អាកាសធាតុ​ប្រទេស​កម្ពុជា នឹង​ចុះ​ត្រជាក់​ជាថ្មី នៅ​សប្តាហ៍​ក្រោយ​

ថ្ងៃពុធ 2 កុម្ភៈ 2022, 14:46

​នៅ​សប្តាហ៍​ខាងមុខនេះ ប្រទេស​កម្ពុជា​នឹង​ទទួលរង​នូវ​ឥទ្ធិពល​ពី​ទ្រនង់​សម្ពាធ​ខ្ពស់ ព្រម​ជាមួយនឹង​ខ្យល់មូសុង​ឦសាន ដែល​ធ្វើ​ឲ្យ​តំបន់​ជាច្រើន​ចុះ​ត្រជាក់ រហូតដល់​១៨​អង្សា​សេ​។​

 

​បើតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម ចាប់ពី​ថ្ងៃទី​២-៣ ខែកុមភៈ កម្ពុជា​នឹង​ទទួលរង​ឥទ្ធិពល​ទ្រនុង​សម្បាធ​ខ្ពស់​ក្នុង​កម្រិត​ខ្សោយ ហើយពី​ថ្ងៃទី​៤-៦ ខែកុម្ភៈ មានការ​កើតឡើង​នូវ​ឥទ្ធិពល​ពីរ​ស្របគ្នា ពី​ទ្រនុង​សម្ពាធ​ខ្ពស់​ចិន និង​ខ្យល់មូសុង​ឦសាន​ក្នុង​កម្រិត​មធ្យម ខណៈ​ពី​ថ្ងៃទី​៧-៨ ខែកុម្ភៈ ឥទ្ធិពល​ពី​សម្ពាធ​ទាប ឥណ្ឌូនេស៊ី ក្នុង​កម្រិត​ខ្សោយ​។​

 

​ស្ថានភាព​បែបនេះ នឹងធ្វើ​ឱ្យ​បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្តាល អាចមាន​ភ្លៀង​ធ្លាក់​ជា​អន្លើ ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម ដោយឡែក​នៅ​ថ្ងៃទី​៥-៦ ខែកុម្ភៈ សីតុណ្ហភាព​អាចមាន​ពី ១៩ ទៅ​២២​អង្សា​សេ គួបផ្សំ​នឹង​ខ្យល់​ក្នុង​ល្បឿន​មធ្យម​។​

 

​សម្រាប់​បណ្តា​ខេត្ត​ជាប់​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន អាចមាន​ភ្លៀង​ធ្លាក់​ជា​អន្លើ ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម ដោយឡែក​នៅ​ថ្ងៃទី​៥-៦ ខែកុម្ភៈ សីតុណ្ហភាព​អាចមាន​ពី ១៨-២១​អង្សា​សេ គួបផ្សំ​នឹង​ខ្យល់​ក្នុង​ល្បឿន​ពី​មធ្យម​ទៅ​ខ្លាំង​។​

 

​ដោយឡែក​តំបន់​មាត់សមុទ្រ សីតុណ្ហភាព​អាចមាន​ពី ២២-២៥​អង្សា​សេ អាចមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម​៕​

អាកាសធាតុ​ប្រទេស​កម្ពុជា នឹង​ចុះ​ត្រជាក់​ជាថ្មី នៅ​សប្តាហ៍​ក្រោយ​
អាកាសធាតុ​ប្រទេស​កម្ពុជា នឹង​ចុះ​ត្រជាក់​ជាថ្មី នៅ​សប្តាហ៍​ក្រោយ​

PLB Banner on article detail

អត្ថបទពេញនិយម