ខេត្តព្រៃវែង ផលិត​ស្រូវស្រាល​ដើមរដូវ បាន​ច្រើនជាងគេ ក្នុងប្រទេស​កម្ពុជា​

ថ្ងៃពុធ 10 មិថុនា 2020, 11:17

​ខេត្តព្រៃវែង បាន​ជាប់​ចំណាត់ថ្នាក់​ផលិត​ស្រូវ​បាន​ច្រើនជាងគេ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​រយៈពេល​១០​ឆ្នាំ ចុងក្រោយ​នោះ គឺ​កំពុង​ប្រមូល​ផល​ស្រូវស្រាល​ដើមរដូវ​។

 

​យោងតាម​របាយ​ការ​ណ៏​របស់លោក​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ឲ្យ​ដឹងថា​៖ ការនាំ​ស្រូវ​ចេញទៅ​កាន់​ប្រទេស​វៀ​ណា​ម​កំពុងតែបន្ត​ជាប់​ជាប្រចាំ ជាពិសេស​គិត​ចាប់ពី​ថ្ងៃទី​២២ ខែឧសភា ដល់​ថ្ងៃទី​០៨ មិថុនា ឆ្នាំ​២០២០ គឺ​បានសម្រេច​នាំ​ស្រូវ​បាន​ចំនួន​សរុប​ប្រមាណ​ជា ៣៨ ៥២៦ តោន​។

​បើ​យោងតាម​របាយការណ៍រ​បស់​អគ្គនាយកដ្ឋាន​ក​សិ​កម្ម បាន​ឲ្យ​ដឹងថា​៖ ការនាំចេញ​ស្រូវ​ទៅកាន់​ប្រទេស​វៀតណាម​តាម​បណ្តា​ច្រក​មួយចំនួន នៅ​ខេត្តកំពត​, តាកែវ​, កណ្តាល​, ព្រៃវែង និង​ស្វាយរៀង គិត​ចាប់ពី​ថ្ងៃទី​១ ខែមករា ដល់​ថ្ងៃទី​៩ ខែមិថុនា​ឆ្នាំ​២០២០ សម្រេចបាន​ចំនួន ៩២១ ០៤៧ តោន​៕

ខេត្តព្រៃវែង ផលិត​ស្រូវស្រាល​ដើមរដូវ បាន​ច្រើនជាងគេ ក្នុងប្រទេស​កម្ពុជា​
ខេត្តព្រៃវែង ផលិត​ស្រូវស្រាល​ដើមរដូវ បាន​ច្រើនជាងគេ ក្នុងប្រទេស​កម្ពុជា​
ខេត្តព្រៃវែង ផលិត​ស្រូវស្រាល​ដើមរដូវ បាន​ច្រើនជាងគេ ក្នុងប្រទេស​កម្ពុជា​

PLB Banner on article detail