ទំនាស់​ពាក្យសម្តី ឈានដល់​ហិង្សា​ប្រើ​កាំបិត​ខ្វែវ​កាប់​លើ​គូរ​ទំនាស់​បណ្តាលឱ្យ​រងរបួស​ធ្ងន់​

ថ្ងៃសុក្រ 18 មិថុនា 2021, 12:6

​ខេត្តបាត់ដំបង ជនសង្ស័យ​ម្នាក់​ត្រូវបាន​កម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​មោងឫស្សី ចុះ​ធ្វើការ​បង្ក្រាប​ឃាត់ខ្លួន ក្រោយ​ប្រើ​ហិង្សា​ដោយ​យក​កាំបិត​ខ្វែវ​កាប់​ទៅ​លើ​គូរ​ទំនាស់​បណ្តាលឱ្យ​រងរបួស​ធ្ងន់​។​

 

​លោក​វរ សេ នី​យ៍ ឯក  ស  គឹម​ឡុង  អធិការនគរបាល​ស្រុក​មោង​ឬ​ស្សី​បានអោយដឹងថា កិច្ចប្រតិបត្តិការ​ខាងលើនេះ​ធ្វើឡើង​កាលពី​វេលា​ម៉ោង ១១ និង​៤៥​នាទី​ព្រឹក ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០២១ នៅ​ចំណុច​ក្រុមទី​២ ភូមិ​អន្លង់​តា​ម៉ុក ឃុំ​របស់​មង្គល  ស្រុក​មោងឫស្សី ខេត្ត​បាត់ ដំ ប ង  ។​

 

​ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន​ឈ្មោះ ឌិន ថ្លៃ ភេទ​ប្រុស អា យុ ៣០​ឆ្នាំ​រស់នៅ​ភូមិ​អន្លង់​តា​ម៉ុក ឃុំ​របស់​មង្គល ស្រុក​មោងឫស្សី  ខេត្តបាត់ដំបង  ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស បន្ទាប់ពី​បុរស​រូបនេះ​ប្រេ​ី​កាំបិត​ខ្វែវ​កាប់​ទៅ​លេ​ី​ឈ្មោះ ឆេ​ម សុ ឃីម ភេទ​ប្រុស​អាយុ ៤១​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា ក្នុងពេល​មាន​ជម្លោះ​ដោយ​ពាក្យសំដី​ដាក់គ្នា​រហូត​បណ្តាលអោយ​រងរបួស​ដៃ​។​

 

​ក្រោយពេល​ឃាត់ខ្លួន​សមត្ថកិច្ច​ជំនាញ​ដកហូត​វត្ថុតាង​កាំបិត​ខ្វែវ​ដង​ឈេ​ី​ចំនួន​មួយ​បន្ទាប់មក​បានរៀបចំ​សំណុំរឿង​បញ្ជូន​ទាំង​ជនសង្ស័យ ទាំង​វត្ថុតាង​មក​ការិយាល័យ​ជំនាញ​ដេ​ី​ម្បី​អនុវត្តតាម​ផ្លូវច្បាប់​៕​

ទំនាស់​ពាក្យសម្តី ឈានដល់​ហិង្សា​ប្រើ​កាំបិត​ខ្វែវ​កាប់​លើ​គូរ​ទំនាស់​បណ្តាលឱ្យ​រងរបួស​ធ្ងន់​

PLB Banner on article detail