សីតុណ្ហភាព​នៅ​កម្ពុជា ក្នុង​សប្តាហ៍​នេះ អាច​នឹង​ធ្លាក់ចុះ​ដល់ ១៧​អង្សារ​

ថ្ងៃអង្គារ 7 ធ្នូ 2021, 9:29

​ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០២១​នេះ បានចេញ​សេចក្តីជូនដំណឹង ស្តីពី​ស្ថានភាព​ធាតុអាកាស​នៅ​កម្ពុជា ចាប់ពី​ថ្ងៃទី​៨ ដល់ ១៤ ខែធ្នូ ឆ្នាំ​២០២១​។​

 

​ក្រសួង​ធនធានទឹក​បានបញ្ជាក់​ថា ព្រះរាជាណាចក្រ​កម្ពុជា បន្ត​ទទួលរង​ឥទ្ធិពល​ពី​ទ្រនុង​សម្ពាធ​ខ្ពស់​ពី​ប្រទេស​ចិន ជាមួយនឹង​ខ្យល់មូសុង​ឦសាន បក់​ពី​មធ្យម​ទៅ​បង្គួរ​។ ស្ថានភាព​បែបនេះ​នឹងធ្វើ​ឲ្យ​៖

 

១៖ បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្តាល​
* សីតុណ្ហភាព​អប្បបរមា មាន​ពី ១៩-២២ °C
* សីតុណ្ហភាព​អតិបរមា មាន​ពី ២៨-៣០ °C

 

២៖ បណ្តា​ខេត្ត​ជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន​
* សីតុណ្ហភាព​អប្បបរមា មាន​ពី ១៧-២០ °C
* សីតុណ្ហភាព​អតិបរមា មាន​ពី ២៧-២៩ °C
* សម្រាប់​ខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ សីតុណ្ហភាព អប្បបរមា​នៅក្នុង​រង្វង់ ១៧°C ។​

 

៣៖ តំបន់​មាត់សមុទ្រ​
* សីតុណ្ហភាព​អប្បបរមា មាន​ពី ២១-២៣ °C
* សីតុណ្ហភាព​អតិបរមា មាន​ពី ៣០-៣២ °C ៕

សីតុណ្ហភាព​នៅ​កម្ពុជា ក្នុង​សប្តាហ៍​នេះ អាច​នឹង​ធ្លាក់ចុះ​ដល់ ១៧​អង្សារ​
សីតុណ្ហភាព​នៅ​កម្ពុជា ក្នុង​សប្តាហ៍​នេះ អាច​នឹង​ធ្លាក់ចុះ​ដល់ ១៧​អង្សារ​

PLB Banner on article detail

អត្ថបទពេញនិយម