ឯកឧត្តម វេ​ង សាខុន កោតសរសើរ​ការអភិវឌ្ឍ​វិស័យ​កសិកម្ម​ នៅខេត្តកំពង់ចាម​

ថ្ងៃសុក្រ 5 មិថុនា 2020, 11:15

​ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានបង្ហាញ​ចំណាប់អារម្មណ៍ និង​កោតសរសើរ ទាក់ទង​នឹង​ការអភិវឌ្ឍ​វិស័យ​កសិកម្ម​ទូទាំង​ខេត្តកំពង់ចាម ជាពិសេស​ការប្រើប្រាស់​គ្រឿងយន្ត ស្រប​ពេលដែល​កំលាំង​ពលកម្ម​ទាំង​មនុស្ស និង​សត្វ​បាន​ធ្លាក់ចុះ​គួរឱ្យកត់សម្គាល់​។​

 

​ថ្លែង​ក្នុងឱកាស​ចូលរួម​សកម្មភាព​ធ្វើស្រែ​បង្ហាញ​ដោយ​ប្រើ​គ្រឿងយន្ត និង​ឧបករណ៍​សម្រាប់ បម្រើឱ្យ​វិស័យ​ផលិតកម្ម​ស្រូវ នៅ​ភូមិ​ផ្តៅ​ជុំ​កើត ឃុំ​ផ្តៅ​ជុំ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម កាលពី​ថ្ងៃទី​០៤ ខែមិថុនា ម្សិលមិញ ឯកឧត្តម​រដ្ឋមន្ត្រី បាន​បញ្ជាក់ថា សមិទ្ធផល​នា​ថ្ងៃនេះ ស្តែង​ចេញពី​ការខិតខំ​ប្រឹងប្រែង និង​យកចិត្តទុកដាក់​ខ្ពស់បំផុត​របស់​រាជរ​ដ្ឋា​ភិ​បាល ក្នុងការ​ដាក់ចេញ​នូវ​គោលនយោបាយ​ជំរុញ​កំណើន​ផលិតកម្ម​កសិកម្ម​ដើម្បី​ជួយ​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច តាមរយ​:​ការធានាបាន​នូវ​សន្តិសុខ​ស្បៀង អាហារូបត្ថម្ភ និង​ជំរុញ​ការនាំចេញ ដោយ​ការប្រើប្រាស់​បច្ចេកវិទ្យា​ក​សិ​កម្ម​ទំនើប​ទាន់ សម័យ​ធានាបាន​នូវ​ប្រសិទ្ធភាព​សេដ្ឋកិច្ច បរិ​យា​ប័ន នរ​វា​នុ​វត្ត​ន៍ និង​ការប្រែប្រួល​អាកាសធាតុ​។​

 

​សូមជម្រាបថា បច្ចុប្បន្ន ផលិតកម្ម​ស្បៀង​របស់​ប្រទេស​កម្ពុជា ដែល​បាន​នឹង​កំពុង​នាំចេញ​យ៉ាង​សស្រាក់សស្រាំ នាពេល​បច្ចុប្បន្ន រួមមាន​៖ ស្រូវ អង្ករ ដំឡូង​មី​ស្រស់ និង​ក្រៀម គ្រាប់ស្វាយចន្ទី​ស្រស់ ផលិតផល​សម្រេច និង​ស្វាយ​ស្រស់​៕


ឯកឧត្តម វេ​ង សាខុន កោតសរសើរ​ការអភិវឌ្ឍ​វិស័យ​កសិកម្ម​ នៅខេត្តកំពង់ចាម​
ឯកឧត្តម វេ​ង សាខុន កោតសរសើរ​ការអភិវឌ្ឍ​វិស័យ​កសិកម្ម​ នៅខេត្តកំពង់ចាម​
ឯកឧត្តម វេ​ង សាខុន កោតសរសើរ​ការអភិវឌ្ឍ​វិស័យ​កសិកម្ម​ នៅខេត្តកំពង់ចាម​
ឯកឧត្តម វេ​ង សាខុន កោតសរសើរ​ការអភិវឌ្ឍ​វិស័យ​កសិកម្ម​ នៅខេត្តកំពង់ចាម​
ឯកឧត្តម វេ​ង សាខុន កោតសរសើរ​ការអភិវឌ្ឍ​វិស័យ​កសិកម្ម​ នៅខេត្តកំពង់ចាម​

PLB Banner on article detail