រញ្ជួយ​ដី​នៅ​ឥណ្ឌូនេស៊ី ស្លាប់ និង​របួស​រាប់រយ​នាក់​

ថ្ងៃសុក្រ 15 មករា 2021, 11:58

​ឥណ្ឌូនេស៊ី​៖ ទីភ្នាក់ងារ​សម្រាល​គ្រោះមហន្តរាយ​ជាតិ BNPB បាន​និយាយថា គ្រោះ​រញ្ជួយ​ដី​ក្នុង​កម្រិត​៦.២​រ៉ិ​កទ័រ​បាន​វាយប្រហារ​កោះ ស៊ូ​ឡា​វេ​ស៊ី របស់​ឥណ្ឌូនេស៊ី នៅ​ថ្ងៃ​សុក្រ​នេះ បណ្តាលអោយ​មនុស្ស​យ៉ាងហោចណាស់​៧​នាក់​ស្លាប់ និង​រាប់រយ​នាក់​ផ្សេងទៀត​រងរបួស ខណៈ​ប្រជាជន​ជាច្រើន​ត្រូវបាន​ជម្លៀស​ទៅកាន់​តំបន់​មាន​សុវត្ថិភាព ក្រោយ​សំណង់​អគារ​ជាច្រើន​ត្រូវ​រង​ការបំផ្លិចបំផ្លាញ នេះ​បើតាម​សារព័ត៌មាន CNA នៅ​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២១​។

 

​ស្នូល​រញ្ជួយ​ស្ថិតនៅ​ចម្ងាយ​៦​គីឡូម៉ែត្រ​ពី​ទីក្រុង ម៉ា​ចេ​ណេ និង​មាន​ជំរៅ​១០​គីឡូម៉ែត្រ ។ បើតាម​ទីភ្នាក់ងារ​ដដែល​នេះ អ្នកស្រុក​ដែល​ភិតភ័យ​រាប់ពាន់នាក់​បាន​ប្រញាប់ប្រញាល់​រត់​ចេញពី​ផ្ទះសម្បែង​របស់គេ ដើម្បី​សុវត្ថិភាព ក្រោយ​កើតមាន​គ្រោះ​រញ្ជួយ​ដី​ភ្លាមៗ តែ​មិនមាន​ការព្រមាន​អំពី​រលក​យក្ស​ស៊ូណាមិ​ទេ ។​

 

​សូម​ជម្រាប​ផងដែរ​ថា ឥណ្ឌូនេស៊ី​ជា​ប្រទេស​ស្ថិតនៅ​ទ្រ​ន​ទ្វីប «​កង​ភ្លើង​ប៉ាស៊ីហ្វិក​» ដែលនាំអោយ​វា​ជួប​ការផ្ទុះ​ភ្នំភ្លើង និង គ្រោះ​រញ្ជួយ​ដី​ជា​ញឹកញាប់ ។ តួយ៉ាង​កាលពី​ឆ្នាំ​២០១៨ គ្រោះ​រញ្ជួយ​ដី​ក្នុង​កម្រិត​៦.២​រ៉ិ​កទ័រ​មួយ និង រលក​យក្ស​ស៊ូណាមិ​បាន​វាយប្រហារ​ទីក្រុង Palu នៅ​កោះ​ស៊ូ​ឡា​វេ​ស៊ី ដែល​បណ្តាលអោយមាន​មនុស្ស​ស្លាប់​រាប់ពាន់នាក់ ៕​

រញ្ជួយ​ដី​នៅ​ឥណ្ឌូនេស៊ី ស្លាប់ និង​របួស​រាប់រយ​នាក់​
រញ្ជួយ​ដី​នៅ​ឥណ្ឌូនេស៊ី ស្លាប់ និង​របួស​រាប់រយ​នាក់​
រញ្ជួយ​ដី​នៅ​ឥណ្ឌូនេស៊ី ស្លាប់ និង​របួស​រាប់រយ​នាក់​

PLB Banner on article detail

អត្ថបទពេញនិយម