សាខា​កាកបាទក្រហមកម្ពុជា​ខេត្តបាត់ដំបង បន្ត​នាំយក​អំណោយ​មនុស្សធម៌​ចែកជូន​ពលរដ្ឋ​ងាយ​រងគ្រោះ​២៨៤​គ្រួសារ ក្នុងស្រុក​រុក្ខ​គី​រី​

ថ្ងៃពុធ 11 ឧសភា 2022, 12:7

 ​ខេត្តបាត់ដំបង​! នា​ព្រឹក​ទី ១១ ខែឧសភា ឆ្នាំ​២០២២​នេះ សាខា​កាកបាទក្រហមកម្ពុជា​ខេត្តបាត់ដំបង​ដែលមាន​ឯកឧត្តម សុខ លូ អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា និង​លោកជំទាវ ដោយមាន​ការចូលរួម​ពី​ឯកឧត្តម លោកជំទាវ លោក លោកស្រី គណៈ​កិត្តិយស​សាខា គណៈកម្មាធិការ​សាខា អនុសាខា សប្បុរសជន អ្នក​ស្ម​គ្រ័​ចិត្ត​កាកបាទក្រហមកម្ពុជា បាន​បន្ត​នាំយក​អំណោយ​មនុស្សធម៌​របស់​សាខា​ខេត្ត ចែកជូន​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​បំផុត ដែលជា​មុខសញ្ញា​អាទិភាព​របស់​កាកបាទ​ក្រហម​កម្ពុជា សរុប​ចំនួន ២៨៤​គ្រួសារ មកពី​៤០​ភូមិ ស្ថិតក្នុង​ស្រុក​រុក្ខ​គី​រី ។​

​ថ្លែង​នាឱកាស​នោះ ឯកឧត្តម សុខ លូ បាន​ពាំ​នាំនូវ​ការ​ផ្តាំផ្ញើ​ពីស​ម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន  ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​ផ្តាំផ្ញើ​សួរសុខទុក្ខ ក្តី​អាណិត​ស្រឡាញ់ ការគិតគូរ​ពី​សុខទុក្ខ​និង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់លោក​យាយ​លោកតា បងប្អូន​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​ទាំងអស់​ដោយ​ក្តី​នឹករលឹក​ជាទីបំផុត​។​

​ជាមួយគ្នានេះ ឯកឧត្តម​ប្រធាន បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ខេត្តបាត់ដំបង    ព្រមទាំង​សប្បុរសជន​នានា​ដែល​បាន​ចូលរួម​បរិច្ចាគ​ធនធាន​ថវិកា​ប្រកបដោយ​ទឹកចិត្ត​ជ្រះថ្លា​ជូន​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ក្នុងឱកាស​ទិវា​ពិភពលោក​កាកបាទក្រហម និង​អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ដើម្បីឱ្យ​សាខា​ខេត្ត​អាច​បន្ត​ចុះ​បំពេញ​សកម្មភាព​មនុស្សធម៌​បាន​ដូច​នាពេលនេះ​និង​បន្តបន្ទាប់​ទៀត​។ 

​បន្ថែម​ពីនេះ​ដែរ ឯកឧត្តម​ប្រធាន​គណៈកម្មាធិការ​សាខា​ខេត្ត ក៏បាន​ពាំនាំ​នូវ​សារ​អំពាវនាវ​ពី​សំណាក់  សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី  ហ៊ុនសែន ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ សូម​ថែទាំ​សុខភាព​ឱ្យបាន​ល្អ ពិសា​ទឹក​ដាំ​ឆ្អិន​ល្អ មាន​អនាម័យ​ក្នុងការ​រស់នៅ​និង​ប្រុងប្រយ័ត្ន​ចំពោះ​ការប្រែប្រួល​អាកាសធាតុ ដូចជា​គ្រោះមហន្តរាយ​ដោយ​ធម្មជាតិ ខ្យល់ព្យុះ ខ្យល់​កន្ត្រាក់ ជាពិសេស​ការពារ​កុំឱ្យ​មូស​ខ្លាខាំ ត្រូវ​គេង​ក្នុង​មុង​ជានិច្ច និង​សូម​បន្ត​ចូលរួម​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ ថ្វីបើ​រាជរដ្ឋាភិបាល​ទុកឱ្យ​ប្រជាពលរដ្ឋ​ជា​អ្នកសម្រេចចិត្ត​ពាក់​ម៉ាស់​ឬ មិន​ពាក់​ម៉ាស់ តែ​ត្រូវ​ចូលរួម​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​៣ ឬ​ដូ​ស​ទី​៤ ឱ្យបាន​គ្រប់ៗ​គ្នា ព្រោះថា​ប្រសិទ្ធភាព​នៃ​វ៉ាក់សាំង អាច​ការពារ​អាយុជីវិត ឬ​កាត់បន្ថយ​ការគ្រោះថ្នាក់​ធ្ងន់ធ្ងរ​។​

​ប្រជាពលរដ្ឋ​ទាំងអស់​បាន​សម្តែង​នូវ​ការរីករាយ​ជាខ្លាំង​ដែល​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ដែលមាន​ឯកឧត្តម សុខ លូ ជា​ប្រធាន  បាន​ចែកជូន​អំណោយ​នៅថ្ងៃនេះ​ដើម្បី​ជួយ​សម្រួល​លើ​ការហូបចុក​បាន​មួយគ្រា ហើយ​និង​បាន​គោរព​ថ្លែងអំណរគុណ​ដល់​សម្តេច​ទាំង​ទ្វេ សូម​សម្តេច​មាន​សុខភាព​ល្អ កម្លាំង​មាំមួន ជៀស​ឆ្ងាយ​ពី​ជំងឺ​ទាំងពួង ដើម្បី​បន្ត​ដឹកនាំ​ប្រទេស​ឱ្យមាន​សុខសន្តិភាព​បន្តទៀត​។​

​សូមបញ្ជាក់ថា អំណោយ​ដែល​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត បានទទួល​ពី​សប្បុរស​ជន​ក្នុងឱកាស​ទិវា ៨ ឧសភា ត្រូវបាន​ផ្តល់ជូន​ដល់​គ្រួសារ​នីមួយៗ​នូវ ៖ អង្ករ ២៥​គីឡូក្រាម​, មី ០១​កេស​, ត្រីខ ១០​កំប៉ុង​, ទឹកបរិសុទ្ធ​វី​ឃែ​រ​០១​កេស​,​ទឹកត្រី​០១​យួរ ទឹកស៊ីអ៊ីវ​០១​យួរ និង​ជែ​ល​១​ដប​ផងដែរ ។​

PLB Banner on article detail

អត្ថបទពេញនិយម