អ្នកនាំពាក្យ​ក្រសួងសុខាភិបាល កោតសរសើរ​រដ្ឋបាល​ខេត្ត​ប៉ៃលិន លើ​ការគ្រប់គ្រង និង​ទប់ស្កាត់​ជម្ងឺ​កូ​វីដ​១៩

ថ្ងៃពុធ 13 មករា 2021, 8:51

(​ប៉ៃលិន​) នៅ​ថ្ងៃទី​១២ ខែមករា ឆ្នាំ ២០២១ នៅ​សាលាខេត្ត​ប៉ៃលិន លោកជំទាវ ឱ វណ្ណឌី ន រដ្ឋលេខាធិការ និង ជា​និង​ជា​អ្នក​នាំពា​ក្ស​ក្រសួងសុខាភិបាល បាន​ពិភាក្សា​ការងារ​ជាមួយ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ពិសេស​ណែនាំ ដល់​អាជ្ញាធរខេត្ត និង​មន្ត្រី​សុខាភិបាល ឱ្យ​យកចិត្តទុកដាក់ ខ្ពស់ ការ ធ្វើ ច ត្តា ឡី ស័ក ដល់ ប្រជាពលរដ្ឋ ខ្មែរ ដែល  ទើប​ត្រឡប់ មកពី ប្រទេស ថៃ ។​

 

​ក្នុងនាម​លោកជំទាវ​តំណាង​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល រួមជាមួយ តំណាង អង្គការ សុខភាព ពិភពលោក ប្រចាំ កម្ពុជា ដឹកនាំ​ក្រុមការងារ​ដើម្បី​ចុះមក ជួប​ជួប​សំណេះសំណាល​ជាមួយ​លោកជំទាវ​បណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ មន្ទីរ សុខាភិបាលខេត្ត  បញ្ហា​ជម្ងឺ​កូ​វិដ​១៩​នេះ​។​

 

​លោកជំទាវ​រដ្ឋលេខាធិកា​រ​ក្រសួងសុខាភិបាល បាន អរ​រ​គុណ ចំពោះ អា ជ្ញា​ធរ​ខេត្ត ប៉ៃលិន ដែល បាន យកចិត្តទុកដាក់ ខ្ពស់ ទប់ស្កាត់ ជំងឺ កូ វីដ -១៩ នេះ  ដែល រហូតមកដល់ ថ្ងៃនេះ ក្នុង ខេត្ត ទាំងមូល មិនទាន់មាន នរណា ម្នាក់ ឆ្លង ជំងឺ កូ វីដ -១៩ បន្ត ទៀត នោះឡើយ  ហើយ ក៏ មិនទាន់ មានការ​បារម្ភ​ខ្លាំង​ដែរ តែ​ត្រូវ គិត ទៅមុខទៀត ពីព្រោះ លទ្ធភាព នៃ ការចម្លង គឺ តែង តែមាន  ពិសេស  អ្នកដំណើរ  មកពី ប្រទេសក្រៅ ផងដែរ ។​

 

​ជាមួយគ្នា​លោកជំទាវ ឱ  វណ្ណឌី ន បា នប ញ្ជា​ក់ ប ន្ថែ​ម​ថា  ករណី ជំងឺ កូ វីដ -១៩ ដែល កម្ពុជា រកឃើញ ក ន្ល ង មក សុទ្ធ សឹង ជា ករណី នាំចូល ដូច្នេះ ត្រូវ រួមគ្នា បន្ថែមទៀត ជា ពិសេស ការត្រួតពិនិត្យ ទៅលើ ច្រកចេញចូល ដែល ត្រូវតែ ពង្រឹង បន្ថែមទៀត ។ លោកជំទាវ ក៏បាន សំណូមពរ ដល់ លោកជំទាវ​អភិបាលខេត្ត ឲ្យ ពង្រឹង ការ ធ្វើ ច ត្តា ឡី ស័ក ហើយ ការ ធ្វើ ច ត្តា ឡី ស័ក  គឺមាន សារៈសំខាន់ ណាស់ ជាពិសេស ត្រូវ ទប់ស្កាត់ ឲ្យ បាន​ចំពោះ ការរីក រាលដាល់ ជំងឺ កូ វីដ -១៩ ក្នុងនោះ ត្រូវ អនុវត្តន៍ នូវ ការរុករក អ្នក ប៉ះពាល់ និង អ្នក ដែល សង្ស័យ មាន ជំងឺ កូ វីដ​១៩ ឲ្យ មក ធ្វើ ច ត្តា ឡី ស័ក ឲ្យ​បាន គ្រប់ ១៤ ថ្ងៃ​ផងដែរ ។

