រដ្ឋបាលខេត្តបាត់ដំបងសម្រេចបន្តបិទផ្នែកខាងក្នុងផ្សារ(តួផ្សារ)ចំនួន១០ ជាបណ្ដោះអាសន្នបន្តទៀត

ថ្ងៃច័ន្ទ 19 មេសា 2021, 19:46

ខេត្តបាត់ដំបង៖ បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងបានឃើញព្រះរាជក្រម ព្រះរាជក្រឹត្យ អនុក្រឹត្យជាច្រើន ពិសេសអនុក្រឹត្យលេខ ៣៧ អនក្រ.បក ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលកម្ពុជាស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នឹងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត -និងអនុក្រឹត្យលេខ៥៧ អនក្រ.បក ចុះថ្វៃទី៣១ ខែមីនា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលកម្ពុជាស្ដីពីវិធានការរដ្ឋបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នឹងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត
-បានឃើញប្រកាសលេខ៨១ ស.នក.ប្រក ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ របស់ក្រសួងសុខាភិបាលស្ដីពីកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពក្នុងអំឡុងពេលនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ក្នុងសហគមន៍
-លិខិតលេខ ១២១/២១ តបប ចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ របស់រដ្ឋបាលក្រុងបាត់ដំបង។

-យោងតាមការចាំបាច់របស់រដ្ឋបាលខេត្តបាត់ដំបងសម្រេច
ប្រការ១- ត្រូវបានបន្តបិទផ្នែកខាងក្នុងផ្សារ(តួផ្សារ)នៃផ្សារចំនួន ១០ ជាបណ្ដោះអាសន្នរួមមាន!-ផ្សារធំបាត់ដំបង(ផ្សារណាត់)-ផ្សារបឹងឈូក -ផ្សារ ១៣ មករា -ផ្សារអប្សរាផ្សារលើ -ផ្សាររោងល្ខោន -ផ្សារវត្តលៀប -ផ្សារពោធិវង្ស -ផ្សារទំនើបភួពុយ ក្នុងក្រុងបាត់ដំបង និងបន្តបិទផ្សារពីរបន្ថែមទៀតនៅស្រុកថ្មគោល ដែលក្នុងនោះមាន-ផ្សារថ្មីថ្មគោល -និងផ្សារឃុំជ្រៃ ដោយអនុញ្ញាតឲ្យលក់នៅផ្នែកខ្លះនៃបរិវេណខាងក្រៅផ្សារដូចជា បន្លែ ត្រី សាច់ គ្រឿងឧបភោគបរិភោគដែលជាតម្រូវការចាំបាច់រស់នៅប្រចាំថ្ងៃដោយត្រូវអនុវត្តនូវវិធានការសុខាភិបាលក្នុងការរក្សាគម្លាតសង្គម គម្លាតបុគ្គល(ចាប់ពី ១,៥ម៉ែត្រឡើងទៅ)ពាក់ម៉ាស់ និងលាងដៃ។

ប្រការ២-ការបន្តបិទផ្នែកខាងក្នុងផ្សារ(តួផ្សារ)មានរយៈពេល ៨ថ្ងៃ ចាប់អនុវត្តពីថ្ងៃទី ២១ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ក្នុងគោលបំណងដើម្បីបង្ការការពារទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍។

ប្រការ៣-ត្រូវបានប្រគល់ភារកិច្ចជូនរដ្ឋបាលក្រុងបាត់ដំបងដើម្បីបង្កើតក្រុមការងារប្រចាំការក្នុងទីតាំងដែលត្រូវបានបិទសម្រាប់ទទួលបន្ទុកអនុវត្តនិងសម្របសម្រួលលើការងារចាំបាច់រួមមាន!
-ការងារថែរក្សាសន្តិសុខនិងសណ្ដាប់ធ្នាប់សាធារណៈ -ការងារត្រួតពិនិត្យនិងគ្រប់គ្រងទីកន្លែងលក់បន្លែ ត្រី សាច់ និងគ្រឿងឧបភោគបរិភោគ -ពង្រឹងការអនុវត្តវិធានការសុខាភិបាលនិងវិធានការរដ្ឋបាលឲ្យបានម៉ឹងម៉ាត់បំផុត។

ប្រការ៤- បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយពីសេចក្តីសម្រេចនេះ ត្រូវចាត់ទុកជានិរាករណ៍។

ប្រការ៥-នាយករដ្ឋបាលសាលាខេត្ត ស្នងការនគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ អភិបាលនៃគណៈអភិបាលក្រុងបាត់ដំបង ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះឱ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។

រដ្ឋបាលខេត្តបាត់ដំបងសម្រេចបន្តបិទផ្នែកខាងក្នុងផ្សារ(តួផ្សារ)ចំនួន១០ ជាបណ្ដោះអាសន្នបន្តទៀត
រដ្ឋបាលខេត្តបាត់ដំបងសម្រេចបន្តបិទផ្នែកខាងក្នុងផ្សារ(តួផ្សារ)ចំនួន១០ ជាបណ្ដោះអាសន្នបន្តទៀត
រដ្ឋបាលខេត្តបាត់ដំបងសម្រេចបន្តបិទផ្នែកខាងក្នុងផ្សារ(តួផ្សារ)ចំនួន១០ ជាបណ្ដោះអាសន្នបន្តទៀត
រដ្ឋបាលខេត្តបាត់ដំបងសម្រេចបន្តបិទផ្នែកខាងក្នុងផ្សារ(តួផ្សារ)ចំនួន១០ ជាបណ្ដោះអាសន្នបន្តទៀត
រដ្ឋបាលខេត្តបាត់ដំបងសម្រេចបន្តបិទផ្នែកខាងក្នុងផ្សារ(តួផ្សារ)ចំនួន១០ ជាបណ្ដោះអាសន្នបន្តទៀត

PLB Banner on article detail