មន្ទីរ​កសិកម្ម​ខេត្តបាត់ដំបង បើក​កិច្ចប្រជុំ​ពង្រឹង​ការងារ​ចាំបាច់​ដល់​មន្ត្រីក្រោមឱវាទ​

ថ្ងៃពុធ 10 វិច្ឆិកា 2021, 17:47

​ខេត្តបាត់ដំបង​!  មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ ខេត្តបាត់ដំបង បាន​បើក​កិច្ចប្រជុំ​ណែនាំ តម្រង់ទិស  និង ដាក់ចេញ​នូវ​វិធានការ ពង្រឹង ការងារ​ចាំបាច់​នានា​មួយចំនួន​ដែល​ទាក់ទង​ទៅនឹង​ការបំពេញ​តួនាទី​ភារកិច្ច​របស់​មន្ត្រី  ក៏ដូចជា មន្ត្រី នគរបាល យុត្តិធម៌  ក្នុង ក្របខ័ណ្ឌ  ខណ្ឌ​រដ្ឋបាល​ព្រៃឈើ  នៃ​មន្ទីរ​កសិកម្ម  រុក្ខាប្រមាញ់  និង​នេសាទ​ខេត្តបាត់ដំបង ។​

​កិច្ចប្រជុំ​នេះដែរ​ប្រារព្ធ​ធ្វើឡើង​នៅ​សាលប្រជុំ​នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត នា​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ ក្រោម​អធិបតីភាព​លោក ឈឹម វ​ជិ​រ៉ា ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តបាត់ដំបង ដោយ មាន វត្តមាន ចូលរួម  ពី​លោក នាយ  នាយរង ខណ្ឌ  នាយផ្នែក​-​សង្កាត់  រដ្ឋបាល ព្រៃ​ឈេ​ី  ជាច្រើន​នាក់​ផងដែរ​។​