 

​លោកជំទាវ បណ្ឌិត​ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន បាន​ថ្លែងអំណរគុណ ដ​ដល់​លោកជំទាវ ឱ វណ្ណឌី ន   ដែល បាន ឆ្លៀតពេល ដ៏ មមាញឹក ចុះមក បំពេញភារកិច្ច ក្នុង ខេត្ត ប៉ៃលិន ក្ន​ក្នុងនោះ​លោកជំទាវ អភិបាលខេត្ត បាន​ជម្រាបជូន​ស្តី ពី ការខិតខំ ប្រឹងប្រែង ចូលរួម រវាង អាជ្ញាធរ ខេត្ត ក្រុង / ស្រុក និង មន្ទីរ សុខាភិបាល ខេត្ត  កងកម្លាំងប្រដាប់អាវុធ ទាំង ៣ ប្រភេទ ក្នុងការ ចូលរួម ទប់ ស្កាត់ ការឆ្លង ជំងឺ កូ វីដ -១៩ បាន​យ៉ាង​ល្អប្រសើ​បំផុត​មិន​ឲ្យ​ឆ្លង​ចូល​សហគមន៍​ឡើយ​៕​

អ្នកនាំពាក្យ​ក្រសួងសុខាភិបាល កោតសរសើរ​រដ្ឋបាល​ខេត្ត​ប៉ៃលិន លើ​ការគ្រប់គ្រង និង​ទប់ស្កាត់​ជម្ងឺ​កូ​វីដ​១៩
អ្នកនាំពាក្យ​ក្រសួងសុខាភិបាល កោតសរសើរ​រដ្ឋបាល​ខេត្ត​ប៉ៃលិន លើ​ការគ្រប់គ្រង និង​ទប់ស្កាត់​ជម្ងឺ​កូ​វីដ​១៩
អ្នកនាំពាក្យ​ក្រសួងសុខាភិបាល កោតសរសើរ​រដ្ឋបាល​ខេត្ត​ប៉ៃលិន លើ​ការគ្រប់គ្រង និង​ទប់ស្កាត់​ជម្ងឺ​កូ​វីដ​១៩
អ្នកនាំពាក្យ​ក្រសួងសុខាភិបាល កោតសរសើរ​រដ្ឋបាល​ខេត្ត​ប៉ៃលិន លើ​ការគ្រប់គ្រង និង​ទប់ស្កាត់​ជម្ងឺ​កូ​វីដ​១៩
អ្នកនាំពាក្យ​ក្រសួងសុខាភិបាល កោតសរសើរ​រដ្ឋបាល​ខេត្ត​ប៉ៃលិន លើ​ការគ្រប់គ្រង និង​ទប់ស្កាត់​ជម្ងឺ​កូ​វីដ​១៩
អ្នកនាំពាក្យ​ក្រសួងសុខាភិបាល កោតសរសើរ​រដ្ឋបាល​ខេត្ត​ប៉ៃលិន លើ​ការគ្រប់គ្រង និង​ទប់ស្កាត់​ជម្ងឺ​កូ​វីដ​១៩
អ្នកនាំពាក្យ​ក្រសួងសុខាភិបាល កោតសរសើរ​រដ្ឋបាល​ខេត្ត​ប៉ៃលិន លើ​ការគ្រប់គ្រង និង​ទប់ស្កាត់​ជម្ងឺ​កូ​វីដ​១៩
អ្នកនាំពាក្យ​ក្រសួងសុខាភិបាល កោតសរសើរ​រដ្ឋបាល​ខេត្ត​ប៉ៃលិន លើ​ការគ្រប់គ្រង និង​ទប់ស្កាត់​ជម្ងឺ​កូ​វីដ​១៩
អ្នកនាំពាក្យ​ក្រសួងសុខាភិបាល កោតសរសើរ​រដ្ឋបាល​ខេត្ត​ប៉ៃលិន លើ​ការគ្រប់គ្រង និង​ទប់ស្កាត់​ជម្ងឺ​កូ​វីដ​១៩

PLB Banner on article detail