នាយករដ្ឋមន្ត្រីលោក ប្រាយុទ្ធ ចាន់អូចា បានថ្លែងថា ប្រទេសថៃ នឹងបើកប្រទេសឡើងវិញ ដើម្បីទទួលភ្ញៀវទេសចរ ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ តទៅ។ នេះបើតាមការចុះផ្សាយរបស់កាសែត បាងកកប៉ុស្តិ៍។
ការបើកប្រទេសឡើងវិញនេះ ថៃនឹងទទួលតែភ្ញៀវទេសចរ មកពី ៤៦ប្រទេស នឹងស្ថិតក្នុងបញ្ជីជាប្រទេសឆ្លងកូវីដតិចតួច។
លោកនាយករដ្ឋមន្ត្រីថៃ ក៏បានបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា៖ បើយើងរង់ចាំរហូតទាល់តែអ្វីៗល្អប្រសើរគ្រប់យ៉ាង នោះនឹងយឺតពេល។ ភ្ញៀវទេសចរ ប្រាកដណាស់នឹងជ្រើសរើសទៅកម្សាន្តនៅប្រទេសផ្សេង។
សូមជម្រាបថា ភ្ញៀវទេសចរ មកពី៤៦ប្រទេស ដែលត្រូវបានចាត់ទុកថាជាប្រទេសមានហានិភ័យទាប ប្រហែលជាអាចនឹងត្រូវចូលក្នុងប្រទេសថៃបានដោយជើងយន្តហោះ និងមិនចាំបាច់ត្រូវធ្វើចត្តាឡីស័ក ប៉ុន្តែត្រូវប្រាកដថា បានចាក់វ៉ាក់សាំងពេញលេញ រួមទាំងមានលិខិតបញ្ជាក់ថាមិនមានវិជ្ជមានកូវីដ មុនពេលចូលមកដល់ទឹកដីថៃ តែ នឹងត្រូវធ្វើតេស្តម្តងទៀត៕