សាប៊ូ Liby

ឃាត់​រថយន្ត​១០​គ្រឿង ល្មើស​ផ្លាក​បំរាម​ចរាចរណ៍ក្នុង​ក្រុង​បាត់ដំបង​

ថ្ងៃពុធ 4 ឧសភា 2022, 14:51

​ខេត្តបាត់ដំបង​៖ កម្លាំង​ជំនាញ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង ចុះ​អនុវត្ត​ឃាត់​បាន​រថយន្ត​ចំនួន ១០​គ្រឿង ក្នុងករណី​ល្មើស​ផ្លាកសញ្ញា​ហាម​ចូល​ក្រុង និង​ដឹក​សំពីងសំពោង​។​

 

​លោក​វរសេនីយ៍ឯក ចាន់ សុធី នាយការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​បាន​ប្រាប់អោយដឹង​នា​ថ្ងៃទី ០៤ ខែឧសភា ឆ្នាំ​២០២២​នេះ​ថា ដោយ​អនុវត្តតាម​បទបញ្ជា​ផ្ទាល់​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សាត គឹម​សាន ស្នងការ ក៏ដូចជា​យោបល់​របស់លោក វរសេនីយ៍ឯក ប៉ូវ វណ្ណឌី ស្នងការរង​ទទួល​ផែន​ការងារ​នគរបាល​សណ្តាប់ធ្នាប់ លោក​បាន​ដឹកនាំ​កម្លាំង​ការិយាល័យ​ជំនាញ​ចុះ​ជាប្រចាំ​និង​ឃាត់​បាន​រថយន្ត​ល្មើស​ជា​បន្តបន្ទាប់ ហើយ​ជាក់ស្តែង​នៅពេល​នេះដែរ​ក៏បាន​ធ្វើ​ការឃាត់​រថយន្ត​ល្មើស​បាន​ចំនួន ១០​គ្រឿង​បន្ថែមទៀត​។​

 

​លោកនាយ​ការិយាល័យ​ដដែល​បាន​បញ្ជាក់ថា ចំពោះ​រថយន្ត​ទាំង​១០​គ្រឿង​ដែល​ឃាត់​បាន​នាពេលនេះ​ឃើញថា ក្នុងនោះ​មាន​០៦​គ្រឿង​ល្មើស​ផ្លាកសញ្ញា​ហាម​ចូល​ក្រុង និង​០៤​គ្រឿង​ដឹក​សំពីងសំពោង​។ ហើយ​ចំពោះ​រថយន្ត​ដឹក​សំពីងសំពោង ផ្ទុក​លើស​ចំណុះ​ខុស​លក្ខណៈ​បច្ចេកទេស​តម្រូវអោយ​ម្ចាស់​រើ​សាង​អីវ៉ាន់​ចេញ​ហើយ​ធ្វើ​ការពិន័យ​តាមច្បាប់​ទៅតាម​តម្លៃ​នៃ​ការផាកពិន័យ​ដែលមាន​នៅក្នុង​បា​រ៉ែ​ន​អនុក្រឹត្យ​លេខ​៣៩​។​

 

​ហើយ​ជាមួយគ្នានេះដែរ លោក​ក៏​សំណូមពរ​ទៅដល់​ម្ចាស់​ក្រុមហ៊ុន​ដឹកជញ្ជូន​ទាំងអស់ សូម​ធ្វើការ​ដឹកជញ្ជូន​គោរព​តាមច្បាប់​កំណត់​របស់​ក្រសួង​សាធារណការ ដោយ​ដឹក​អោយបាន​ត្រឹមត្រូវ កុំ​ដឹក​សំពីងសំពោង ហើយ​រថយន្ត​កុំអោយ​កែច្នៃ ខុស​លក្ខណៈ​បច្ចេកទេស ដែល​វា​អាច​បណ្តាលអោយមាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ធ្វើអោយ​ខូចខាត​ទាំង​សម្ភារ​និង​អាយុជីវិត​របស់​ក្រុមហ៊ុន ក៏ដូចជា​អ្នកបើកបរ​ផងដែរ ដូច្នេះ​សូម​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា​។​

ឃាត់​រថយន្ត​១០​គ្រឿង ល្មើស​ផ្លាក​បំរាម​ចរាចរណ៍ក្នុង​ក្រុង​បាត់ដំបង​
ឃាត់​រថយន្ត​១០​គ្រឿង ល្មើស​ផ្លាក​បំរាម​ចរាចរណ៍ក្នុង​ក្រុង​បាត់ដំបង​
ឃាត់​រថយន្ត​១០​គ្រឿង ល្មើស​ផ្លាក​បំរាម​ចរាចរណ៍ក្នុង​ក្រុង​បាត់ដំបង​
ឃាត់​រថយន្ត​១០​គ្រឿង ល្មើស​ផ្លាក​បំរាម​ចរាចរណ៍ក្នុង​ក្រុង​បាត់ដំបង​
ឃាត់​រថយន្ត​១០​គ្រឿង ល្មើស​ផ្លាក​បំរាម​ចរាចរណ៍ក្នុង​ក្រុង​បាត់ដំបង​
ឃាត់​រថយន្ត​១០​គ្រឿង ល្មើស​ផ្លាក​បំរាម​ចរាចរណ៍ក្នុង​ក្រុង​បាត់ដំបង​

PLB Banner on article detail