ថៃ ប្រកាស​ករណី​ស្លាប់​ដំបូង​ដោយសារ​វីរុស​ប​ម្លែ​ង​ថ្មី​អូ​មី​ក្រុង​

ថ្ងៃអង្គារ 18 មករា 2022, 10:16

​អាជ្ញាធរ​ថៃ​បានប្រកាស​កាលពី​ថ្ងៃទី​១៦ ខែមករា ថា ប្រទេស​ថៃ​បាន​កត់ត្រា​នូវ​ករណី​ស្លាប់​ដំបូង​ដោយសារ​វីរុស​ប​ម្លែ​ង​ថ្មី​អូ​មី​ក្រុង​នៃ​ជំងឺ​កូ​វីដ​-១៩​។​

 

​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​ថៃ លោក Rungrueng Kitphati បាន​និយាយថា អ្នកស្លាប់​នោះ គឺជា​ស្ត្រី​អាយុ ៨៦​ឆ្នាំ មកពី​ខេត្ត​សុង​ក្លា​នៅ​ភាគខាងត្បូង​។​

 

​ប្រទេស​ថៃ​បាន​រកឃើញ​ករណី​ឆ្លង​វីរុស​ប​ម្លែ​ង​ថ្មី​អូ​មី​ក្រុង​ជា​លើកដំបូង​របស់ខ្លួន​កាលពី​ខែ​មុន ដែល​នាំទៅដល់​ការដាក់ចេញ​ឡើងវិញ​នូវ​ការធ្វើ​ច​ត្តា​ឡី​ស័ក​សម្រាប់​ភ្ញៀវ​បរទេស​។​

 

​អ្នកនាំពាក្យ​រូបនេះ​បាន​និយាយថា រហូតមកដល់​ពេលនេះ ប្រទេស​ថៃ​បាន​រាយការណ៍​ពី​ករណី​ឆ្លង​វីរុស​ប​ម្លែ​ង​ថ្មី​អូ​មី​ក្រុង​ជាង ១០ ០០០​នាក់​ហើយ​។​

 

​ចាប់តាំងពី​ជំងឺ​រាតត្បាត​បានចាប់ផ្តើម​កា​លពី​ក្នុង​ឆ្នាំ​២០២០ មក ប្រទេស​ថៃ​បាន​កត់ត្រា​ករណី​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ជាង ២,៤​លាន​នាក់ ដោយមាន​អ្នកស្លាប់​ប្រមាណ​ជិត ២២ ០០០​នាក់​។ កាលពី​ថ្ងៃទី​១៦ ខែមករា ប្រទេស​នេះ​បាន​កត់ត្រា​នូវ​ករណី​ឆ្លង​ថ្មី​ចំនួន ៨ ០៧៧​នាក់ និង​ករណី​ស្លាប់​ថ្មី​ចំនួន ៩​នាក់​។​

 

​ប្រមាណ ៦៦​ភាគរយ​នៃ​ប្រជាជន​ប្រមាណ ៧២​លាន​នាក់​ដែល​រស់នៅក្នុង​ប្រទេស​ថៃ​បានទទួល​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ចំនួន​ពីរ​ដូ​ស ហើយ​ប្រមាណ​ជិត ១៥​ភាគរយ​បានទទួល​ការចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ​៕

ថៃ ប្រកាស​ករណី​ស្លាប់​ដំបូង​ដោយសារ​វីរុស​ប​ម្លែ​ង​ថ្មី​អូ​មី​ក្រុង​

PLB Banner on article detail

Tags

អត្ថបទពេញនិយម