អ្នក ប្រកប របរ ចិញ្ចឹម ត្រី សមុទ្រ ត្អូញត្អែររឿងទីផ្សារ ដោយសារ ជំងឺ កូ វីដ -១៩

ថ្ងៃច័ន្ទ 12 តុលា 2020, 20:21

ខេត្តព្រះសីហនុ៖ ប្រជាពលរដ្ឋ  ដែល ប្រកបរបរ ចិញ្ចឹម ត្រី សមុទ្រ បានលើកឡើងថា ដោយសារ ជំងឺ កូ វីដ-១៩ ទីផ្សារ នាំ ត្រី  ទៅ ក្រៅ ប្រទេស  ត្រូវ បាន កាត់ ផ្តាច់ ទាំងស្រុង   និងធ្វើឲ្យប៉ះពាល់ដល់មុខរបររបស់ពួកគាត់។

អ្នកស្រី បូ ណា និង លោក សុខ វណ្ណៈ ដែល ជា មេការ អ្នក ចិញ្ចឹម ត្រី នៅ តំបន់ ទំនប់ រលក ស្ថិត នៅ ក្នុង សង្កាត់ លេខ ១  ក្រុងព្រះសីហនុ  បាន ប្រាប់ ឲ្យ ដឹង ថា  ថៅកែ របស់ ពួកគាត់ បាន ជួប ផល លំបាក ច្រើន    គឺ សេដ្ឋកិច្ច ធ្លាក់ ចុះ  ដោយសារតែ ជំងឺ កូ វីដ ១៩  ហើយ ផល នេសាទ ដែល ចិញ្ចឹម បាន ពិបាក រក ទីផ្សារ  ជាពិសេស ទីផ្សារ នាំ ចេញទៅ ក្រៅ ប្រទេស  គឺ មិន មាន ទេ ដោយ បច្ចុប្បន្ន ពួកគាត់ លក់ បាន តែ នៅ លើ ទីផ្សារ ក្នុង ស្រុក តែប៉ុណ្ណោះ ហើយ ទីផ្សារ ក្នុងស្រុក  ដែល មាន តម្លៃ ទាប ជាង ការនាំចេញ គឺ លក់ បាន ត្រឹម តម្លៃ ចាប់ ពី ៥ ដុល្លារ ទៅ ៨ ដុល្លារ និង ជាង ២០ ដុល្លារ  ទៅតាម ប្រភេទ ត្រី គឺ មាន តម្លៃ ខុសគ្នា ឆ្ងាយ ជា មួយ និង តម្លៃ នាំចេញ ជាហេតុ ធ្វើ ឲ្យ ពួកគាត់ ធ្លាក់ ចុះ នូវ សេដ្ឋកិច្ច គ្រួសារ ក្នុង ការ ចិញ្ចឹម ត្រី ហើយ អ្វី ដែល គួរ កត់សម្គាល់ ផង ដែរ នោះ  គឺ មួយ រយៈ ចុងក្រោយ នេះ  ដោយសារតែ អាកាសធាតុ  នៅ ខេត្ត ព្រះសីហនុ  មាន ភ្លៀង ធ្លាក់ ច្រើន ជាប់ៗ គ្នា ធ្វើ ឲ្យ ទឹក ហូរ នាំ នូវ សារធាតុពុល ពី ដីគោក ចូល ទៅ ក្នុង សមុទ្រ បណ្ដាល ឲ្យ ត្រី របស់ ពួកគាត់ មាន ជំងឺ  និង ងាប់ ជាបន្តបន្ទាប់។

