រថយន្តCAMRYបោះពួយលឿន ជ្រុលបុកម៉ូតូពេញទំហឹងបណ្តាលអោយ ស្ត្រី០២នាក់រងរបួសធ្ងន់និងស្រាល

ថ្ងៃសៅរ៍ 27 ឧសភា 2023, 8:53

ខេត្តបាត់ដំបង៖ យ៉ាងហោចណាស់ស្ត្រី០២នាក់បានរងរបួសធ្ងន់និងស្រាលនៅក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តCAMRYមួយគ្រឿងបុកប៉ះជាមួយម៉ូតូពេញទំហឹងនៅវេលាម៉ោង ១៩និង៣០នាទី ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង។

ប្រភពបានអោយដឹងថា
នៅមុនពេលកើតហេតុគេឃើញម៉ូតូម៉ាក SCOOPYពណ៌ស មួយគ្រឿង ពាក់ផ្លាកលេខ បាត់ដំបង 1AP-1886 បើកបរដោយឈ្មោះ រួម សុវណ្ណកញ្ញា ភេទស្រី អាយុ១៩ឆ្នាំ និងអ្នករួមដំណើរឈ្មោះ លី ច័ន្ទលក្ខិណា ភេទស្រី អាយុ២០ឆ្នាំ បើកបរក្នុងទិសដៅពីកើតទៅលិច លុះទៅដល់ចំណុចកើតហេតុខាងលើភ្លាមនោះក៏ស្រាប់តែមានរថយន្តម៉ាក CAMRYពណ៌ខ្មៅមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 2H-1863បើកបរដោយបុរសមិនស្គាល់ឈ្មោះម្នាក់ ក្នុងល្បឿនយ៉ាងលឿន ទិសដៅស្របគ្នានិងបានជ្រុលទៅបុកប៉ះម៉ូតូពីក្រោយពេញទំហឹងបណ្តាលអោយអ្នកបើកបរនិងអ្នករួមដំណើរខាងម៉ូតូរងរបួសធ្ងន់ស្រាល ហើយរថយន្តបានព្យាយាមបើករត់ តែត្រូវសមត្ថកិច្ចតាមឃាត់បានតែម្តង។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅវាស់វែងធ្វើកំណត់ហេតុនិងបានបញ្ជូនជនរងគ្រោះទៅសង្គ្រោះព្យាបាលនៅឯមន្ទីរពេទ្យ ចំណែករថយន្តនិងម៉ូតូត្រូវបានយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្តរងចាំដោះស្រាយតាមផ្លូវច្បាប់៕

រថយន្តCAMRYបោះពួយលឿន ជ្រុលបុកម៉ូតូពេញទំហឹងបណ្តាលអោយ ស្ត្រី០២នាក់រងរបួសធ្ងន់និងស្រាល
រថយន្តCAMRYបោះពួយលឿន ជ្រុលបុកម៉ូតូពេញទំហឹងបណ្តាលអោយ ស្ត្រី០២នាក់រងរបួសធ្ងន់និងស្រាល
រថយន្តCAMRYបោះពួយលឿន ជ្រុលបុកម៉ូតូពេញទំហឹងបណ្តាលអោយ ស្ត្រី០២នាក់រងរបួសធ្ងន់និងស្រាល
រថយន្តCAMRYបោះពួយលឿន ជ្រុលបុកម៉ូតូពេញទំហឹងបណ្តាលអោយ ស្ត្រី០២នាក់រងរបួសធ្ងន់និងស្រាល
រថយន្តCAMRYបោះពួយលឿន ជ្រុលបុកម៉ូតូពេញទំហឹងបណ្តាលអោយ ស្ត្រី០២នាក់រងរបួសធ្ងន់និងស្រាល
រថយន្តCAMRYបោះពួយលឿន ជ្រុលបុកម៉ូតូពេញទំហឹងបណ្តាលអោយ ស្ត្រី០២នាក់រងរបួសធ្ងន់និងស្រាល
រថយន្តCAMRYបោះពួយលឿន ជ្រុលបុកម៉ូតូពេញទំហឹងបណ្តាលអោយ ស្ត្រី០២នាក់រងរបួសធ្ងន់និងស្រាល
រថយន្តCAMRYបោះពួយលឿន ជ្រុលបុកម៉ូតូពេញទំហឹងបណ្តាលអោយ ស្ត្រី០២នាក់រងរបួសធ្ងន់និងស្រាល

PLB Banner on article detail