ជនជាតិថៃបើកឆាកប្រយុទ្ធគ្នាស្លាប់ម្នាក់និងម្នាក់ទៀតត្រូវនគរបាលឃាត់ខ្លួន

ថ្ងៃព្រហស្បតិ៍ 23 មិថុនា 2022, 12:13

(ប៉ៃលិន )៖ ជនជាតិថៃជាបុគ្គលិកកាស៊ីណូផ្នែកអនឡាញបើកការប្រយុទ្ធគ្នាបណ្តាលឲ្យស្រ្តីម្នាក់ស្លាប់ចំណែកជនបង្កត្រូវសមត្ថកិច្ចឃាត់ខ្លួន។


 
ហេតុការនេះកើតឡើងនៅវេលាម៉ោង ២១:៣០នាទី ថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ២០២២នៅបន្ទប់ស្នាក់នៅក្នុងសណ្ឋាគារម្កុដពេជ្រស្ថិតនៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

 


ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ករណីហិង្សាដោយចេតនាដោយចេតនាមានស្ថានទម្ងន់ទោសចំនួន ០១ករណីបណ្ដាលឱ្យស្លាប់នារីជាជនជាតិថៃម្នាក់ កើតឡើងនៅបន្ទប់ស្នាក់នៅក្នុងសណ្ឋាគារម្កុដពេជ្រស្ថិតនៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

 

សមត្ថកិច្ចបន្តថា ជនរងគ្រោះឈ្មោះ ឈីង មើយ ភេទស្រី អាយុប្រហែល ៣០ឆ្នាំ(ជាជនជាតិថៃ)មុខរបរជាបុគ្គលិកអនឡាញ កាស៊ីណូម្កុដពេជ្រ ស្នាក់នៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

 

រីឯជនសង្ស័យឈ្មោះ កាប៉ាន់យ៉ា ថាមម៉ាសេង ភេទ ប្រុស អាយុ ៣០ ឆ្នាំ(ជាជនជាតិថៃ)មុខរបរជាបុគ្គលិកអនឡាញ កាស៊ីណូម្កុដពេជ្រ ស្នាក់នៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។


 
មូលហេតុ កើតឡើងដោយសារជនសង្ស័យខឹងនិងជនរងគ្រោះជេរឪពុករបស់ខ្លួនក៍កើតជាទំនាស់គ្នាហើយភាមនោះជនបង្ករក៍បានទាញកូនកាំបិតចាក់ទៅលើរងគ្រោះជាច្រើនកាំបិតបណ្ដាលអោយរងរបួសធ្ងន់ និងបានស្លាប់បាត់បងជីវិតពេលបញ្ចូនទៅដល់មន្ទីពេទ្យ។

 

បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការ ដ្ឋាននគរបាលស្រុកសាលាក្រៅដើម្បីបន្តនីតិវិធី៕

ជនជាតិថៃបើកឆាកប្រយុទ្ធគ្នាស្លាប់ម្នាក់និងម្នាក់ទៀតត្រូវនគរបាលឃាត់ខ្លួន

PLB Banner on article detail