​លោក ឈឹម វ​ជិ​រ៉ា ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តបាត់ដំបង បានអោយដឹងថា ជាមួយ​កិច្ចប្រជុំ​នា​ថ្ងៃ​នេះដែរ លោក​បានដាក់​ចេញ​នូវ ការណែនាំ ជាច្រើន​ចំណុច​រួមមាន​!
    ១- គ្រប់​ថ្នាក់ដឹកនាំ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈេ​ី ត្រូវ បន្ត​តាមដាន​ណែនាំ ការអនុវត្ត​ការងារ​របស់​មន្ត្រីក្រោមឱវាទ​ជៀសវាង ការអនុវត្ត ផ្ទុយ និង ច្បាប់  សារាចរ ណែនាំ  លិខិត បទដ្ឋាន​គតិ យុ​ត្តិ ផ្សេងៗ​ដែល​បាន​ដាក់ចេញ ដោយ​រាជរដ្ឋាភិបាល​កម្ពុជា  ការប្រព្រឹត្តិ​មិន​ប្រក្រតីភាព  មាន​កំហុសឆ្គង លេ​ី​វិជ្ជាជីវៈ បើសិនជា មាន មន្ទីរ​និង​មាន​ចំណាត់ការ​លើ​មន្ត្រី​ទាំងនោះ​
  ២ -​ផ្តែផ្តាំ​អោយមាន​ការណែនាំ​មន្ត្រីក្រោមឱវាទ​អោយ​អនុវត្ត​ការងារ​ប្រកបដោយ​ក្រមសីលធម៌ ឆន្ទៈ  មនសិការ វិ​ជា្ជ​ជីវៈ  ក្នុង ការ ទទួល ខុស ត្រូវ ចំពោះ មុខ ថ្នាក់ដឹកនាំ -​ស្ថាប័ន  ជា​មន្ត្រីរាជការ ត្រូវមាន​លិខិត​បញ្ជា​បេសកកម្ម និង​ឯកសណ្ឋាន​មន្ត្រី​អោយបាន​ត្រឹមត្រូវ ក្នុង ពេល ដែល​ចុះ​អនុវត្ត​ការងារ​
   ៣- សង្កត់ធ្ងន់ៗ នឹង ព្រមាន ចំពោះ​មន្ត្រី​ណា​ដែល​ឃុបឃិត បិទបាំង  មិន​បង្ក្រាប​បទ​ល្មេ​ី​ស  ឬ​មិន​អេ​ី​ពេ​ី ធ្វើ មិនដឹងមិនលឺ  ក្នុង អំឡុងពេល ខ្លួន មាន តួនាទី ទទួល ខុស ត្រូវ  នឹង ដែន សមត្ថកិច្ច ខ្លួន​គ្រប់គ្រង  ព្រម ទាំង ហ៊ាន​ទទួល​ប្រាក់​ស៊ីសំណូក ពី​ការប្រព្រឹត្ត​បទ​ល្មេ​ី​ស​នៅ​ដីព្រៃ​សាធារណៈ​របស់​រដ្ឋ  ដីព្រៃ​សហគមន៍ ឬ​ដីព្រៃ​ឈេ​ី​បំរុង​ផ្សេងៗ  នឹងត្រូវ​ទទួលរង​នូវ​ការដាក់វិន័យ   ផ្លាស់ប្ដូរ កន្លែង​ការងារ  បេ​ី​ធ្ងន់ធ្ងរ​នឹង​ប្រឈម​ការដក​ចេញពី​តំណែង​ចេញ  ផ្អែក​តាម​សហលក្ខន្តិកៈ​មន្ត្រីរាជកា​រ​សុ​ី​វិល​
  ៤- បានស្នើ​សុំ​ចំពោះ​ករណី​ការកាប់​រុករាន ឈូសឆាយ   ដុតបំផ្លាញ​ដីព្រៃ​របស់​រដ្ឋ​មក​ធ្វេ​ី​ជា​កម្ម​សិទ្ធ​ដោយ​ខុសច្បាប់ សូមកុំ​អោយមាន​ម​ន្រី្ត​យើង​មាន​ចំណែក ណាមួយ លូកលាន់​ចង់បាន​ដី  ឫ​ឃុបឃិត  ក្នុង​រឿងនេះ​អោយសោះ ពោល​គឹ​កុំ​លូកដៃ​ទៅ​ជ្រៅ​ដែល​ធ្វើអោយប៉ះពាល់​ដល់​កិ​ត្ត​យស  ជីវិត​ជា​មន្ត្រីរាជការ​
  ៥- រាល់​ការប្រព្រឹត្តិ​ខុសច្បាប់​ត្រូវមាន​លិខិត​ព្រមាន​ជា​លាយ​លក្ខ​អក្សរ​ចំពោះ​ជន​នោះ​ដោយ​មិនមាន​ការ ស៊ុមគ្រលំ  ឬ​ទទួល​សំណូក​នានា​
 ៦- ពិនិត្យ មេ​ី​ល​និង យកចិត្តទុកដាក់​ព​ន្លឿ​ន   ក្នុង ការចុះបញ្ជី​ដី​រដ្ឋ  ដីព្រៃ​សាធារណៈ​របស់​រដ្ឋ  ដីព្រៃ​សហគមន៍​អោយបាន​ត្រឹមត្រូវ ស្របច្បាប់   ជម្រុញ​ការបោះបង្គោល​ព្រំប្រទល់​ដីព្រៃ របស់​សហគមន៍ ព្រៃ​ឈេ​ី អោយបាន​ឆាប់  ដេ​ី​ម្បី​បញ្ជៀ​សបាន​នូវ​បញ្ហា​ទំនាស់​ដីធ្លី  ការរំលោភបំពាន កាន់កាប់​ពី​សំណាក់​ជនខិលខូច  ជន​អនាធិបតេយ្យ​លួច​ឈូសឆាយ​យក​ធ្វេ​ី​កម្ម​សិទ្ធ​ដោយ​មិន​ស្របច្បាប់​
 ៧- ត្រូវ​យកចិត្តទុកដាក់​ក្នុងការ​បង្ក្រាប  ហាមឃាត់​លេ​ី​ការ​ធ្វេ​ី​អាជីវកម្ម កាយ​យក​សាច់​ដី  ដី​ថ្ម​ក្រហម  ការយក​រ៉ែ  មិន​ស្របច្បាប់  ពី​សំណាក់​ជន​អនាធិបតេយ្យ  ឈ្មួញ​ខិលខូច  ក្នុង តំបន់ភ្នំ  ដី​សហគមន៍​ព្រៃ​ឈេ​ី  ដី​គម្រប​ព្រៃ​ឈេ​ី  ។ ល​។​
  ៨- ត្រូវ​បន្ត​តាមដាន លេ​ី​ការអនុវត្ត  និង​របាយការណ៍​នៃ​ការអនុវត្ត​សកម្មភាព  ផែនការ មេ  របស់​ក្រុមហ៊ុន សម្បទាន ដី សម្បទាន សេដ្ឋកិច្ច  ក្នុង​ដែន​សមត្ថកិច្ច គ្រប់គ្រង ដោយ​មន្ទីរ កសិកម្ម  រុក្ខាប្រមាញ់  និង​នេសាទ  អោយបាន​ត្រឹមត្រូវ  
 ៩-  មន្ត្រី រដ្ឋបាល ព្រៃ​ឈេ​ី ទាំងអស់​មាន​កាត​ព្វ​តិ​ច្ច  តួនាទី ក្នុង ការ ទទួល ខុស ត្រូវ  ការពារ  ថែរក្សា ធនធានធម្មជាតិ  ដី  ព្រៃ​-​ភ្នំ  ដែល ជា សម្បត្តិ រដ្ឋ​ក្នុង ដែន សមត្ថកិច្ច  និង ក្នុង អំឡុង​ពេលដែល​ខ្លួន​មាន​តួនាទី  ព្រោះ​យេ​ី​ង​ជា​អ្នកអនុវត្ត​ច្បាប់​ត្រូវ​ប្រឹងប្រែង​អោយអស់​សមត្ថភាព ក្នុង ការការពារ
  ១០- ស្នេ​ី​ដល់​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់  បន្ត​កិច្ចសហការ​ជាមួយ​កងកម្លាំង​មាន​សមត្ថកិច្ច  គណៈបញ្ជាការ ឯក ភាព  រដ្ឋ បាល ស្រុក -​ក្រុង​ទាំងអស់ អាជ្ញា ធរ ឃុំ  អោយបាន​ស្អិតរ​មួ​ត  និង ល្អប្រសើរ  ដេ​ី​ម្បី ចុះបង្ក្រាប​បទ​ល្មេ​ី​សព្រៃ​ឈេ​ី ក៏ដូចជា​ការកាប់បំផ្លាញ​ឈូសឆាយ​ដីព្រៃ ពី​សំណាក់​ជនខិលខូច  និង​ឈ្មួញ​ខុសច្បាប់  ដោយ​មិនមាន​ការយោគយល់  និង​លេ​ី​កលែង​ឡេ​ី​យ​។​

PLB Banner on article detail