ជំនាញខាងលួចម៉ូតូអ្នកភូមិ ចុងក្រោយត្រូវសមត្ថកិច្ចឃាត់ខ្លួន

ថ្ងៃពុធ 18 ឧសភា 2022, 20:17

ខេត្តបាត់ដំបង ! កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចុះប្រតិបត្តិការបង្ក្រាបឃាត់ខ្លួនជនសង្ស័យម្នាក់ភ្លាមៗក្រោយធ្វើសកម្មភាពលួចយកម៉ូតូអ្នកភូមិ។

 

លោក វរសេនីយ៍ឯក  ឈឿង  គឹមសុង  នាយការិយាល័យនគរបាល ព្រហ្មទណ្ឌ កម្រិត ស្រាល បានអោយដឹងថា កិច្ចប្រតិបត្តិការនេះធ្វើឡើងនៅ វេលា ម៉ោង  ០១និង២៩  នាទី  រំលង អាធ្រាត្រ ឈានចូលថ្ងៃទី  ១៨  ខែឧសភា  ឆ្នាំ  ២០២២  នៅ ចំណុច ភូមិ វត្តគរ  សង្កាត់ វត្តគរ  ក្រុង បាត់ដំបង  ។

 

ជនសង្ស័យ ត្រូវបានឃាត់ខ្លួនឈ្មោះ  ភាព  សុផៃ  ភេទ ប្រុស  អាយុ  ៤៦ ឆ្នាំ  មានទីលំនៅ ភូមិ ស្លាកែត  សង្កាត់ ស្លាកែត  ក្រុងបាត់ដំបង  ដែលជនសង្ស័យខាងលើកាលពីវេលាម៉ោង ប្រហែល  ០១និង០០  នាទី  ថ្ងៃទី ១៨  ខែឧសភា  ឆ្នាំ ២០២២  រូបគេបាន ធ្វេី សកម្មភាពចូល ក្នុង ផ្ទះរបស់ ជនរងគ្រោះ ឈ្មោះ  ទូច  និស្ស័យ  ភេទ ប្រុស  អាយុ  ២៩ ឆ្នាំ  មានទីលំនៅផ្ទះ លេខ ១៩  ក្រុម ទី  ០២  ភូមិ ជ្រៃកោង  សង្កាត់ ស្លាកែត  ក្រុងបាត់ដំបង  និងបានលួច យក ម៉ូតូ ចំនួន០២គ្រឿងរួច ក៏ ជិះ គេច ខ្លួន ដល់ ចំណុច ខាង លេី ទេីប កម្លាំងសមត្ថកិច្ចធ្វេីការ ឃាត់ខ្លួន បាន តែម្តង។

 

 វត្ថុតាង ដកហូត រួម មាន  ៖
-  ម៉ូតូ ម៉ាក  HONDA Zoomer X ពណ៌  ក្រហម  ស  ស៊េរី ឆ្នាំ  ២០១៧  ពាក់ ស្លាកលេខ  បាត់ដំបង  1AD-6764  (  ជារបស់ ជនរងគ្រោះ  )
- ម៉ូតូ ម៉ាក  HONDA Zoomer X ពណ៌  បៃតង  ស  ស៊េរីឆ្នាំ  ២០១៧  ពាក់ស្លាកលេខ  បាត់ដំបង  1AB-៧៣៣២(  ជា របស់ ជនរងគ្រោះ  )  
-  មេសោរ  ចំនួន   ០១
-  តួណឺវីស  ចំនួន  ០១  
-  ដង្កាប់  ចំនួន  ០១  
-  កូន សោរ ចំនួន  ០៦  ។

 

ក្រោយឃាត់ខ្លួនបច្ចុប្បន្ន ជនសង្ស័យត្រូវបានការិយាល័យ ជំនាញ កំពុង ធ្វេីការ កសាង សំណុំរឿង ដេីម្បី បញ្ជូន ទៅ សាលា ដំបូង ខេត្ត បាត់ដំបង ចាត់ការ បន្ត តាម នីតិវិធី ។

ជំនាញខាងលួចម៉ូតូអ្នកភូមិ ចុងក្រោយត្រូវសមត្ថកិច្ចឃាត់ខ្លួន

PLB Banner on article detail