ទាំងព្រឹកព្រលឹម.! រថយន្តមួយគ្រឿងបើកបុករថភ្លើងយ៉ាងពេញទំហឹង បណ្តាលឲ្យមនុស្សម្នាក់រងរបួសធ្ងន់.!

ថ្ងៃពុធ 13 តុលា 2021, 11:28

ស្រុកព្រៃនប់៖(ព័ត៌មានបន្ថែម)មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្ដមួយគ្រឿង បានបុកប៉ះនិងរថភ្លើងមួយគ្រឿង បណ្តាលឲ្យអ្នកបើកបររងរបួសធ្ងន់ ។ 

ហេតុការនេះបានកើតឡើងនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ៦:០០នាទី លើផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រលេខ១៨០-១៨១ ស្ថិតនៅភូមិសំរុងក្រោម ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ 

យោងតាមរបាយការណ៍ពីសមត្ថកិច្ចបានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ខាងលើបង្កឡើងដោយរថយន្ដ ០១គ្រឿងម៉ាក SAGNYOGN ពណ៌សពាក់ផ្លា លេខភ្នំពេញ 2T-4730 បើកបរដោយឈ្មោះឈុន សុខជា ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិទួលទទឹង១ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានទិសដៅពីខេត្តព្រះសីហនុ ទៅភ្នំពេញ ។

លុះមកដល់ចំណុចខាងលើបានបុករថភ្លើង០១ខ្សែរដែលមានទិសដៅពីខេត្តព្រះសីហនុ ទៅភ្នំពេញ (មិនបានដាក់ប៉ារ៉ាស) អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បានបើករថភ្លើងបន្ដទៅមុខ ។ 

ករណីគ្រោះថ្នាក់ខាងលើបណ្ដាលអោយរងរបួសមនុស្សចំនួន ០១នាក់ : ១/ ឈ្មោះ ឈុន សុខជា  អ្នកបើកបររថយន្ដ របួសធ្ងន់
  
បច្ចុប្បន្ន ជនរងគ្រោះបានបញ្ជូនមកព្យាបាលនៅឃ្លីនិចឯកជន លី គីមឌី ឃុំវាលរេញ រីឯវត្តុតាងបានយកមករក្សាទុក្ខបណ្ដោះអាសន្ន នៅអធិការដ្ធាននគរបាលស្រុកព្រៃនប់ ៕

ទាំងព្រឹកព្រលឹម.! រថយន្តមួយគ្រឿងបើកបុករថភ្លើងយ៉ាងពេញទំហឹង បណ្តាលឲ្យមនុស្សម្នាក់រងរបួសធ្ងន់.!
ទាំងព្រឹកព្រលឹម.! រថយន្តមួយគ្រឿងបើកបុករថភ្លើងយ៉ាងពេញទំហឹង បណ្តាលឲ្យមនុស្សម្នាក់រងរបួសធ្ងន់.!
ទាំងព្រឹកព្រលឹម.! រថយន្តមួយគ្រឿងបើកបុករថភ្លើងយ៉ាងពេញទំហឹង បណ្តាលឲ្យមនុស្សម្នាក់រងរបួសធ្ងន់.!
ទាំងព្រឹកព្រលឹម.! រថយន្តមួយគ្រឿងបើកបុករថភ្លើងយ៉ាងពេញទំហឹង បណ្តាលឲ្យមនុស្សម្នាក់រងរបួសធ្ងន់.!

PLB Banner on article detail

អត្ថបទពេញនិយម