ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃអង្គារ ០៤កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានទទួលអំណោយសប្បុរសធម៌ ពីសប្បុរសជន១២នាក់ ដើម្បីដើម្បីបម្រើសកម្មភាពមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋក្នុងខេត្ត និងចូលរួមចែករំលែកទៅខេត្តមួយចំនួន ដែលជួបការលំបាក ដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ។
ថ្លែងក្នុងឱកាសនោះ ក្នុងនាម ឯកឧត្តម គួច ចំរើន ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ក៏បានថ្លែងអំណរគុណ ចំពោះទឹកចិត្តដ៏សប្បុរសធម៌ របស់ព្រតេជគុណ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា ម្ចាស់សហគ្រាស ក្រុមហ៊ុន លោក លោកស្រី ជាសប្បុរសជន ក្នុងការយកចិត្តទុកដាក់ បរិច្ចាគទានជាថវិកា និងគ្រឿងឧបភោគបរិភោគ ដល់កាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ «ខ្ញុំ ស្រឡាញ់សន្តិភាព និងកាកបាទក្រហមកម្ពុជា» ដើម្បីបម្រើសកម្មភាពមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋក្នុងខេត្ត និងចូលរួមចែករំលែកទៅខេត្តមួយចំនួន ដែលជួបការលំបាក ដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ ។
ឯកឧត្តមប្រធានសូមគោរពជូនពរ ព្រតេជគុណ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា ម្ចាស់សហគ្រាស ក្រុមហ៊ុន លោក លោកស្រី នូវពរជ័យ បវរសួស្តីមហាប្រសើរ និងពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូមបញ្ជាក់ផងដែរថាសប្បុរសធម៌ ពីសប្បុរសជន១២នាក់រួមមាន ៖
១. លោកឧកញ៉ា លឹម ហ៊ុយឡេង អនុប្រធានកិត្តិយសសាខា និងលោកជំទាវ ឧបត្ថម្ភថវិកា ១០.០០០ ដុល្លា (មួយម៉ឺនដុល្លាអាមេរិក) និងអង្ករចំនួន ១០តោន (ដប់តោន)២. លោក ឌួង វិច្ឆិកា ម្ចាស់ភោជនីយដ្ឋានឆ្នេរមាស និងលោកស្រី ឧបត្ថមថវិកា ១.០០០ ដុល្លា (មួយពាន់ដុល្លាអាមេរិក)៣. ឯកឧត្តម សុខ កល្យាណ និងលោកជំទាវ ឧបត្ថម្ភថវិកា ៥០០ ដុល្លា (ប្រាំរយដុល្លាអាមេរិក)៤. លោក ឈិន សុក និងលោកា តូ ច័ន្ទតារា ឧបត្ថមអង្ករ ៥០០គីឡូក្រាម (ប្រាំរយគីឡូក្រាម) និងមី ចំនួន ១០កេះតូច (ដប់កេះតូច)៥. លោកស្រី ជា ណារី ឧបត្ថមអង្ករ ចំនួន ៥០០គីឡូក្រាម(ប្រាំរយគីឡូក្រាម)៦. លោក ឌុំ នឿន ម្ចាស់អាហារដ្ឋាន អង្គរប៊ិច ឆ្នេរអូរឈើទាល ឧបត្ថមថវិកា ១.៥០០ ដុល្លា (មួយពាន់ប្រាំរយដុល្លាអាមេរិក)៧. ព្រតេជគុណ ប៊ុន ណេង ចៅអធិការវត្តឥន្ទញ្ញាណ ឧបត្ថម្ភមី ចំនួន ១០០កេះតូច(មួយរយកេះតូច) អង្ករចំនួន ២តោន៥០០គីឡូក្រាម និងត្រីខ ១០០យួរ៨. លោក ឆឹង សុខា និងលោក ឈួរ ស៊ាងលន់ ម្ចាស់សំណង់ផ្ទះល្វែង KL ឧបត្តម្ភថវិកា ៣.០០០ ដុល្លា (បីពាន់ដុល្លាអាមេរិក)៩. ក្រុមហ៊ុន ប្រីលលានស៊ី សីហនុវីល អ៊ិនវេសម៉ិន និង ឌីវេឡុបម៉ិន ឯ.ក ឧបត្ថម្ភថវិកា ៥.០០០ ដុល្លា(ប្រាំពាន់ដុល្លាអាមេរិក)១០. សហគ្រាស ជេអ អូស្ការ អេនធើធនម៉ិន ឯ.ក ឧបត្ថម្ភថវិកា ៥.៣០៦,5 ដុល្លា(ប្រាំពាន់បីរយប្រាំមួយដុល្លានិងហាសិបសេនអាមេរិក)១១. ឯកឧត្តម អ៊ុក ដាមរី និងលោកជំទាវ ឧបត្ថម្ភថវិកា ២០.០០០ ដុល្លា (ពីរម៉ឺនដុល្លាអាមេរិក)១២. ក្រុមហ៊ុន XI GANG INTERNATIONAL CASINO ឧបត្ថម្ភអង្ករចំនួន ១0តោន(ដប់តោន) និងមី ១០០កេះធំ (មួយរយកេះធំ)៕