ធនាគារហត្ថារៀបចំមហាសន្និបាតប្រចាំឆ្នាំលើកទី២៥ សម្រាប់ឆ្នាំ២០២២ ក្រោមប្រធានបទ «ការពង្រីកអាជីវកម្មប្រកបដោយគុណភាព» 

ថ្ងៃសុក្រ 17 កុម្ភៈ 2023, 20:46

ខេត្តបាត់ដំបង ៖ នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ធនាគារហត្ថា ដែលជាធនាគារពាណិជ្ជមានបណ្ដាញធំបំផុតលំដាប់ទី២ ផ្អែកលើសាខាប្រតិបត្តិការនៅក្នុងព្រះរាជាណាចក្រកម្ពុជា បានរៀបចំមហាសន្និបាតប្រចាំឆ្នាំលើកទី២៥ សម្រាប់ឆ្នាំ២០២២ ក្រោមប្រធានបទ «ការពង្រីកអាជីវកម្មប្រកបដោយគុណភាព» ដែលពិធីនេះប្រារព្ធធ្វើឡើងនៅមហោស្រពស្ទឹងសង្កែ ក្នុងក្រុងបាត់ដំបង ដោយមានការអញ្ជើញចូលរួមពីសំណាក់សមាជិកក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំជាន់ខ្ពស់ និងថ្នាក់គ្រប់គ្រង របស់ធនាគារហត្ថាសរុបប្រមាណ ៥០០នាក់។   

 

ថ្លែងក្នុងកម្មវិធីមហាសន្និបាតលើកទី២៥នេះ លោក ឧកញ៉ា ហួត អៀងតុង ប្រធានអគ្គនាយក ធនាគារហត្ថា បានមានប្រសាសន៍ថា៖ «ខ្ញុំពិតជាមានមោទនភាពយ៉ាងខ្លាំងចំពោះសមិទ្ធផលដែលមហាគ្រួសារ ធនាគារហត្ថាយើងសម្រេចបានក្នុងឆ្នាំ២០២២ រួមមាន ការដាក់ចេញនូវផលិតផលថ្មីៗដើម្បីបំពេញតម្រូវការជាក់ស្តែងរបស់អតិថិជន ការបង្កើននូវគុណភាពផលិតផលដែលមានស្រាប់ ការពង្រីកវិសាលភាពនៃបណ្ដាញដៃគូពាណិជ្ជករ KHQR ទូទាំងប្រទេស ការបន្តសហការជាមួយដៃគូអាជីវកម្ម និងពិសេសបំផុតគឺការធ្វើទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យាថ្មីៗ ដូចជាកម្មវិធី Hattha Mobile ជំនាន់ទី៣ ជាដើម ដែលជាការបោះជំហានផ្នែកបច្ចេកវិទ្យាឌីជីថលប្រកបដោយនវានុវត្តន៍ ដែលជំរុញឱ្យសេវាកម្មធនាគាររបស់យើងកាន់តែមានភាពរស់រវើក ទំនើប និងរហ័ស ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់អតិថិជនប្រកបដោយប្រសិទ្ធភាព និងជាទីគាប់ចិត្តបំផុត។
 

ក្រៅពីសមិទ្ធផលខាងលើ ធនាគារហត្ថា បានសម្រេចនូវលទ្ធផលហិរញ្ញវត្ថុនាដំណាច់ខែធ្នូ ឆ្នាំ២០២២ បានយ៉ាងល្អប្រសើរ ដែលក្នុងនោះមាន ប្រាក់ចំណេញសុទ្ធចំនួន ៧៣,៣៧៦ លានដុល្លារអាមេរិក (បើគិតតាមប្រព័ន្ធ CIFRS) ផលប័ត្រប្រាក់បញ្ញើសន្សំសរុប ១.៣៣១ លានដុល្លារអាមេរិក និងសំពាធឥណទាន ១.៩៣៦លាន ដុល្លារអាមេរិក ដែល «ឆ្នាំ២០២២ កន្លងមកនេះ ចាត់ទុកថាជាឆ្នាំដែលប្រកបដោយភាពតានតឹងមួយក្នុងដំណើរការអាជីវកម្មរបស់ធនាគារហត្ថា ហើយក៏ជាឆ្នាំដែលយើងទទួលបានបទពិសោធល្អៗជាច្រើនដែលផ្ដល់នូវមេរៀន និងនាវានុវត្តន៍ថ្មីៗដើម្បីបន្តពង្រឹង និពង្រីកអាជីវកម្មរបស់យើងឆ្ពោះទៅរកភាពថ្កុំថ្កើង និងចីរភាពប្រកបដោយកិត្តិយស សេចក្ដីថ្លៃថ្នូរ និងកិត្យានុភាព។

