ឆេះ​រោងចក្រ​ចម្រាញ់​ប្រេង​នៅ​ឥណ្ឌូនេស៊ី ភៀសខ្លួន​ពលរដ្ឋ​ជាង​៥០០​នាក់​

ថ្ងៃច័ន្ទ 29 មីនា 2021, 11:22

​ក្រុមហ៊ុន​ប្រេង​រដ្ឋ​ឥណ្ឌូនេស៊ី​ឈ្មោះ Pertamina បានឱ្យដឹងថា ​ខ្លួន​កំពុង​ព្យាយាម​គ្រប់គ្រង​អគ្គិភ័យ​ដ៏​ធំ​មួយ​នៅឯ​រោងចក្រ​ចម្រាញ់​ប្រេង​របស់ខ្លួន​ដែលជា​មធ្យម​ក្នុង​មួយថ្ងៃ អាច​ផលិត​ប្រេង​បាន​ប្រមាណ​ជា ១២៥,០០០ បារ៉ែល មាន​ទីតាំង​ស្ថិតនៅក្នុង​ខេត្ត Java ភាគ​ខាងលិច​នៃ​ប្រទេស​ឥណ្ឌូនេស៊ី​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន CNA នៅ​ព្រឹក​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០២១​។​

 

​ប្រព័ន្ធ​ផ្សព្វ​ផ្សាយបាន​រាយការណ៍​ថា​អគ្គិភ័យ​បាន​ផ្តើម​ឆេះ​តាំងពី​ពាក់កណ្តាល​យប់​ថ្ងៃអាទិត្យ ហើយ​បាន​បន្ត​ឆេះ​រហូតដល់​ព្រឹក​ថ្ងៃ​ចន្ទ ដោយ​វីដេអូ​បាន​ចែកចាយ​លើ​បណ្តាញ​សង្គម​បង្ហាញ​ពី​អណ្តាតភ្លើង​យ៉ាង​ធំ​ដែល​ព័ទ្ធជុំវិញ​រោងចក្រ​ចម្រាញ់​ប្រេង និង​បណ្តាលឱ្យ​មនុស្ស ៥​នាក់​រងរបួស ប្រជាជន​ចំនួន ៩៥០ នាក់​ដែល​នៅក្បែរនោះ​ត្រូវបាន​ជម្លៀសចេញ​។​

 

​មូលហេតុ​នៃ​អគ្គិភ័យ​នេះ​មិនទាន់​ត្រូវបាន​គេ​ដឹង​នៅឡើយ​ទេ​ប៉ុន្តែ​ក្នុងកំឡុងពេល​កើតហេតុ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​និង​រន្ទះបាញ់ ហើយ​ខណៈ​នេះ​មនុស្ស ៥​នាក់​កំពុង​ត្រូវបាន​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​ដោយសារ​ការ​រលាក​៕​

ឆេះ​រោងចក្រ​ចម្រាញ់​ប្រេង​នៅ​ឥណ្ឌូនេស៊ី ភៀសខ្លួន​ពលរដ្ឋ​ជាង​៥០០​នាក់​
ឆេះ​រោងចក្រ​ចម្រាញ់​ប្រេង​នៅ​ឥណ្ឌូនេស៊ី ភៀសខ្លួន​ពលរដ្ឋ​ជាង​៥០០​នាក់​
ឆេះ​រោងចក្រ​ចម្រាញ់​ប្រេង​នៅ​ឥណ្ឌូនេស៊ី ភៀសខ្លួន​ពលរដ្ឋ​ជាង​៥០០​នាក់​
ឆេះ​រោងចក្រ​ចម្រាញ់​ប្រេង​នៅ​ឥណ្ឌូនេស៊ី ភៀសខ្លួន​ពលរដ្ឋ​ជាង​៥០០​នាក់​

PLB Banner on article detail