អភិបាលខេត្តប៉ៃលិន អញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងពិនិត្យមើលការចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩

ថ្ងៃព្រហស្បតិ៍ 25 កុម្ភៈ 2021, 21:6

(ប៉ៃលិន)ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ នៅមន្ទីរពេទ្យបង្អែកខេត្ត លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងពិនិត្យមើលការចាក់វ៉ាក់សាំងការពារជម្ងឺកូវីត-១៩ (ស៊ីណូហ្វាម) ជាជំនួយរបស់សាធារណៈរដ្ឋប្រជាមានិតចិន ដល់ថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាលខេត្ត ចំនួន ១៩១នាក់ដែលមានអទិភាពទទួល វ៉ាក់សាំងមុនគេ។

លោកជំទាវ បាន ស្រីមុំ បានលើកឡើងថា ការចូលរួមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយការស្ម័គ្រចិត្ដ គឺជាកាតព្វកិច្ច និងជាការចូលរួមអនុវត្ដន៍នូវវិធានការសុខាភិបាល ដើម្បីការពារការចម្លងរីករាលដាលជម្ងឺកូវីដ-១៩ នៅក្នុងប្រទេស និងសហគមន៍ ក្រោមការយកចិត្តទុក្ខដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។

លោកជំទាវបានបញ្ជាក់ថា បន្ទាប់ពីបានទទួលវ៉ាក់សាំងស៊ីណូហ្វាមផលិតនៅប្រទេសចិន ចំនួន ៦០ម៉ឺនដូស រាជរដ្ឋាភិបាល បានចាប់ផ្ដើមធ្វើការចាក់វ៉ាក់សាំងដល់ក្រុមគោលដៅសំខាន់ៗរួមមាន៖ អ្នកនយោបាយ ថ្នាក់ដឹកនាំ ក្រុមគ្រូពេទ្យ កងកម្លាំងប្រដាប់អាវុធ និងក្រុមអ្នកសារព័ត៌មាន ព្រមទាំងបានធ្វើការផ្សព្វផ្សាយដល់សាធារណៈជន អំពីសុវត្ថិភាព និងប្រសិទ្ធភាពរបស់វ៉ាក់សាំងនេះផងដែរ។

នៅក្នុងឱកាសនោះផងដែរ លោកជំទាវ ក៍បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋានទាំងអស់មិនត្រូវភ្លេចខ្លួន និងត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ដោយអនុវត្តន៍នូវវិធានការការពារ COVID-19 របស់សម្តេចតេជោ ហ៊ុន សែន គឺ ៣ ការពារ និង ៣ កុំ ជាពិសេសត្រូវខិតខំប្រកបមុខរបរ និងធ្វើស្រែចំការ ដាំដំណាំរួមផ្សេងៗដើម្បីរួមចំណែកលើកកម្ពស់ជីវភាពក្នុងគ្រួសារប្រចាំថ្ងៃ កុំយកពេលវេលាទំនេរទៅប្រព្រឹត្តិអំពើខុសច្បាប់ ដូចជាល្បែងស៊ីសងផ្សេងៗជាដើម ត្រូវអប់រំកូនចៅ និងខ្លួនឯងជាសចាកឆ្ងាយពីគ្រឿងញៀន។

បើតាមការបញ្ជាក់របស់ លោក ស្លះ យូ ប្រធានមន្ទីរសុខាភិបាលខេត្តប៉ៃលិន បានឱ្យដឹងថា ខេត្តប៉ៃលិនទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ស៊ីណូហ្វាម ដែលជាជំនួយ របស់សាធារណៈរដ្ឋប្រជាមានិតចិន ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅដំណាក់កាលទី១ នេះ មានចំនួន ១២០០ដូស ស្មើនឹងចាក់បានមនុស្សចំនួន ៦០០នាក់ ហើយសម្រាប់ថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាលខេត្ត ដែលមានអទិភាពទទួលបានវ៉ាក់សាំងនេះមុនគេ គឺមានចំនួន ១៩១នាក់៕

PLB Banner on article detail