ឯកឧត្តម ស៊ុន ចាន់ថុល បានថ្លែង បើគ្មានសុខសន្តិភាព គឺយើងគ្មានអ្វីៗទាំងអស់

ថ្ងៃអង្គារ 21 មីនា 2023, 13:11

ខេត្តបាត់ដំបង ៖ នៅក្នុងពិធីប្រគល់-ទទួល និងសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការទីលានទុកដាក់សំរាម ខេត្តបាត់ដំបង ដែលជាគម្រោងកែលំអគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាប ជំហានទី២ ក្រោមកម្ចីឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា បើគ្មានសុខសន្តិភាព គឺយើងគ្មានអ្វីៗទាំងអស់។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានមានប្រសាសន៍ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន បានអនុញ្ញាតឱ្យយើងមានឱកាសបានជួបជុំគ្នាទទួលនូវសមិទ្ធផលថ្មីមួយទៀតនៅខេត្តបាត់ដំបង បើគ្មានសុខសន្តិភាព គឺយើងគ្មានអ្វីៗទាំងអស់ បើគ្មានសុខសន្តិភាពយើងគ្មានឱកាស រាជរដ្ឋាភិបាលយើងគ្មានឱកាទៅទាក់ទាញអ្នកវិនិយោគមកដាក់ទុននៅកម្ពុជាយើងបង្កើនការងារជូនបងប្អូនប្រជាពលរដ្ឋយើងធ្វើ  បើគ្មានសុខសន្តិភាពយើងគ្មានឱកាសទៅទាក់ទាញនូវភ្ញៀវទេសចរណ៍រាប់លាននាក់មកលេងនៅកម្ពុជាយើងដើម្បីបង្កើនការងារជូនបងប្អូនប្រជាពលរដ្ឋយើងធ្វើ បើគ្មានសុខសន្តិភាពយើងគ្មានឱកាសយកកសិផលយើងយកផលិតផលយើងទៅលក់នៅបរទេសដើម្បីបង្កើនការងារជូនបងប្អូនប្រជាពលរដ្ឋយើងធ្វើ បើគ្មានសុខសន្តិភាពយើងគ្មានឱកាសកសាងផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ វត្តអារាម ប្រឡាយទឹក។ល។និង។ល។ គឺគ្មានអ្វីៗទាំងអស់ ដូច្នេះសុខសន្តិភាពនេះគឺជាកត្តាដ៏សំខាន់មិនអាចកាត់ថ្លៃបានក្នុងការកសាងប្រទេសជាតិមាតុភូមិរបស់យើងអោយបានរុងរឿង កាត់បន្ថយភាពក្រីក្ររបស់បងប្អូនប្រជាពលរដ្ឋរបស់យើង។

បន្ថែមពីនេះឯកឧត្តមក៏បានសំណូមពរទៅដល់លោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋយើងទាំងអស់ត្រូវរួមគ្នាអមដំណើរជាមួយនឹងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ក្នុងការថែរក្សាសុខសន្តិភាពនេះអោយបានគង់វង្សទោះជាតម្លៃណាក៏ដោយ ដើម្បីបន្តកសាងប្រទេសជាតិមាតុភូមិរបស់យើងអោយបានរុងរឿងថែមទៀត ហើយនៅថ្ងៃទី២៣ ខែកក្កដា ខាងមុខនេះ នឹងមានការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រដើម្បីបង្កើតរាជរដ្ឋាភិបាលអាណត្តិទី៧ ដូច្នេះសូមបងប្អូនលោកយាយលោកតាទាំងអស់សូមអញ្ជើញទៅបោះឆ្នោតអោយបានគ្រប់គ្នា យើងមានតួនាទី មានភារកិច្ចជាពលរដ្ឋខ្មែរ ត្រូវតែទៅបោះឆ្នោតអោយបានគ្រប់ៗគ្នា ព្រោះជាភារកិច្ចរបស់យើង ដើម្បីជ្រើសរើសគណបក្សណាដែលយើងឃើញថាដឹកនាំប្រទេសបានជោគជ័យ ហើយបើចង់ឃើញផ្លូវពីបាត់ដំបងទៅសៀមរាប សូមអញ្ជើញបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។

PLB Banner on article detail