 

ភាពឈ្លាសវៃនៃការដឹកនាំត្រួសត្រាយផ្លូវប្រកបដោយថាមវន្តរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ធនាគារហត្ថា ការសាមគ្គីជាធ្លុងមួយរបស់បុគ្គលិកគ្រប់ជាន់ថ្នាក់ ហើយក៏បង្ហាញពីភាពរឹងមាំរបស់ធនាគារហត្ថា ក្នុងនាមជាធនាគារចាស់ទុំ និងឈានមុខគេមួយរបស់ប្រទេសកម្ពុជា និងបានកម្លាយខ្លួនពី គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត មកជាធនាគារពាណិជ្ជជាផ្លូវការនៅខែសីហា ឆ្នាំ២០២០ បន្ទាប់ពីបានផ្តល់សេវាហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជាជិត៣០ឆ្នាំ ហើយគិតត្រឹមខែមករា ឆ្នាំ២០២៣ ធនាគារហត្ថាមានការិយាល័យសាខាសរុបចំនួន ១៧៧ ,ម៉ាស៊ីនអេធីអឹមចំនួន ១៤៣កន្លែង មានអតិថិជនបើកគណនីសរុបជាង ៥០០.០០០ គណនី ជាមួយផលប័ត្រឥណទានសរុបជាង ១.៩ ពាន់លានដុល្លារអាមេរិក ប្រាក់បញ្ញើសន្សំសរុបជាង ១.២ ពាន់លានដុល្លារអាមេរិក។

ធនាគារហត្ថារៀបចំមហាសន្និបាតប្រចាំឆ្នាំលើកទី២៥ សម្រាប់ឆ្នាំ២០២២ ក្រោមប្រធានបទ «ការពង្រីកអាជីវកម្មប្រកបដោយគុណភាព» 
ធនាគារហត្ថារៀបចំមហាសន្និបាតប្រចាំឆ្នាំលើកទី២៥ សម្រាប់ឆ្នាំ២០២២ ក្រោមប្រធានបទ «ការពង្រីកអាជីវកម្មប្រកបដោយគុណភាព» 
ធនាគារហត្ថារៀបចំមហាសន្និបាតប្រចាំឆ្នាំលើកទី២៥ សម្រាប់ឆ្នាំ២០២២ ក្រោមប្រធានបទ «ការពង្រីកអាជីវកម្មប្រកបដោយគុណភាព» 
ធនាគារហត្ថារៀបចំមហាសន្និបាតប្រចាំឆ្នាំលើកទី២៥ សម្រាប់ឆ្នាំ២០២២ ក្រោមប្រធានបទ «ការពង្រីកអាជីវកម្មប្រកបដោយគុណភាព» 
ធនាគារហត្ថារៀបចំមហាសន្និបាតប្រចាំឆ្នាំលើកទី២៥ សម្រាប់ឆ្នាំ២០២២ ក្រោមប្រធានបទ «ការពង្រីកអាជីវកម្មប្រកបដោយគុណភាព» 
ធនាគារហត្ថារៀបចំមហាសន្និបាតប្រចាំឆ្នាំលើកទី២៥ សម្រាប់ឆ្នាំ២០២២ ក្រោមប្រធានបទ «ការពង្រីកអាជីវកម្មប្រកបដោយគុណភាព» 
ធនាគារហត្ថារៀបចំមហាសន្និបាតប្រចាំឆ្នាំលើកទី២៥ សម្រាប់ឆ្នាំ២០២២ ក្រោមប្រធានបទ «ការពង្រីកអាជីវកម្មប្រកបដោយគុណភាព» 
ធនាគារហត្ថារៀបចំមហាសន្និបាតប្រចាំឆ្នាំលើកទី២៥ សម្រាប់ឆ្នាំ២០២២ ក្រោមប្រធានបទ «ការពង្រីកអាជីវកម្មប្រកបដោយគុណភាព» 

PLB Banner on article detail

អត្ថបទពេញនិយម