លោក ឯម ភា នាយ ខណ្ឌ រដ្ឋបាល ជលផល កំពង់សោម បាន ឲ្យ ដឹង ថា នា ពេល បច្ចុប្បន្ន នេះ  នៅ រដូវ វស្សា ផល នេសាទ  មានការ កើន ឡើង ជាង នៅ រដូវប្រាំង ហើយ វារីវប្បកម្ម ចិញ្ចឹម ត្រី ទឹកប្រៃ ក្នុង រយៈពេល ៩ ខែ មាន ចំនួន ៥២៦ តោន រីឯ ផល នេសាទ សមុទ្រ មាន ចំនួន ៣៥៦៥០ តោន ។ វារីវប្បកម្ម ចិញ្ចឹម ត្រី ទឹកសាប មាន ចំនួន ៤១៨ តោន ក្នុង រយៈពេល ៩ ខែ និង ផល នេសាទ ទឹកសាប ចិញ្ចឹម តាម វាលស្រែ មាន ចំនួន ៤០២ តោន និង មាន បែរ ចិញ្ចឹម ត្រី សមុទ្រ សរុប ចំនួន ១៧៦៧ បែ ។  ក្នុង នោះ ប្រជាពលរដ្ឋ ដែល ប្រកបរបរ ចិញ្ចឹម ត្រី  នៅ ក្នុង តំបន់ ទំនប់រលក មាន ចំនួន ៦ ទីតាំង មាន បែ ជាង ៣០០ ដោយ ពួកគាត់ ចិញ្ចឹម ប្រភេទ ត្រី តុកកែ ត្រី ឆ្ពង់ ត្រី ផ្ទក់ សមុទ្រ ត្រី ចាប និង ត្រីអាំង កឺ យ ព្រោះ ប្រភេទ ត្រី ទាំង អស់ នេះ  មានតម្លៃ ខ្ពស់ នៅ លើ ទីផ្សារ នៅ ក្នុង ស្រុក និង ការនាំចេញ ។

 ទន្ទឹម នឹង នោះ  លោក ប្រធាន រដ្ឋបាល ជលផល  ក៏បាន លើកឡើង បន្ថែម ថា  នា ពេល បច្ចុប្បន្ន  រដ្ឋបាល ជលផល  បាន ផ្សព្វផ្សាយ  និង ជំរុញ ឲ្យ   ប្រជាពលរដ្ឋ  ដែល ប្រកបរបរ ចិញ្ចឹម ត្រី ទាំង ទឹកសាប  និង ទឹកប្រៃ  បង្កើន ការ ចិញ្ចឹម វា រី វប្បកម្ម  ដើម្បី បង្កើន ជីវភាព នៅ ក្នុង គ្រួសារ ។ លោកបានលើកឡើងថា ដោយសារ  ជំងឺ កូ វីដ ១៩ មិន ទាន់ បាន ធូរស្បើយ ដូច នេះ ហើយ ទើប មន្ត្រី ជំនាញ ចុះ ទៅដល់ មូលដ្ឋាន កន្លែង ចិញ្ចឹម  ដើម្បី ផ្ដល់ បទពិសោធន៍ ក្នុង ការ ចិញ្ចឹម ដល់ ពួកគាត់ ផង ដែរ ៕

អ្នក ប្រកប របរ ចិញ្ចឹម ត្រី សមុទ្រ ត្អូញត្អែររឿងទីផ្សារ  ដោយសារ ជំងឺ កូ វីដ -១៩
អ្នក ប្រកប របរ ចិញ្ចឹម ត្រី សមុទ្រ ត្អូញត្អែររឿងទីផ្សារ  ដោយសារ ជំងឺ កូ វីដ -១៩
អ្នក ប្រកប របរ ចិញ្ចឹម ត្រី សមុទ្រ ត្អូញត្អែររឿងទីផ្សារ  ដោយសារ ជំងឺ កូ វីដ -១៩
អ្នក ប្រកប របរ ចិញ្ចឹម ត្រី សមុទ្រ ត្អូញត្អែររឿងទីផ្សារ  ដោយសារ ជំងឺ កូ វីដ -១៩
អ្នក ប្រកប របរ ចិញ្ចឹម ត្រី សមុទ្រ ត្អូញត្អែររឿងទីផ្សារ  ដោយសារ ជំងឺ កូ វីដ -១៩

PLB Banner on article detail