ខេត្តបាត់ដំបង! សាកសពបុរសម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្នុងទឹកអូរកាលពីវេលាម៉ោង០៨និង០០នាទី ថ្ងៃទី១១ ខែឧសភា ឆ្នាំ ២០២២ នៅចំណុចក្នុងអូរតាប្រាំ ស្ថិតក្នុងក្រុមទី០៣ ភូមិដីក្រហម ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង ។
សាកសពជនរងគ្រោះត្រូវបានគេថាមានឈ្មោះ ជុំ ជួន ភេទប្រុស អាយុ ៤៦ឆ្នាំ មុខរបរជាកម្មករ រស់នៅភូមិដីក្រហម ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង ហើយបើតាមប្រភពពីអ្នកជិតខាងបានអោយដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានផឹកស្រាស្រវឹង បន្ទាប់មកក៏បានចេញទៅរកត្រី ក្រោយមកទំនងជារអិលជើងដួលទៅក្នុងអូរទើបបណ្ដាលឲ្យលង់ស្លាប់តែម្តង។
ក្រោយពេលកើតហេតុនិងទទួលបានព័ត៌មាននេះភ្លាមសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យធ្វើកោសល្យវិច័យនៅលើសាកសពរួច ក៏បានប្រគល់អោយសាច់ញាតិដើម្បីរៀបចំចាត់ចែងធ្វើបុណ្យតាមប្រពៃណី។