ឯកឧត្តម ឡោក ហ៊ួ​រ ចុះ​ជួប​សំណេះសំណាល​ជាមួយ សមាជិក សមាជិកា គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន ៥០០​នាក់ នៅ​ឃុំ​ន​រា​

ថ្ងៃសុក្រ 27 ឧសភា 2022, 8:42

​ខេត្តបាត់ដំបង​! នា​រសៀល​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០២២​នេះ ឯកឧត្តម ឡោក ហ៊ួ​រ ប្រធាន​ក្រុម​កា​ងារ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះជួយ​ស្រុក​សង្កែ និង ឯកឧត្តម សែម សុ​ី​ណង ប្រធាន​ក្រុមការងារ គណបក្ស​ប្រជាជន​កម្ពុជា​ចុះជួយ ឃុំ​ន​រា បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ សមាជិក សមាជិកា គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន ៥០០​នាក់​នៅ​ឃុំ​ន​រា ស្ថិតក្នុង​ស្រុក​សង្កែ នៃ​ខេត្តបាត់ដំបង​។​

 

​នាឱកាស​ជួប​សំណេះសំណាល​នេះដែរ ឯកឧត្តម​ប្រធាន​ក្រុម​កា​ងារ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះជួយ​ស្រុក​សង្កែ ក្នុងនាម​អោយ​ក្រុមប្រឹក្សាឃុំ​បាន​ប្តេជ្ញាចិត្ត​ថា​និង​បម្រើសេវា​ជូន​ប្រជាពលរដ្ឋ​អោយបាន​លឿន និង​ជួយ​ដោះស្រាយ​គ្រប់​បញ្ហា​ទៅតាម​សមត្ថកិច្ច និង​តាម​លទ្ធភាព ហើយ​អ្វីដែល​ដោះ​មិនបាន​សូម​ពាំនាំ​រាល់​ការ​សំណូមពរ​របស់​ពលរ​ដ្ឋ​ទៅអោយ​ស្រុក ដើម្បីអោយ​ស្រុក​រាយការណ៍​ទៅ​ថ្នាក់លើ​ជា​បន្តបន្ទាប់​ទៀត​។​

 

​ឯកឧត្តម​បានបញ្ជាក់​ទៀតថា នៅ​ថ្ងៃ​ខាងមុខ​ក្នុងភូមិ​សាស្ត្រ​ឃុំ​រកា ,​ន​រា ,​តា​ប៉ុន ,​និង​អន្លង់​វិល និង​ក្លាយជា​តំបន់​ទេសចរណ៍ ព្រោះ​រាជរដ្ឋាភិបាល​យើង​នឹងមាន​គម្រោង​ធ្វើការ​ស្តារ​ប្រឡាយ អូរ ស្ទឹង​ចាស់​ទាំងអស់​ដើម្បីអោយ​ទេសចរ​ជិះទូក​លេង​នៅ​ទីនោះ ហើយ​ប្រជាពលរដ្ឋ​និង​មាន​ជីវភាព​ធូ​ធារ​ពី​ការលក់ដូរ​ទំនិញ​ផ្លែឈើ​ផ្សេងៗ​ជូន​ដល់​ភ្ញៀវទេសចរ​។​

 

​បន្ថែម​ពីនេះ​ឯកឧត្តម​ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះជួយ​ស្រុក​សង្កែ ក៏បាន​ជម្រុញ​អោយ​ប្រជាពលរដ្ឋ​ទាំងអស់​ទៅពិនិត្យ​បញ្ជី​និង​ត្រៀម​ឯកសារ​ទៅ​បោះឆ្នោត​អោយបាន​គ្រប់ៗ​គ្នា ហើយ​ឯកឧត្តម​ក៏បាន​ថ្លែងអំណរគុណ​ទៅដល់​ប្រជាពលរដ្ឋ​ដែល​បានមក​ចូលរួម​យ៉ាងច្រើន​និង​បាន​ប្តេជ្ញាចិត្ត​គាំទ្រ​គណបក្ស​ប្រជាជន​ផងដែរ​។​

ឯកឧត្តម ឡោក ហ៊ួ​រ ចុះ​ជួប​សំណេះសំណាល​ជាមួយ សមាជិក សមាជិកា គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន ៥០០​នាក់ នៅ​ឃុំ​ន​រា​
ឯកឧត្តម ឡោក ហ៊ួ​រ ចុះ​ជួប​សំណេះសំណាល​ជាមួយ សមាជិក សមាជិកា គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន ៥០០​នាក់ នៅ​ឃុំ​ន​រា​
ឯកឧត្តម ឡោក ហ៊ួ​រ ចុះ​ជួប​សំណេះសំណាល​ជាមួយ សមាជិក សមាជិកា គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន ៥០០​នាក់ នៅ​ឃុំ​ន​រា​
ឯកឧត្តម ឡោក ហ៊ួ​រ ចុះ​ជួប​សំណេះសំណាល​ជាមួយ សមាជិក សមាជិកា គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន ៥០០​នាក់ នៅ​ឃុំ​ន​រា​

PLB Banner on article detail

អត្ថបទពេញនិយម