​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក Volodymyr Zelenskiy ឆ្លងកូ​វីដ​១៩

ថ្ងៃអង្គារ 10 វិច្ឆិកា 2020, 9:52

ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក Volodymyr Zelenskiy បានប្រកាស​ថា លោកបានធ្វើ​តេស្ត៍​វិជ្ជមាន​សម្រាប់​ការឆ្លង​មេរោគ​វីរុស​កូ​វីដ​១៩ ហើយ​លោក​នឹងដាក់​ឱ្យនៅ​ដាច់ដោយឡែក​ពី​គេ​។

 

​យោងតាម​សារព័ត៌មាន NBC News ចេញផ្សាយ​នៅ​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ ​ផ្អែក​តាម​ការលើកឡើង​រប​ស់លោក Zelenskiy នៅលើ​បណ្តាញ​សង្គម Twitter ថា « មិនមាន​អ្នកមាន​សំណាង​នៅលើ​ពិភពលោក​ដែល Covid-19 មិន​បង្ក​ការគំរាមកំហែង​ទេ តែ​ទោះយ៉ាងណា​ខ្ញុំ​មាន​អារម្មណ៍ល្អ ខ្ញុំ​សន្យាថា​នឹងដាក់​ខ្លួនឯង​ឱ្យនៅ​ដោយឡែក ហើយ​ខ្ញុំ​នឹង​បន្ត​ធ្វើការ​»​។​ ​លោក​មាន​សីតុណ្ហភាព ៩៩.៥ ហ្វា​រិ​ន​ហៃ​។​

 

​លោក Zelenkiy បាន​ក្លាយជា​ប្រធានាធិបតី​នៅ​ឆ្នាំ ២០១៩ ក្នុងនាម​ជា​អ្នកនយោបាយ​និយម​ដែល​ពីមុន​ត្រូវបាន​គេ​ស្គាល់​ថា​ជា​តារា​សម្តែង​និង​កំប្លែង​។ លោក​បាន​ក្លាយជា​មនុស្ស​ពេញនិយម​នៅក្នុង​ប្រទេស​សម្រាប់​ទូរទស្សន៍ “​អ្នកបម្រើ​ប្រជាជន​” ដែល​ក្នុងនោះ​គាត់​បាន​ដើរតួ​ជា​គ្រូបង្រៀន​ដែល​បាន​ក្លាយជា​ប្រធានាធិបតី​ដោយ​មិនបាន​រំពឹងទុក បន្ទាប់ពី​បានធ្វើឱ្យ​មានការ​ខឹងសម្បា​រ​អំពី​អំពើពុករលួយ​ដែល​រាលដាល​៕​

​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក Volodymyr Zelenskiy ឆ្លងកូ​វីដ​១៩
​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក Volodymyr Zelenskiy ឆ្លងកូ​វីដ​១៩

PLB Banner on article detail