​ឯកឧត្តម គួច ចំរើន ដឹកនាំ​កិច្ចប្រជុំ​ស្តីពី​ផែនការ​ចាក់​វ៉ាក់សាំង​ជូន​កុមារ ទូទាំង​ខេត្ត​ព្រះសីហនុ

ថ្ងៃព្រហស្បតិ៍ 29 កក្កដា 2021, 13:38

នៅ​ព្រឹក​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​ខេត្ត បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​វិ​ដេ​អូ Zoom Meeting ស្តីពី​ផែនការ​នៃ​ការចាក់​វ៉ាក់សាំង​ជូន​កុមារ​នៅ​ខេត្ត​ព្រះសីហនុ និង​ផ្សព្វផ្សាយ​ពី​ខ្លឹមសារ​នៃ​សេចក្តីសម្រេច ព្រមទាំង​សារាចរ​ណែនាំ​របស់​រាជរដ្ឋាភិបាល ដោយមាន​ការចូលរួម​ពី​លោក លោកស្រី​អភិបាលរង​ខេត្ត ឯកឧត្តម​ប្រធាន​សាលាដំបូង​ខេត្ត ឯកឧត្តម​ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត លោកនាយក​នាយករង​រដ្ឋបាល​សាលាខេត្ត ស្នងការ​នគរបាល​ខេត្ត មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត អភិបាលក្រុង​ស្រុក និង​លោក​លោកស្រី​ប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត​។

 

​តាមរយៈ​កិច្ចប្រជុំ​នេះ រដ្ឋបាលខេត្ត​ព្រះសីហនុ បានសម្រេច​កំណត់​យក​ថ្ងៃទី​០១  ខែ សីហា  ឆ្នាំ ២០២១  ខាងមុខនេះ នឹង​បើក​យុទ្ធនាការ ព្រមៗ​គ្នា ដើម្បី​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩  ជូន​កុមារ និង​យុវវ័យ ដែលមាន​ចាប់ពី​១២​ឆ្នាំ  ដល់​ក្រោម​១៨​ឆ្នាំ  នៅ​ទូទាំង​ខេត្ត​ព្រះសីហនុ​។

 

​អង្គប្រជុំ​ក៏បាន​ពិភាក្សា​ឆ្លង​លើ​សេចក្តីសម្រេច ស្តីពី​​ការដាក់ចេញ​វិធានការ​រដ្ឋបាល​ដើម្បី​ប្រយុទ្ធប្រឆាំង និង ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ក្នុងភូមិ​សាស្ត្រ​ខេត្ត​ព្រះសីហនុ​ផងដែរ​។

 

​ក្នុងឱកាស​នោះ ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​ខេត្ត​ព្រះសីហនុ បានចេញ​បទបញ្ជា​ដល់ អភិបាលក្រុង​ស្រុក និង​កម្លាំង​មាន​សមត្ថកិច្ច ត្រូវ​ចាត់វិធានការ​បន្ទាន់​ដាច់ខាត ចំពោះ​ការប្រមូលផ្តុំ ជួបជុំគ្នា ហូបចុក ផឹកស៊ី នៅតាម​ទីតាំង​សាធារណៈ អាហា​រដ្ឋា​ន ភោជនីយដ្ឋាន ខារ៉ាអូខេ បារ រង្គសាល និង​ទីតាំង​មួយចំនួនទៀត​។​ល​។ ចាប់ពី​ម៉ោង​នេះ​តទៅ ករណី​រកឃើញ ត្រូវធ្វើ​ការផាកពិន័យ និង​បិទ​ទីតាំង​នោះ​ដោយ​គ្មាន​ការលើកលែង​ឡើយ​៕​

​ឯកឧត្តម គួច ចំរើន ដឹកនាំ​កិច្ចប្រជុំ​ស្តីពី​ផែនការ​ចាក់​វ៉ាក់សាំង​ជូន​កុមារ  ទូទាំង​ខេត្ត​ព្រះសីហនុ
​ឯកឧត្តម គួច ចំរើន ដឹកនាំ​កិច្ចប្រជុំ​ស្តីពី​ផែនការ​ចាក់​វ៉ាក់សាំង​ជូន​កុមារ  ទូទាំង​ខេត្ត​ព្រះសីហនុ
​ឯកឧត្តម គួច ចំរើន ដឹកនាំ​កិច្ចប្រជុំ​ស្តីពី​ផែនការ​ចាក់​វ៉ាក់សាំង​ជូន​កុមារ  ទូទាំង​ខេត្ត​ព្រះសីហនុ
​ឯកឧត្តម គួច ចំរើន ដឹកនាំ​កិច្ចប្រជុំ​ស្តីពី​ផែនការ​ចាក់​វ៉ាក់សាំង​ជូន​កុមារ  ទូទាំង​ខេត្ត​ព្រះសីហនុ

PLB Banner on article detail