លោក ជំទាវ បាន ស្រីមុំ អញ្ជើញសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ អគារប្រមូលផ្តុំកសិផល(Collecting Center) ដែលរៀបចំដោយ អនុកម្មវិធី ASPIRE (អាស្បាយ) នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តប៉ៃលិន

ថ្ងៃព្រហស្បតិ៍ 9 ធ្នូ 2021, 20:50

ប៉ៃលិន៖ នាព្រឹកថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិនបានអញ្ជើញជាអធិបតី ពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ អគារប្រមូលផ្តុំកសិផល (Collecting Center) ដែលរៀបចំដោយ អនុកម្មវិធី ASPIRE (អាស្បាយ) នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តប៉ៃលិន និងមានការចូលរួមដោយក្រុមការងារខេត្ត អភិបាលក្រុង ស្រុក  មន្ត្រីជំនាញនៃមន្ទីរកសិកម្ម និងប្រជាកសិករ ប្រធានបណ្តុំ ប្រមាណ៦០នាក់។

លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តប៉ៃលិន បានធ្វើរបាយការណ៍អោយដឹងថា អគារប្រមូលផ្តុំកសិផលនេះបានបង្កើតឡើងក្រោយពីកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនិងការប្រែប្រួលអាកាសធាតុ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិនចុះរៀបចំបើកកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការគ្រប់គ្រង និងប្រើប្រាស់អគារប្រមូលផ្តុំកសិផលរបស់កម្មវិធី ASPIRE នៅតាមមូលដ្ឋាន ដើម្បីឱ្យកសិករយល់ពីវត្ថុបំណង នៃការសាងសង់អាគារប្រមូលផ្តុំកសិផល-ប្រភពថវិការ នៃការសាងសង់អាគារ និងការគ្រប់គ្រងប្រើប្រាស់ មួយវិញទៀតដើម្បីអោយការគ្រប់គ្រង និងប្រើប្រាស់អាគារនេះប្រកបដោយនិរន្តភាព និងប្រសិទ្ធភាពខ្ពស់។

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ថា ការបង្កើតអគារប្រមូលផ្តុំកសិផល គឺដើម្បីបម្រើផលប្រយោជន៍ដល់កសិករបណ្តុំ ជាសមាជិកបណ្តុំកសិកម្មដែលបានបង្កើតឡើងដោយកម្មវិធី ASPIRE ក្នុងរយៈពេលជាង3ឆ្នាំមកនេះ។លោកជំទាវបន្តថា អគារប្រមូលផ្តុំកសិផលនេះមានផលប្រយោជន៍ាសំខាន់ណាស់ ព្រោះវាគឺជាកន្លែងស្តុកកសិផល ក្នុងការបញ្ចេញផលិតផលបន្លែរបស់កសករបណ្តុំ ទៅរកទីផ្សារ។ មួយវិញទៀត គ្រាដែលពួកគាត់មានរាំងស្ទះផ្នែកទីផ្សារ កសិករទាំងអស់ អាចបញ្ជូនផលិតផលកសិផលរបស់គាត់ មកកាន់ទីតាំងអគារប្រមូលផ្តុំកសិផលនេះបាននៅតាមមូលដ្ឋានរៀងៗខ្លួន។

លោកជំទាវ បានវាយតម្លៃខ្ពស់នូវសមិទ្ធិផលទាំងនេះ និងសូមគូសបញ្ជាក់ជូនអង្គពិធីថា មន្ទីរកសិកម្មខេត្ត និងកម្មវិធី ផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធនទៅនឹងការប្រែប្រួលអាកាសធាតុ បានកំណត់កោលដៅយ៉ាងច្បាស់ថា គឺជួយកសិករក្រីក្រខ្នាតតូចសរុបទូទាំងខេត្តចំនួន ១៤៩៤ គ្រួសារ ដើម្បីកសិករកែលម្អរផលិតភាពកសិកម្ម និងបង្កើនភាពធននៃមុខរបរកសិកម្ម ឲ្យបន្ស៉ាំទៅនឹងការប្រែប្រួលអាកាសធាតុ និងទទួលបានប្រាក់ចំនេញព្រមទាំងជួយកសិករខ្នាតតូជចូលរួមចំណែកជម្រុញកំណើនសេដ្ឋកិច្ចមូលដ្ឋាន និងកាត់បន្ថយភាពក្រីក្រស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលនៃយើង៕

PLB Banner on article detail