ក្រុមហ៊ុន​យក្ស TotalEnergies ប្រកាស​ឈប់​ទិញ​ប្រេង​ពី​រុស្សី នៅ​ចុង​ឆ្នាំនេះ​

ថ្ងៃសុក្រ 25 មីនា 2022, 8:40

​ដោយសារ​បញ្ហា​ប្រឈម​នឹង​ការរិះគន់​ជុំវិញ​ការធ្វើ​អាជីវកម្ម​របស់ខ្លួន​នៅក្នុង​ប្រទេស​រុស្សី បូករួម​ទាំង​សម្ពាធ​ទណ្ឌកម្ម​ពី​លោកខាងលិច​ផង​នោះ ក្រុមហ៊ុន​ប្រេង​យក្ស​បារាំង TotalEnergies បានប្រកាស​នឹង​បញ្ឈប់​ការទិញ​ប្រេង និង​ផលិត​ប្រេង ពី​ប្រទេស​រុស្សី យ៉ាងយូរបំផុត​នៅ​ចុងឆ្នាំ​២០២២​នេះ​។​

 

​សារព័ត៌មាន​ជាតិ​បារាំង france24 បាន​ចុះផ្សាយ​កាលពី​ថ្ងៃទី​២៤ ខែមីនា ម្សិលមិញ​ថា ប្រតិបត្តិ​លោក Patrick Pouyanné បាន​ថ្លែងប្រាប់​វិទ្យុ​បារាំង អំពី​ស្ថានភាព​កាន់តែ​អាក្រក់​ទៅៗ​នៅក្នុង​អ៊ុយ​ក្រែ​ន ហើយ​ក្រុមហ៊ុន TotalEnergies បានសម្រេច​ចិត្តជា​ឯកតោភាគី​ក្នុង​ការមិន​ចុះកិច្ចសន្យា ដើម្បី​បញ្ឈប់​ការទិញ​ប្រេង និង​ផលិតផល​ប្រេង​នៅ​រុស្ស៊ី​។ ​លោក​បន្តថា ការបញ្ឈប់​ទិញ​ប្រេង និង​ផលិត​ប្រេង នៅក្នុង​ប្រទេស​រុស្សី នឹងធ្វើ​ឱ្យបាន​ឆាប់ ពោលគឺ​នៅ​ចុងឆ្នាំ​២០២២ នេះ តែម្តង​។​

 

​គួររំលឹកថា កាលពី​ខែ​ដើមឆ្នាំ​២០២២ ក្រុមហ៊ុន TotalEnergies ក៏​ធ្លាប់បាន​ប្រកាសថា នឹង​ដកខ្លួន​ចេញពី​ប្រទេស​មី​យ៉ាន់​ម៉ា ដោយសារ​បញ្ហា​រំលោភសិទ្ធិ​មនុស្ស បន្ទាប់ពី​រដ្ឋប្រហារ​កា​លពី​ឆ្នាំមុន​៕​

ក្រុមហ៊ុន​យក្ស TotalEnergies ប្រកាស​ឈប់​ទិញ​ប្រេង​ពី​រុស្សី នៅ​ចុង​ឆ្នាំនេះ​

PLB Banner on article detail