អភិបាលខេត្ត​ប៉ៃលិន នាំយក​ស្បៀង​សម្តេច​តេ​ជោ ចែកជូន​កងកម្លាំង​ឈរជើង​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ​

ថ្ងៃពុធ 17 កុម្ភៈ 2021, 8:23

(​ប៉ៃលិន​)​នា​រសៀល​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២១ លោកជំទាវ បាន ស្រីមុំ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន និង​ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រ​មណ្ឌល​ប៉ៃលិន បាន​អញ្ជើញ​ចុះសួរសុខទុក្ខ ត្រួតពិនិត្យ និង​នាំយក​ស្បៀងអាហារ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ទៅ​ឧបត្ថម្ភ ដល់​កងកម្លាំង ដែល​កំពុង​ឈរជើង​ប្រចាំការ​នៅតាម​គោលដៅ​នានា តាម​បណ្តោយ​ខ្សែរ​បន្ទាត់ ព្រំដែន រវាង​ខេត្ត ប៉ៃលិន និង​ខេត្ត​ចាន់​បុរី ប្រទេស​ថៃ ក្នុង​បេសកម្ម​ប្រយុទ្ធប្រឆាំង​និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជម្ងឺ​កូ​វីដ​-១៩ ពី​ក្រៅ ប្រទេស ជាពិសេស​ប្រទេស​ថៃ ដែល​កំពុង​ផ្ទុះ​ការចម្លង​ជម្ងឺ​កូ​វីដ​-១៩​ចូលក្នុង​សហគមន៍ ។

​ក្នុងឱកាស​នោះ លោកជំទាវ​អភិបាលខេត្ត​ប៉ៃលិន បាន​នាំ​បណ្តាំ​ផ្ញើ​សួរសុខទុក្ខ ពី​សំណាក់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូន​ដល់​កងកម្លាំង​ទាំងអស់ ដែលជា​និច្ចកាល សម្តេច​ទាំង​ទ្វេរ តែង​គិតគូរ​យកចិត្តទុកដាក់​ចំពោះ​កងកម្លាំង​ទាំងអស់ ដែល​នៅពេលនេះ សម្តេច​បានស្នើ​អោយ កងកម្លាំង​ត្រូវ​រួមគ្នា​បំពេញ​តួនាទី ភារកិច្ច​ឱ្យបាន​ល្អ មាន​សាម​គ្គិ​ភាព ឯកភាព​ផ្ទៃក្នុង​ឱ្យបាន​រឹងមាំ​ដើម្បី​រួមគ្នា​ទប់ស្កាត់​កុំឱ្យ​វីរុស​កូ​វីដ​១៩​ឆ្លង​ចូលក្នុង​សហគម​ន៌​បាន ហើយ​ក្នុងពេល​បំពេញភារកិច្ច​ត្រូវ​រក្សា​អនាម័យ ពាក់​ម៉ាស់ លាងដៃ​នឹង​ជែ​ល​ឬ​អាកុល​ជាប្រចាំ ។ បន្ថែម​ពីលើ​នេះ ការពង្រឹង​សមត្ថកិច្ច​និង​រក្សា​សន្តិសុខ​តាម​ព្រំដែន គឺជា​ការ​អនុវត្តតាម​ការណែនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល ឱ្យ​បណ្តា​ខេត្ត​ដែលមាន​ព្រំដែន ជាប់​នឹង​ប្រទេសជិតខាង ត្រូវមាន​ការយកចិត្ត​ទុកដាក់​ឱ្យបាន​ខ្ពស់​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ នៅតាម​ព្រំដែន​កម្ពុជា​-​ថៃ ដែលមាន​ហានិភ័យ​ខ្ពស់ ចំពោះ​ពលករ​ខ្មែរ​ចំណាកស្រុក ជាពិសេស​នាឱកាស​បុណ្យ​ចូលឆ្នាំ​ខ្មែរ​ខាងមុខ​។​

​ក្នុងនាម​លោកជំទាវ ជា​គណ​:​អភិបាលខេត្ត​និង​ជា​គណ​:​បញ្ជាការ​កងឯកភាព​ខេត្ត បាន​ជំរុញ​ដល់​និង​ណែនាំ​ដល់​កម្លាំង​ទាំង​៣​ប្រភេទ ទាំងអស់ និង​មន្ត្រី​ប្រចាំការ​នៅតាម​ច្រកទ្វារព្រំដែន​អន្តរជាតិ​ព្រំ​និង​ច្រករបៀង​នានា ត្រូវធ្វើ​យ៉ាងណា​ខិតខំ​តាមដាន​រាល់​សភាពការណ៍ នៃ​ការឆ្លង​ដែន​របស់​ពល​ករ​ខ្មែរ និង​ត្រូវ​ប្រចាំការ ២៤​ម៉​/២៤​ម៉ តាម​គោលដៅ​ដែល​ខ្លួន​ទទួលខុសត្រូវ ព្រមទាំង​ពង្រឹង​និង​ទប់ស្កាត់​ឱ្យបាន​តឹងរឹង​ចំពោះ​ការ​លួច​ឆ្លងដែន​ខុសច្បាប់​របស់​ប្រជាពលរដ្ឋ​ដែល​ត្រលប់​មកពី​ប្រទេស​ថៃ​ហើយ​បើ​ក្នុងករណី​មានការ​សង្ស័យ​ទៅលើ​រថយន្ត​ដឹកទំនិញ​ណាមួយ ដែល​ឆ្លងកាត់​តាម​ច្រក ត្រូវតែ​ត្រួតពិនិត្យ​និង​ធ្វើការ​ឆែកឆេរ​ជាដាច់ខាត ដើម្បី​ទប់ស្កាត់​ការ​ឆ្លងដែន​ខុសច្បាប់​ដោយ​មិន​បានធ្វើ​ច​ត្តា​ឡី​ស័ក ពិសេស​សូម​ពន្យល់​ណែនាំ ដល់​បងប្អូន​ពលករ​ដែល​ឆ្លង​មក អោយបាន​យល់ថា ការធ្វើ​ច​ត្តា​ឡី​ស័ក មិនមែន​ជាការ​ឃុំឃាំង បំបិទ​សិទ្ធ​សេរីភាព​នោះទេ គឺជា​ការធ្វើ​តេស្ត​ឬ​តាមដាន​សុខភាព ពី​សំណាក់​ក្រុមគ្រូពេទ្យ​ជំនាញ ដើម្បីអោយ​ប្រាកដថា វិជ្ជមាន​ឬ​អវិជ្ជមាន​នៃ​វិ​រុស​កូ​វីដ​១៩ ដែលជា​ការទប់ស្កាត់​កុំអោយ​ឆ្លង​ចូលក្នុង​សហគមន៍ ។​

​សូមបញ្ជាក់ថា​៖​ស្បៀងអាហារ​ដែល​កងក​ម្លាំ​ង​ការពារ​ទទួលបាន​ក្នុង​មួយ​គោលដៅ​រួមមាន​៖
១. អង្ករ​
២. មី​
៣. ត្រីខ​
៤. ទឹក​សុទ្ធ
៥. ម៉ាស់​
៦. ជែ​ល​លាងដៃ​
៧. ត្រីងៀត​
៨. សាច់ក្រក​
៩. ផ្អក​១
១០. ទឹកស៊ីអ៊ីវ​១​យូរ​
១១. និង​ថវិកា​មួយចំនួន​ផងដែរ​៕​

PLB Banner on article detail