ថៃពិចារណាដកចោលការធ្វើចត្តាឡីស័ក សម្រាប់ភ្ញៀវទេសចរណ៍ដែលកាន់កាតចាក់វ៉ាក់សាំង

ថ្ងៃពុធ 24 កុម្ភៈ 2021, 10:29

ថៃ៖ ថៃអាចនឹងលុបចោលការធ្វើចត្តាឡីស័ក សម្រាប់ភ្ញៀវទេសចរណ៍ណាដែលបានចាក់វ៉ាក់សាំងប្រឆាំងនឹងកូវីដ១៩រួចហើយ ដែលនេះទំនងជាវិធីមួយ ដើម្បីជួយអោយឧស្សាហកម្មទេសចរណ៍ប្រទេសថៃរស់ឡើងវិញ ។

 

ក្រោយកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃអង្គារម្សិលមិញនេះ នាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចាន់អូចា បាននិយាយថា ជនបរទេសដែលមកទស្សនាថៃអាចមិនធ្វើចត្តាឡីស័កពីរសប្តាហ៍ បើសិនជាពួកគេកាន់កាតចាក់វ៉ាក់សាំង តែអាជ្ញាធរនៅបន្តតាមដានពួកគេ ។

 

សូមជម្រាបថា អាជ្ញាធរសុខាភិបាលថៃ នៅថ្ងៃអង្គារម្សិលមិញ បានអនុម័តវ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលផលិតឡើងដោយក្រុមហ៊ុនឱសថចិន Sinovac សម្រាប់ការប្រើប្រាស់ក្នុងករណីបន្ទាន់ ដែលជាការត្រួសត្រាយផ្លូវសម្រាប់ប្រទេសនេះ ដើម្បីទទួលបានវ៉ាក់សាំងជាជំហានដំបូងចំនួន២០ម៉ឺនដូស នៅថ្ងៃពុធនេះ ។ បើតាមមន្ត្រីរដ្ឋាភិបាលដែលស្នើសុំមិនបញ្ចេញឈ្មោះម្នាក់ នាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចាន់អូចា នឹងទៅអាកាសយានដ្ឋាន ដើម្បីសង្កេតមើលការមកដល់់របស់វ៉ាក់សាំងចិន ៕ ប្រភព៖ The Thaiger

ថៃពិចារណាដកចោលការធ្វើចត្តាឡីស័ក សម្រាប់ភ្ញៀវទេសចរណ៍ដែលកាន់កាតចាក់វ៉ាក់សាំង
ថៃពិចារណាដកចោលការធ្វើចត្តាឡីស័ក សម្រាប់ភ្ញៀវទេសចរណ៍ដែលកាន់កាតចាក់វ៉ាក់សាំង

PLB Banner on article detail

Tags