អាកាសធាតុ​ប្រទេស​កម្ពុជា នឹង​ចុះ​ត្រជាក់​ជាថ្មី រហូតដល់​ដើមខែ​មីនា​

ថ្ងៃអង្គារ 22 កុម្ភៈ 2022, 11:40

​រាជធានី​ភ្នំពេញ​៖ យោងតាម​ការចុះផ្សាយរ​បស់ ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០២២ បានចេញ​សេចក្ដីជូនដំណឹង ស្ដីពី​ស្ថានភាព ធាតុអាកាស​ចាប់ពី​ថ្ងៃទី​២៣ ខែកុម្ភៈ ដល់​ថ្ងៃទី​១ ខែមីនា ឆ្នាំ​២០២២ បាន​ឲ្យ​ដឹងថា​៖

 

​ក្នុងអំឡុង​មួយ​សប្តាហ៍​ខាងមុខនេះ ព្រះរាជាណាចក្រ​កម្ពុជា នឹង​ទទួល​នូវ​ឥទ្ធិពល​ទ្រនុង​ស​ម្ពា​ស​ខ្ពស់​ពី​ជើង (​ចិន​) ក្នុង​កម្រិត​ខ្សោយ​ទៅ​មធ្យម​។ ស្ថានភាព​បែបនេះ​នឹងធ្វើ​ឲ្យ​៖

 

១.​បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្ដាល​៖
-​សីតុណ្ហភាព​អប្បបរមា មាន​ពី ១៨-២៥ °C
-​សីតុណ្ហភាព​អតិបរមា មាន​ពី ២៦-៣២ °C
-​ថ្ងៃទី​២៣-២៤ ខែកុម្ភៈ នៅវេលា​ព្រឹក​បណ្តា​ខេត្ត​មួយចំនួន​មាន​ជាអាទិ៍ ៖ បន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន សៀមរាប សីតុណ្ហភាព​អាច​ចុះ​ត្រជាក់​ក្នុង​កម្រិត​ពី ១៨-២០°C ។​
-​រីឯ​សភាពការណ៍​ភ្លៀង​នៅក្នុង​អំឡុង​មួយ​សប្ដាហ៍​ខាងមុខនេះ អាចមាន​ក្នុង​កម្រិត​តិចតួច​តែប៉ុណ្ណោះ​។​

 

២.​បណ្តា​ខេត្ត​ជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន​៖
-​សីតុណ្ហភាព​អប្បបរមា មាន​ពី ១៧-២៣ °C
-​សីតុណ្ហភាព​អតិបរមា មាន​ពី ២៥-៣១ °C
-​ថ្ងៃទី​២៣-២៤ ខែកុម្ភៈ នៅវេលា​ព្រឹក បណ្តា​ខេត្ត​មួយចំនួន​មាន​ជាអាទិ៍ ៖ ឧ​ត្ត​រ​មានជ័យ ព្រះវិហារ រតនគិរី និង​មណ្ឌលគិរី សីតុណ្ហភាព​អាច​ចុះ​ត្រជាក់​ក្នុង​កម្រិត​ពី​១៧-១៩ °C និង​អាចមាន​ខ្យល់​ក្នុង​ល្បឿន​ពី​១០-១៥m/s​។​
-​រីឯ​សភាពការណ៍​ភ្លៀង​នៅក្នុង​អំឡុង​មួយ​សប្តាហ៍​ខាងមុខនេះ អាចមាន​ក្នុង​កម្រិត​តិចតួច​តែប៉ុណ្ណោះ ។​

 

៣៖ តំបន់​មាត់សមុទ្រ​
* សីតុណ្ហភាព​អប្បបរមា មាន​ពី ២១-២៣ °C
* សីតុណ្ហភាព​អតិបរមា មាន​ពី ២៦-៣២ °C
* អាចមាន​ភ្លៀង​ក្នុង​កម្រិត​ខ្សោយ​ដោយ​អន្លើ​៕​

 

 

អាកាសធាតុ​ប្រទេស​កម្ពុជា នឹង​ចុះ​ត្រជាក់​ជាថ្មី រហូតដល់​ដើមខែ​មីនា​
អាកាសធាតុ​ប្រទេស​កម្ពុជា នឹង​ចុះ​ត្រជាក់​ជាថ្មី រហូតដល់​ដើមខែ​មីនា​

PLB Banner on article detail