អាជ្ញាធរ​ក្រុង​សៀង​ហៃ ចាប់ផ្តើម​ធ្វើ​តេ​ស្តិ៍​រក​មេរោគ​ ​កូ​វីដ​១៩ លើ​ចំណីអាហារ​ត្រជាក់

ថ្ងៃច័ន្ទ 16 វិច្ឆិកា 2020, 11:30

​រដ្ឋាភិបាល​ទីក្រុង​សៀង​ហៃ បាន​និយាយថា រាល់​ការ​នាំចូល​អាហារ​ស្តុក​ទុក​ត្រជាក់ ត្រូវបាន​ចាត់ទុកជា​ហានិភ័យ​ខ្ពស់បំផុត និង​ចាំបាច់​ត្រូវធ្វើ​តេស្ត​រក​មេរោគ​ឆ្លង មុនពេល​វេច​ខ្ចប់​រក្សាទុក ឬ​លក់​។ នេះ​បើតាម​ការចេញផ្សាយ​ដោយសារ​ព័ត៌មាន CNA នា​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ​។​

 

​យ៉ាងណាក៏ដោយ អាជ្ញាធរ​សៀង​ហៃ មិនបាន​បញ្ជាក់​ពី​អត្ថន័យ​នៃ​ការ​នាំចូល​ដែលមាន​ហានិភ័យ​ខ្ពស់​នោះទេ ប៉ុន្តែ​ការហាមឃាត់​នេះ​កើតឡើង​នៅពេលដែល​ទីក្រុង​ចិន​ចំនួន​២ រកឃើញ​មេរោគ កូ​វីដ​១៩ លើ​ចំណីអាហារ​កក​។

 

​សូមបញ្ជាក់ថា ប្រទេស​ចិន ក៏បាន​ធ្វើតេស្ត​លើ​អាហារ​ក្លាសេ បន្ទាប់ពី​រកឃើញ​មេរោគ​ម្តង​ហើយ​ម្តងទៀត នៅលើ​ផលិតផល​នាំចូល​។​

 

​ដោយឡែក​ងាក​ទៅកាន់​ទីក្រុង​កំពង់ផែ Xiamen ភាគខាងត្បូង​ប្រទេស​ចិន កាលពី​អំឡុង​ខែតុលា ឆ្នាំ​២០២០ អាជ្ញាធរ​នៃ​ទីក្រុង​នោះ​ក៏បាន​រកឃើញ​វីរុស​កូ​វីដ​១៩ នៅលើ​សាច់ជ្រូក​វេច​ខ្ចប់​មកពី​ប្រទេស​បារាំង​៕ ហ្សា​

អាជ្ញាធរ​ក្រុង​សៀង​ហៃ ចាប់ផ្តើម​ធ្វើ​តេ​ស្តិ៍​រក​មេរោគ​ ​កូ​វីដ​១៩ លើ​ចំណីអាហារ​ត្រជាក់
អាជ្ញាធរ​ក្រុង​សៀង​ហៃ ចាប់ផ្តើម​ធ្វើ​តេ​ស្តិ៍​រក​មេរោគ​ ​កូ​វីដ​១៩ លើ​ចំណីអាហារ​ត្រជាក់
អាជ្ញាធរ​ក្រុង​សៀង​ហៃ ចាប់ផ្តើម​ធ្វើ​តេ​ស្តិ៍​រក​មេរោគ​ ​កូ​វីដ​១៩ លើ​ចំណីអាហារ​ត្រជាក់

PLB Banner on article detail