បំណែក​យន្តហោះ​ឥណ្ឌូណេស៊ី Sriwijaya ស្រង់​ចេញពី​ទឹក​ជម្រៅ ២៣​ម៉ែត្រ​

ថ្ងៃច័ន្ទ 11 មករា 2021, 10:2

ក្រសួង​ដឹកជញ្ជូន​ឥណ្ឌូណេស៊ី បានឱ្យដឹង​នៅ​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០២១ ថា នាវា​ទ័ពជើងទឹក​បាន​រកឃើញ​សញ្ញា​យន្តហោះ​ដែល​បាន​ធ្លាក់​ចូលក្នុង​សមុទ្រ​ជ្វា កាលពី​ម្សិលមិញ ប៉ុន្តែ​មិនបាន​បញ្ជាក់ថា វា​ប្រអប់​ខ្មៅ​ឬ​យ៉ាងណាទេ​។​

 

​ក្រុម​អ្នក​មុជទឹក ក៏បាន​រកឃើញ និង​ស្រង់​បំណែក​យន្តហោះ​នោះ​គឺ​ចេញពី​ជម្រៅ​ក្រោម​ទឹក ២៣​ម៉ែត្រ​។​

 

​សូមជម្រាបថា យន្តហោះ​ដឹក​អ្នកដំណើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ឥណ្ឌូណេស៊ី Sriwijaya ដែល​ដឹក​មនុស្ស​៦២​នាក់ បាន​ធ្លាក់​ចូលក្នុង​សមុទ្រ​ជ្វា កាលពី​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០២១ បន្ទាប់ពី​ហោះ​ចេញពី​ក្រុង​ហ្សា​កាតា ឆ្ពោះទៅកាន់​ក្រុង​Pontianak ដែល​ស្ថិតនៅលើ​កោះ​ប៊័រ​ណេ​អូ​។ យន្តហោះ​នេះ​អាច​នឹង​ធ្លាក់​ក្នុង​សមុទ្រ​នៅ​ចន្លោះ​កោះ Laki និង Lancang ក្នុង​តំបន់​មួយ​ដែល​គេ​ស្គាល់​ថា កោះ​រាប់ពាន់ (Thousand Islands) ស្ថិតនៅ​ប៉ែក​ពាយព្យ​នៃ​ក្រុង​ហ្សា​កាតា​។​

 

​បើតាម​ប្រធាន​ភ្នាក់ងារ​ស្រាវជ្រាវ និង​សង្គ្រោះ​ឥណ្ឌូណេស៊ី លោក Bagus Puruhito បានឱ្យដឹង​នៅថ្ងៃនេះ​ថា ក្រុម​របស់លោក​បានរ​ក​ឃើញ កាបូប​ពីរ​ដែល​ស្រង់​ចេញពី​សមុទ្រ​នេះ​ផងដែរ​។ កាបូប​ទីមួយ​មាន​ផ្ទុក​នូវ​ទ្រព្យសម្បត្តិ និង​ខោអាវ​របស់​អ្នកដំណើរ និង​កាបូប​មួយទៀត​មាន​ផ្ទុក​សាកសព​មនុស្ស​។ តែ​យ៉ាងណា គេ​កំពុង​ពិនិត្យ​បន្ថែមទៀត​ចំពោះ​កាបូប​នេះ​៕​

បំណែក​យន្តហោះ​ឥណ្ឌូណេស៊ី Sriwijaya ស្រង់​ចេញពី​ទឹក​ជម្រៅ ២៣​ម៉ែត្រ​
បំណែក​យន្តហោះ​ឥណ្ឌូណេស៊ី Sriwijaya ស្រង់​ចេញពី​ទឹក​ជម្រៅ ២៣​ម៉ែត្រ​
បំណែក​យន្តហោះ​ឥណ្ឌូណេស៊ី Sriwijaya ស្រង់​ចេញពី​ទឹក​ជម្រៅ ២៣​ម៉ែត្រ​

PLB Banner on article detail

អត្ថបទពេញនិយម