រដ្ឋលេខាធិការ​ក្រសួងការពារជាតិ និង​អភិបាលខេត្ត​ប៉ៃលិន ចុះសួរសុខទុក្ខ​កងកម្លាំង​ប្រចាំការ​តាម​ព្រំប្រទល់​៦​គោលដៅ​

ថ្ងៃសុក្រ 16 មេសា 2021, 9:34

(​ប៉ៃលិន​)​នៅ​ថ្ងៃទី​១៥ ខែមេសា ឆ្នាំ​២០២១​លោកជំទាវ បាន ស្រីមុំ អភិបាល ខេត្ត​ប៉ៃលិន និង​ជា​ប្រធាន​គណៈកម្មការ​ខេត្ត ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩ អ្នកតំណាងរាស្ត្រ​មណ្ឌល​ប៉ៃលិន អភិបាលរង​ខេត្ត ប្រធាន​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត បាន​អញ្ជើញ​ចូលរួម​ចុះ​ត្រួតពិនិត្យ​តាម​គោលដៅ នៅតាម​ព្រំប្រទល់​ជាប់​ខេត្តបាត់ដំបង ក្រោម​ការដឹកនាំ​ចុះ​ផ្ទាល់​ពី​សំណាក់​ឯកឧត្តម អុ​ី ឈាន ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះជួយ​មូលដ្ឋាន​ខេត្ត​ប៉ៃលិន ដើម្បី​ពង្រឹង​ការអនុវត្ត បទបញ្ជា​របស់​ប្រមុខ​រាជរដ្ឋាភិបាល ស្តីពី​ការបិទ​ការធ្វើដំណើរ​ឆ្លងកាត់​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ ជា​បណ្តោះអាសន្ន រយៈពេល​១៤​ថ្ងៃ ចាប់ពី​ម៉ោង​សូន្យ​ចូល​ថ្ងៃទី​៧ រហូតដល់​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០២១ ដើម្បី​បង្ការ និង​ទប់ស្កាត់​ការឆ្លង​រាលដាល នៃ​ជំងឺ​កូ​វីដ​១៩ ទៅដល់​សហគមន៍​។

​នៅក្នុង​ដំណើរ​ចុះសួរសុខទុក្ខ ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​អ៊ឺ​ឈាន​រដ្ឋលេខាធិការ​ក្រសួងការពារជាតិ បាន​ពាំ​នាំនូវ​បណ្តាំ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នាឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ ជូន​ដល់ កងកម្លាំង​ទាំង​៣​ប្រភេទ ដែល​កំពុង​ឈរជើង​នៅតាម​គោលដៅ​នីមួយៗ​។​

​ឯកឧត្ដម​នាយ​ឧត្ដមសេនីយ៍​ក៍បាន​សូមឱ្យ​សមត្ថកិច្ច​ទាំងអស់ មានការ​យកចិត្តទុកដាក់​ក្នុងការ​រឹតបន្តឹង​បន្ថែម តាម​គោលដៅ​របស់ខ្លួន ដោយ​មិន​ត្រូវឱ្យ​កម្មករ ដែល​លួច​ធ្វើដំណើរ​ពី​ភ្នំពេញ មក​ខេត្ត​ប៉ៃលិន តាម​ម៉ូតូ​នាពេល​យប់ ត្រូវ​រាយការណ៍​បន្ទាន់​ទៅខាង​ខេត្ត និង​ខេត្ត​ផ្សេងៗ ជា​តំបន់​ផ្ទុះ​ជំងឺ​នេះ ហើយ​ប្រឈម​នឹង​ការ ឆ្លង​ជំងឺ​កូ​វីដ ១៩ ដើម្បី​ឃាត់​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ​សិន ទើប​អនុញ្ញាតឱ្យ​ជួបជុំ​ក្រុមគ្រួសារ ។​

​ជាមួយគ្នា​លោកជំទាវ​បាន​ស្រីមុំ​ក្នុងនាម​ប្រធាន​ក​ណះ​កម្ម​កា​ររ​ខេត្ត ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩ ក៏បាន​ក្រើនរំលឹក​ដល់​កងកម្លាំង​ទាំងអស់​នៅតាម​គោលដៅ ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ត្រួតពិនិត្យ​ឲ្យ​ល្អិតល្អន់​និង​ជួយ​សម្របសម្រួល​ដល់​ព​ល​រដ្ឋ​ដែលមាន​ចម្ការ​នៅ​ជិត​ព្រំប្រទល់ ហើយ​ត្រូវ​អនុវត្តតាម​អនុសាសន៍ ៣​ការពារ ៣​កុំ របស់​ប្រមុខ​រាជ​រដ្ឋា ល​ដែល​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕​

PLB Banner on article detail