WHO បារម្ភ​ថា កូ​វីដ​១៩​ នឹង​បន្ត​ឆ្លង​ដល់​មនុស្សជាង ​៧៨​លាន​នាក់​

ថ្ងៃអង្គារ 6 តុលា 2020, 12:10

​ប្រធាន​ផ្នែក​សង្គ្រោះបន្ទាន់ នៃ​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ឲ្យ​ដឹង​ថ្មីៗ​នេះ​ថា តាម​ការប៉ាន់ស្មាន​ដោយ​ក្រុម​ជំនាញ មនុស្ស​ម្នាក់​ក្នុងចំណោម ១០​នាក់ ឬ ១០% នៃ​ចំនួន​ប្រជាជន នៅ​ទូទាំង​ពិភពលោក ៧.៨​ពាន់​លាន​នាក់ អាច​នឹង​ឆ្លង​ជំងឺ COVID-19 ដូច្នេះ មនុស្ស​ប្រមាណ​៧៨​លាន​នាក់ អាច​នឹងត្រូវ​ឆ្លង​វីរុស​កូ​វីដ​១៩​នេះ​។

 

​នៅក្នុង​សម័យប្រជុំ​នៃ​ក្រុមប្រឹក្សា​អង្គការ WHO កាលពី​ថ្ងៃទី​៥ តុលា ម្សិលមិញ វេជ្ជបណ្ឌិត​លោក Michael Ryan បញ្ជាក់​ឲ្យ​ដឹងថា តួលេខ​នៃ​ចំនួន​អ្នក​ឆ្លង​រវាង​ទីក្រុង និង​តំបន់​ជនបទ​មាន​ភាពខុសគ្នា​។ ទោះយ៉ាងណា អត្រា​ឆ្លង​ខ្ពស់​បានចង្អុលបង្ហាញ​ថា ប្រជាជន​ភាគច្រើន​នៅ​ជុំវិញ​ពិភពលោក នៅតែ​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​ដដែល​។ លោក Ryan ក៏បាន​កត់សម្គាល់​ផងដែរ​ថា ករណី​ឆ្លង​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ អឺរ៉ុប និង​មេ​ឌី​ទែ​រ៉ា​ណេ​ភាគ​ខាងកើត​កំពុងតែបន្ត​កើនឡើង ខណៈដែល​ស្ថានភាព​នៅ​ទ្វីបអាហ្វ្រិក និង​តំបន់​ប៉ាស៊ីហ្វិក​ខាងលិច​មាន​សភាព​ល្អប្រសើ​រ​ជាង តែ​ទោះជា​យ៉ាងណាក៏ដោយ​ស្ថានភាព​ទូទៅ នៅ​ជុំវិញ​ពិភពលោក​បាន​នឹង​កំពុង ដើរ​ទៅរក​តំណាក់កាល​ដ៏​លំបាក​។​

 

​គិត​ត្រឹម​ព្រឹក​ថ្ងៃទី​៦ តុលា អ្នក​ឆ្លង COVID-19 នៅ​ទូទាំង​ពិភពលោក​កើនឡើង​ជិត​៣៦​លាន​នាក់ ក្នុងនោះ​ស្លាប់​ជាង​១​លាន​៤​ម៉ឺន​នាក់ និង​ជាសះស្បើយ​ជិត​២៧​លាន​នាក់​៕​

WHO បារម្ភ​ថា កូ​វីដ​១៩​ នឹង​បន្ត​ឆ្លង​ដល់​មនុស្សជាង ​៧៨​លាន​នាក់​

PLB Banner on article detail