្ទះនៅក្នុងតម្លៃធូរថ្លៃ ដែលធ្វើឱ្យអ្នកមានជីវភាពក្រោមមធ្យម និងមធ្យមមានឱកាសទិញបាននៅដីក៏ដូចជាលំនៅឋានរស់នៅដោយសមរម្យ  លើសពីនេះអតិថិជនដែលបានទិញពីគម្រោងបុរី ឡេង ណាវ៉ាត្រា នាពេលកន្លងមក គឺមានឪកាស លក់ចេញចំណេញច្រើនទៀតផង។ 

នៅក្នុងឱកាសពិធីទទួលបណ្ណប្លង់រឹងកម្មសិទ្ធនោះ បងប្អូនដែលជាអតិថិជនបានសម្ដែងទឹកទឹកមុខសប្បាយរីករាយយ៉ាងខ្លាំងនៅពេលបានទទួលបណ្ណពិត ហើយបានជួបអ្នកឧកញ៉ា ឡេងណាវ៉ាត្រា ដែលជាម្ចាស់គម្រោងផ្ទាល់។

ថ្លែងនៅចំពោះមុខអតិថិជនជាច្រើនរយនាក់ អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា បានសំដែងអំណរអរគុណដល់ពុកម៉ែបងប្អូនអតិជនជាខ្លាំង ដែលបានជឿជាក់គាំទ្រដល់គម្រោងបុរី ឡេង ណាវ៉ាត់ត្រា ហើយក៏សូមទោសដល់អតិថិជនមួយចំនួនដែលក្រុមហ៊ុនមានការយឺតយ៉ាវក្នុងការផ្ដល់ប្លង់ ក៏ដូចជាការសាងសង់ផ្ទះជាដើម តែទោះជាយ៉ាងណាក្ដីក្រុមហ៊ុនបានប្ដេជ្ញាចិត្តពន្លឿនការសាងសង់ដើម្បីឲ្យទាន់តាមកិច្ចសន្យារ ដោយមិនឲ្យអតិថិជនខកបំណងឡើយ។ 

បន្ថែមទៅទៀត អ្នកឧកញ៉ាក៏ផ្ដាំផ្ញើទៅអតិថិជន ក៏ដូចជាពុកបងប្អូនខ្មែរទាំងអស់សូមកុំជឿលើជនអគតិមួយចំនួនដែលកំពុងតែងតែដើរបំប៉ោងព័ត៌មានក្នុងគោលបំណងចង់បំផ្លាញក្រុមហ៊ុនរបស់អ្នកឧកញ៉ាឲ្យដួលរលំ ហើយបណ្ណកម្មសិទ្ធជាង ១ម៉ឺនឡូតិ៍ បានធ្វើរួចរាល់ដែលក្រុមហ៊ុនបានចែកជូននេះគ្រាន់តែជាដំណាក់កាលដំបូងរបស់អតិថិជនក្នុងគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានសាខាខេត្តបាត់ដំបងប៉ុណ្ណោះ ហើយក្រុមហ៊ុននឹងបន្តចែកជូនជាបន្តបន្ទាប់ទៅតាមដំណាក់កាលនីមួយៗ។

សូមបញ្ជាក់ផងដែរថា បុរីឡេង ណាវ៉ាត្រា  ឬ គម្រោងអភិវឌ្ឍន៍លំនៅដ្ឋាន ត្រូវបានដឹង និងទទួលស្គាល់ថា ជាក្រុមហ៊ុនបុរីដែលលក់ជូនអតិថិជនក្នុងតម្លៃធូថ្លៃជាងគេ នៅក្នុងប្រទេសកម្ពុជា។ អ្វីដែលកាន់តែពិសេសទៅទៀត គឺសំណង់របស់បុរី មានការធានាគុណភាព រហូតដល់ទៅ៤ឆ្នាំ ដែលនេះជាការធានាមួយមានរយៈវែងជាងគេ មិនធ្លាប់មាន៕

អត្ថបទនិងរូបភាព៖ជាង សុជាតិ

PLB Banner on article detail