​កម្ពុជា​ស្នើ​ចិន ពិនិត្យ​សំណើសុំ​នាំចូល​មៀន​ប៉ៃលិន​

ថ្ងៃពុធ 10 មិថុនា 2020, 8:6

​ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានស្នើ​ឱ្យ​ភាគី​ចិន ពិនិត្យ​សំណើសុំ​នាំចូល​ផលិតផល​មៀន​ប៉ៃលិន ម្រេច ធុ​រ៉េ​ន ក្រូចថ្លុង ទឹកមាត់​ត្រចៀកកាំ និង​ផលិតផល​ផ្សេងទៀត​របស់​កម្ពុជា បន្ទាប់ពី​ចិន​បាន​យល់ព្រម​ឱ្យធ្វើ​ការនាំចេញ​ផ្លែស្វាយ​ស្រល់​ពី​កម្ពុជា​ទៅកាន់​ប្រទេស​ចិន​។​

 

​ការស្នើ​នេះ​ធ្វើឡើង​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ពិធីសារ​ស្តីពី “​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​សម្រាប់​ការនាំចេញ​ផ្លែស្វាយ​ស្រស់​ពី​កម្ពុជា​ទៅកាន់​សាធារណរដ្ឋ​ប្រទេស​ចិន​រវាង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​កម្ពុជា និង​អគ្គ​រដ្ឋបាល​គយ​ចិន ធ្វើឡើង​រវាង​ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ជាមួយ​ឯកឧត្តម Wang Wentain ឯកអគ្គរដ្ឋទូត នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​នៅ​កម្ពុជា កាលពី​ថ្ងៃទី​០៩ ខែមិថុនា ម្សិលមិញ​។​

 

​ឯកឧត្តម វេ​ង សាខុន បាន​អបអរសាទរ​ចំពោះ​សមិទ្ធផល​ថ្មី​មួយទៀត​ដែល​អគ្គនាយកដ្ឋាន​កសិក​ម្ម និង​អគ្គ​រដ្ឋបាល​គយ​ចិន រួមជាមួយ​ភាគី​ពាក់ព័ន្ធ​ដែល​បានធ្វើឱ្យ​សម្រេចបាន​ក្នុង​ការនាំចេញ​ផ្លែស្វាយ​ស្រស់​ពី​កម្ពុជា​នៅ​កាន់​ទីផ្សារ​ប្រទេស​ចិន​។​

 

​ឯកឧត្ដម​រដ្ឋមន្ដ្រី​បាន​បន្ថែមថា ចំពោះ​វិស័យ​កសិកម្ម រដ្ឋាភិបាល​ចិន​បានសម្រេច​បង្កើន​កូតា​នាំចូល​អង្ករ​កម្ពុជា​ដល់​៤០​ម៉ឺន​តោន​ក្នុង​មួយឆ្នាំ ហើយ​ជិត​ពីរ​ឆ្នាំ​កន្លងមកនេះ​បានអនុញ្ញាត​ឱ្យ​កម្ពុជា​នាំចេញ​ចេកអំបូង​លឿង​ដោយ​ត្រង់​ទៅកាន់​ទីផ្សារ​ចិន​ដែល​ត្រូវការ ៨​លាន​តោន​ក្នុង​១​ឆ្នាំ​។​

 

​ឯកឧត្ដម​បាន​អះអាងថា កម្ពុជា និង​ចិន​បាននិងកំពុង​ពិភាក្សា​អំពី នីតិវិធី​និង​លក្ខខណ្ឌ​តម្រូវ និង​បច្ចេកទេស​មួយចំនួន​ដើម្បី​ឈានទៅ​ធ្វើការ​អនុម័ត​លើ​ឯកសារ​សំណើ​នាំចេញ ម្រេច មៀន​ប៉ៃលិន ក្រូចថ្លុង ធុ​រ៉េ​ន និង​ទឹកមាត់​ត្រចៀកកាំ ហើយ​កិច្ចការ​នេះ​នឹង​អាច​ចាប់ផ្តើម​ធ្វើការ​នាំចេញ​នាពេល​ឆាប់ៗ​ខាងមុខនេះ​។​

 

​ជាការ​ឆ្លើយតប ឯកឧត្តម Wang Wentain ឯកអគ្គរដ្ឋទូត នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិត​ប្រចាំ​នៅ​កម្ពុជា​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​នេះ និង​បានលើកឡើង​ពី​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំង​ពីលើ​គ្រប់​វិស័យ។

 

​ឯកឧត្ដម​ប​ន្ដ​ទៀតថាការនាំចេញ​កសិផល​ក​ម្ពុ​ជា​ទៅកាន់​ទីផ្សារ​ចិន​នាពេលនេះ ប្រាកដជា​នឹង​ជួយ​សេដ្ឋកិច្ចកម្ពុជា​ដែល​ទទួលរង​នូវ​ជំងឺឆ្លង​សកល​កូ​វីដ​-១៩ ឱ្យមាន​កំណើន​ប្រសើរឡើង វិញ​ក្នុងពេល​ឆាប់ៗ ខណ​:​ដែល​វិស័យ​កាត់ដេរ​កំពុង​មានការ​ធ្លាក់ចុះ​គួរឱ្យកត់សម្គាល់​៕

​កម្ពុជា​ស្នើ​ចិន ពិនិត្យ​សំណើសុំ​នាំចូល​មៀន​ប៉ៃលិន​
​កម្ពុជា​ស្នើ​ចិន ពិនិត្យ​សំណើសុំ​នាំចូល​មៀន​ប៉ៃលិន​
​កម្ពុជា​ស្នើ​ចិន ពិនិត្យ​សំណើសុំ​នាំចូល​មៀន​ប៉ៃលិន​

PLB Banner on article detail