ឃាត់ខ្លួនជនសង្ស័យ០៣នាក់ ក្រោយធ្វើសកម្មភាពគាស់ទម្លុះទម្លាយលួចយកទ្រព្យសម្បត្តិ

ថ្ងៃច័ន្ទ 2 មករា 2023, 14:51

ខេត្តបាត់ដំបង៖ ជនសង្ស័យចំនួន០៣នាក់ត្រូវបានកម្លាំងក្រុមអន្តរាគមន៍បង្ការបង្ក្រាប​ដែលដឹកនាំដោយលោក​ វរសេនីយ៍ឯក​ ឈឿង​ គឹមសុង​ នាយការិយាល័យនគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ ​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង​ដែល​ដឹកនាំ​ដោយ​ លោកវរសេនីយ៍ឯក​ ពេជ្រ​ សារ៉ែន ដែលជាអធិការ ក្រោមការណែនាំ​បញ្ជា​ផ្ទាល់​ពី​ ឯកឧត្ដម​ ឧត្តមសេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការ​នគរបាល​ខេត្តបាត់ដំបង​ បានចុះប្រតិបត្តិការបង្ក្រាប​ករណីលួច​មាន​ស្ថានទម្ងន់ទោស​ (​ គាស់​ទ្វារផ្ទះ​លួច​យក​ទ្រព្យសម្បត្តិ​ )​។


លោក​ វរសេនីយ៍ឯក​ ឈឿង​ គឹមសុង​ នាយការិយាល័យនគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ ​បានអោយដឹងថា កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងកាលពីវេលាម៉ោង​ ១៦និង២០​នាទី ថ្ងៃទី​ ៣១​ ខែធ្នូ​ ឆ្នាំ​២០២២​ ​នៅចំណុច​ភូមិ​ទួលតាឯក​ សង្កាត់​ទួលតាឯក​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ និងបានធ្វេីការនាំខ្លួនជនសង្ស័យ​០១​នាក់​ ឈ្មោះ​ មឿន​ ចាន់​ថន​ ភេទប្រុស​ អអាយុ ៣៤​ឆ្នាំ​ មានទីលំនៅ​ភូមិ​ទួល​តាឯក​ សង្កាត់​ទួលតាឯក​ ក្រុងបាត់ដំបង។

 ក្រោយបាន​ធ្វេីការ​ឃាត់ខ្លួនសាកសួរ​រួច​កម្លាំង​យេីង​បាន​ធ្វេីការ​ស្រាវជ្រាវ​រហូតឈានដល់ធ្វេីការឃាត់ខ្លួនជនសង្ស័យ​ បានចំនួន​ ០២​នាក់ទៀតនៅថ្ងៃទី​០១​ ខែមករា​ ឆ្នាំ​២០២២​ វេលាម៉ោង​ ១១និង៤០​នាទី​ នៅ​ចំណុច​ភូមិ​ទួលតាឯក​ សង្កាត់​ទួលតាឯក​ ក្រុងបាត់ដំបង​ ដែលជនសង្ស័យទី១-ឈ្មោះ​ ភិន​ ថា​វី​ ភេទប្រុស​ អាយុ​ ៣៦​ឆ្នាំ និងទី២-​ ឈ្មោះ​ តូច​ សុភាសិត​ ហៅ​ ពៅ​ ភេទប្រុស​ អាយុ​ ៣៨​ ឆ្ឆ្នាំ ទាំងពីរនាក់មានទីលំនៅភូមិ​ទួលតាឯក​ សង្កាត់​ទួលតាឯក​ ក្រុងបាត់ដំបង​  និងវត្ថុតាងដកហូតរួមមាន​ ៖
-​ ទ្វារ​ឈេី​ ០៥​ សន្លឹក
-​ ក្តារឈេី​ ចំនួន​០២​សន្លឹក
-​ ឈេីគ្រែ​ប្រអប់​ ចំនួន​០២​សន្លឹក​
-​ ឈេី​ ០៤​ដុំ​
-​ ម៉ូតូ​ ០១​ គ្រឿង​ ម៉ាកស៊ូស៊ូគីវីវ៉ា​ ពណ៌​ ក្រហម​ ស៊េរីចាស់គ្មាន​លស្លាកលេខ។ 


