ថៃ រកឃើញ​ករណី​ឆ្លង​កូ​វីដ​១៩ ក្នុង​សហគមន៍​លើកដំបូង​

ថ្ងៃសុក្រ 4 កញ្ញា 2020, 10:20

​ប្រទេស​ថៃ​បាន​រកឃើញ​ករណី​ជំងឺ COVID-19 ក្នុង​សហគមន៍​ជា​លើកដំបូង​បំផុត ក្នុង​រយៈពេល ១០០​ថ្ងៃ​។ អ្នកជំងឺ​ក្នុង​សហគមន៍​ថ្មី​ចុងក្រោយ​នេះ ជា​បុរស​វ័យ​៣៧​ឆ្នាំ ជា​អ្នកទោស​ដែល​ចាប់បាន​ខ្លួន​ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន ត្រូវបាន​បញ្ជូន​ឱ្យ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ក្រុង​បាង​ង​កក​កាលពី​ថ្ងៃ​២៦​សីហា ហើយ​ត្រូវបាន​ពិនិត្យឃើញ​មាន​វីរុស​កូ​វីដ​-១៩​កាលពី​ថ្ងៃ​ពុធ​។​

 

​នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន CNA ចុះ​នៅ​ថ្ងៃទី​០៣ ខែកញ្ញា ឆ្នាំ​២០២០​។​

 

​អ្នកជំងឺ​ម្នាក់​នោះ​មាន​ប្រវត្តិ​ជា DJ ចាក់​ភ្លេង និង​រស់នៅ​ជាមួយ​គ្រួសារ​មុនពេល​ដែល​គាត់​ជាប់ពន្ធនាគារ ហើយ​គាត់​ក៏​គ្មាន​ប្រវត្តិ​ចេញ​ក្រៅប្រទេស​ថៃ​ដែរ និង​អ្នកទោស​ថ្មីៗ​ជាច្រើន​ត្រូវបានធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន​១៤​ថ្ងៃ ដូច្នេះ​លទ្ធភាព​ចម្លង​វីរុស​មាន​កំរិត​។ យ៉ាងណាមិញ​អាជ្ញាធរ​សុខាភិបាល ក៏​នៅតែ​កំពុង​តាមដាន​រាល់​ទំនាក់ទំនង​ទាំងអស់ ដែល​អ្នកទោស​រូបនោះ​ធ្លាប់​ពាក់ព័ន្ធ​ជាមួយ​៕​

 

ថៃ រកឃើញ​ករណី​ឆ្លង​កូ​វីដ​១៩ ក្នុង​សហគមន៍​លើកដំបូង​
ថៃ រកឃើញ​ករណី​ឆ្លង​កូ​វីដ​១៩ ក្នុង​សហគមន៍​លើកដំបូង​

PLB Banner on article detail