កម្ពុជា សម្រេចបាន​ផល​ស្រូវ​វស្សាទូទាំងប្រទេស ជាង​១​លាន​ហិកតា​

ថ្ងៃព្រហស្បតិ៍ 18 មិថុនា 2020, 8:15

​គិត​ត្រឹម​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០២០ ការងារ​បង្កបង្កើនផល​ស្រូវ​រដូវវស្សា នៅ​ទូទាំងប្រទេស​សម្រេចបាន ១,៣៧៦,៤៥៨​ហិកតា ស្មើនឹង​៥៣.១៨% នៃ​ផែនការ​ចំនួន ២,៥៨៨,១៣០​ហិកតា​។ នេះ​បើតាម​ការបញ្ជា​ក់ដោយ​ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។​

 

​ឯកឧត្តម​បន្ថែមថា ការងារ​បង្កបង្កើនផល​ស្រូវ​រដូវវស្សា​នៅ​ទូទាំងប្រទេស​មាន ស្រូវស្រាល​ចំនួន ៤៩១,០៩០​ហិកតា​, ស្រូវកណ្តាល​ចំនួន ៥៩៤ ៩២២ ហិកតា ស្រូវធ្ងន់​ចំនួន ២៤៧ ៤១៣ ហិកតា​, ស្រូវចម្ការ​ចំនួន​១១ ៧១៧ ហិកតា ស្រូវ​ឡើង​ទឹក​ចំនួន ៣១ ៣១៦ ហិកតា​។​

 

​សម្រាប់​ដំណាំ​ឧស្សាហកម្ម​វិញ ការ​បង្កបង្កើនផល សម្រេចបាន ៥៥៤ ១៥១ ហិកតា ស្មើនឹង​ផែនការ ៨៧៥ ២០០ ហិកតា ក្នុងនេះ​មាន​៖ ពោតក្រហម ៧៨ ៣៣៦ ហិកតា​, ដំឡូង​មី​ចំនួន ៤៣៨ ២១៧ ហិកតា សណ្តែកបាយ​ចំនួន ១៣ ៥២៦ ហិកតា សណ្តែកដី​ចំនួន ៣ ២៩០ ហិកតា​, សណ្តែកសៀង​ចំនួន ១ ២៣១ ហិកតា និង​អំពៅ​ចំនួន ៩ ៩៧៧ ហិកតា​៕​

កម្ពុជា សម្រេចបាន​ផល​ស្រូវ​វស្សាទូទាំងប្រទេស ជាង​១​លាន​ហិកតា​
កម្ពុជា សម្រេចបាន​ផល​ស្រូវ​វស្សាទូទាំងប្រទេស ជាង​១​លាន​ហិកតា​
កម្ពុជា សម្រេចបាន​ផល​ស្រូវ​វស្សាទូទាំងប្រទេស ជាង​១​លាន​ហិកតា​

PLB Banner on article detail