គួរបញ្ជាក់ថា កាល​ពី​ថ្ងៃទី​ ៣០​ ខែធ្នូ​ ឆ្នាំ​ ២០២២​ វេលាម៉ោង​ ០០និង០២​នាទី​ នៅ​ចំណុច​ភូមិ​ដង្កោទាប​ សង្កាត់​ទួលតាឯក​ ក្រុងបាត់ដំបង​ ជនសង្ស័យ​ខាងលើ​ រួម​ជាមួយ​បក្សពួក​ ចំនួន​០២​នាក់ទៀតដែល​កំពុង​រត់គេចខ្លួន​ បាន​ធ្វេី​សកម្មភាពផ្លោះ​របង​ចូល​គាស់​ផ្ទះ​ លួច​យក​ទ្រព្យសម្បត្តិ​របស់​ ជនរងគ្រោះ​ឈ្មោះ​ ឆេង​ គឹមលាង​ ភេទស្រី​ អាយុ​ ៤៥​ឆ្នាំ​ មានទីលំនៅ​ភូមិ​កំពង់ក្របី​ សង្កាត់​ស្វាយប៉ៅ ក្រុងបាត់ដំបង ដែល​សម្ភារៈ​បាត់​បង់​រួម​មាន​ ៖​
-​ ទ្វារឈេី​ ចំនួន​ ០៥​ សន្លឹក​
-​ គ្រែ​ ឈេី​ ចំនួន​ ០១​
-​ ឈេី​ធ្នង់​ ចំនួន​ ០៨​ ដុំ
-​ ទ្វារដែក​ ចំនួន​ ០៤​
-​ ទ្រុង​ដែក​ ចំនួន​ ០១​
-​ ជេីង​ម៉ាស៊ីន​ដេរ​ ចំនួន​ ០១​
-​ គម្រប​ម៉ាស៊ីន​ ត្រាក់ទ័រ​ចំនួន ០១​


ក្រោយពីឃាត់ខ្លួនជនសង្ស័យខាលើរហូតមកដល់ពេលនេះត្រូវការិយាល័យ​ជំនាញ​កំពុង​ធ្វេីការ​កសាង​សំណុំរឿង​ដេីម្បី​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​បាត់ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី​ ។

ឃាត់ខ្លួនជនសង្ស័យ០៣នាក់ ក្រោយធ្វើសកម្មភាពគាស់ទម្លុះទម្លាយលួចយកទ្រព្យសម្បត្តិ
ឃាត់ខ្លួនជនសង្ស័យ០៣នាក់ ក្រោយធ្វើសកម្មភាពគាស់ទម្លុះទម្លាយលួចយកទ្រព្យសម្បត្តិ
ឃាត់ខ្លួនជនសង្ស័យ០៣នាក់ ក្រោយធ្វើសកម្មភាពគាស់ទម្លុះទម្លាយលួចយកទ្រព្យសម្បត្តិ
ឃាត់ខ្លួនជនសង្ស័យ០៣នាក់ ក្រោយធ្វើសកម្មភាពគាស់ទម្លុះទម្លាយលួចយកទ្រព្យសម្បត្តិ
ឃាត់ខ្លួនជនសង្ស័យ០៣នាក់ ក្រោយធ្វើសកម្មភាពគាស់ទម្លុះទម្លាយលួចយកទ្រព្យសម្បត្តិ
ឃាត់ខ្លួនជនសង្ស័យ០៣នាក់ ក្រោយធ្វើសកម្មភាពគាស់ទម្លុះទម្លាយលួចយកទ្រព្យសម្បត្តិ

PLB Banner on article detail