កម្ពុជា នឹងមាន​ភ្លៀង​ធ្លាក់ រួមជាមួយ​អាកាសធាតុ​ត្រជាក់​

ថ្ងៃអង្គារ 19 មករា 2021, 8:34

​ក្រសួង​បានបញ្ជាក់​ឲ្យ​ដឹងថា ប្រទេស​កម្ពុជា កំពុង​ទទួលរង​ឥទ្ធិពល​ជ្រលង​សម្ពាធ​ខ្ពស់ និង​ខ្យល់មូសុង​ឦសាន​ចុះខ្សោយ​។ នៅ​ថ្ងៃទី ២៣-២៦ ខែមករា ព្រះរាជាណាចក្រ​ម្ពុ​ជា នឹង​ទទួល​ឥទ្ធិពល ពី​កម្រិត​សម្ពាធ​ទាប​ខ្សោយ​។​

 

​ស្ថានភាព​បែបនេះ​នឹងធ្វើ​ឲ្យ​៖

 

១៖ បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្តាល ៖
* សីតុណ្ហភាព​អប្បបរមា មាន​ពី ១៧-២២ °C
* សីតុណ្ហភាព​អតិបរមា មាន​ពី ២៧-៣០ °C
* នៅ​ថ្ងៃទី ២៣-២៦ ខែមករា សីតុណ្ហភាព​អប្បបរមា​មាន​ពី ២០-២៥°C និង​អតិបរមា​មាន​ពី ៣០-៣៤ °C ។ នឹង​អាចមាន​ភ្លៀង​ធ្លាក់​ពី​កម្រិត​ខ្សោយ​ទៅ​មធ្យម នៅ​តំបន់​ទំនាប​ភាគខាងត្បូង ។​

២៖ បណ្តា​ខេត្ត ជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន ៖
* សីតុណ្ហភាព​អប្បបរមា មាន​ពី ១៣-១៨ °C
* សីតុណ្ហភាព​អតិបរមា មាន​ពី ២៧-២៩ °C
* នៅ​ថ្ងៃទី ២៣-២៦ ខែមករា សីតុណ្ហភាព​អប្បបរមា មាន​ពី​១៩-២១°C និង​សីតុណ្ហភាព​អតិបរមា មាន​ពី ២៨-៣២ °C ។ នឹង​អាចមាន​ភ្លៀង​ធ្លាក់​ពី​កម្រិត​ខ្សោយ​ទៅ​មធ្យម នៅ​តំបន់​ខ្ពង់រាប​ភាគ​ខាងកើត ។​

 

៣៖ តំបន់​មាត់សមុទ្រ ៖
* សីតុណ្ហភាព​អប្បបរមា មាន​ពី ២៣-២៥ °C
* សីតុណ្ហភាព​អតិបរមា មាន​ពី ២៩-៣១ °C
* នៅ​ថ្ងៃទី ២៣-២៦ ខែមករា នឹង​អាចមាន​ភ្លៀង​ផ្គរ រន្ទះ​ពី​ខ្សោយ​ទៅ​បង្គួរ​៕

កម្ពុជា នឹងមាន​ភ្លៀង​ធ្លាក់ រួមជាមួយ​អាកាសធាតុ​ត្រជាក់​
កម្ពុជា នឹងមាន​ភ្លៀង​ធ្លាក់ រួមជាមួយ​អាកាសធាតុ​ត្រជាក់​

PLB Banner on article detail