​ឯកឧត្តម ឡាំ ជា អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​បើក​សវនកម្ម​ផ្ទៃក្នុង សម្រាប់​ការិយបរិច្ឆេទ​២០២១ និង​បណ្តា​ឆ្នាំ​ពាក់ព័ន្ធ​សម្រាប់​ភូមិភាគ​៣

ថ្ងៃពុធ 11 ឧសភា 2022, 12:8

​ខេត្តបាត់ដំបង​! នា​ព្រឹក​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០២២ នៅ​សាលាខេត្ត​បាត់ដំបង ឯកឧត្តម ឡាំ ជា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ទទួលបន្ទុក​អគ្គនាយក​ដ្ឋា​ន​សវនកម្ម​ផ្ទៃក្នុង បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​បើក​សវនកម្ម​ផ្ទៃក្នុង សម្រាប់​ការិយបរិច្ឆេទ​២០២១ និង​បណ្តា​ឆ្នាំ​ពាក់ព័ន្ធ​សម្រាប់​ភូមិភាគ​៣ ដែលមាន ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្ត​ប៉ៃលិន និង​ខេត្តបន្ទាយមានជ័យ ដែលមាន​(​ផ្នែក​រដ្ឋបាល​ស៊ីវិល ផ្នែក​សន្តិសុខ​សាធារណៈ និង​ផ្នែក​ពន្ធនាគារ​)​។

​ជា​កិច្ច​ចាប់ផ្តើម ឯកឧត្តម រដ្ឋលេខាធិការ បាន​មានមតិ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ជូន​ចំពោះ​គណៈអធិបតី និង​អង្គពិធី​ទាំងមូល និង​បាន​ពាំនាំ​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​ក្រ​ឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដែល​តែងតែ​យកចិត្តទុកដាក់​ខ្ពស់​ក្នុងការ​ជំរុញ​ការបង្កើន​ល្បឿន​កំណែទម្រង់​នានា​លើ​គ្រប់​វិស័យ ដែល​ស្ថិតក្នុង​ដែន​សមត្ថកិច្ច​ក្រសួងមហាផ្ទៃ​ក្នុងន័យនេះ ការពង្រឹង​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​ការងារ​របស់​យន្តការ​សវនកម្ម​ផ្ទៃក្នុង ទទួលបាន​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ពី​សំណាក់​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ​។

​ឯកឧត្តម រដ្ឋលេខាធិការ បាន​មានប្រសាសន៍​បន្ថែមទៀត​ថា សវនកម្ម​ផ្ទៃក្នុង​ក្រសួងមហាផ្ទៃ ផ្តោត​សំខាន់​លើ​ការពង្រឹង​អភិបាលកិច្ច និង​សុចរិត​ភាព​នៃ​ការគ្រប់គ្រង​បុគ្គលិក ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ការគ្រប់គ្រង​ទ្រព្យសម្បត្តិ​រដ្ឋ ការគ្រប់គ្រង​ជន​ជាប់ឃុំ ។​ល​។ ព្រមទាំង​ការអភិវឌ្ឍ​សមត្ថភាព​អង្គភាព ទាំង​នៅ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ ដែល​ស្ថិតក្រោម​ដែន​សមត្ថកិច្ច​ក្រសួងមហាផ្ទៃ សំដៅ​រួមចំណែក​ពង្រឹង​អភិបាលកិច្ច​ល្អ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​សង្គម និង​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​។

ឯកឧត្តម រដ្ឋលេខាធិការ ក៏បាន​មានប្រសាសន៍​ណែនាំ​ដល់​ថ្នាក់ដឹកនាំ​សវនដ្ឋាន​ស្ថិតក្នុង​ភូមិភាគ​៣ ដែល​រួមមាន​៖ ផ្នែក​រដ្ឋបាល​ស៊ីវិល (​រដ្ឋបាលខេត្ត រដ្ឋបាល​ក្រុង​/​ស្រុក និង​រដ្ឋបាល​ឃុំ​/​សង្កាត់​), ផ្នែក​សន្តិសុខ​សាធារណៈ (​ស្នងការដ្ឋាន​នគរបាល​ខេត្ត អធិការដ្ឋាន​នគរបាល​ក្រុង​/​ស្រុក និង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​/​សង្កាត់ សាលា​នគរបាល​ជាតិភូមិ​ភាគ វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោគ ប៉ុស្តិ៍នគរបាល​ច្រកទ្វារ​អន្តរជាតិ ។​ល​។​), ផ្នែក​ពន្ធនាគារ (​ពន្ធនាគារ​ខេត្ត និង​មណ្ឌល​អប់រំ​កែប្រែ​) ។​ល​។ ត្រូវ​យកចិត្តទុកដាក់ ផ្តល់​កិច្ចសហការ​ល្អជា​មួយក្រុម​ប្រតិភូ​សវនកម្ម​, ខិតខំ​អនុវត្ត​ប្រព័ន្ធគ្រប់គ្រង​ផ្ទៃក្នុង​របស់ខ្លួន​ឱ្យបាន​ល្អប្រសើរ​, អនុវត្ត​ការងារ​គ្រប់គ្រង​បុគ្គលិក​ឱ្យបាន​ច្បាស់លាស់ ការជំរុញ​ប្រព័ន្ធ​លើកទឹកចិត្ត ការដាក់វិន័យ និង​ផ្តល់​យុត្តិធម៌​ដល់​មន្ត្រីក្រោមឱវាទ​, អនុវត្ត​កិច្ចការ​ហិរញ្ញវត្ថុ រួមមាន កិច្ច​បញ្ជិកា​ចំណូល​-​ចំណាយ និង​ឯកសារ​នានា​ឱ្យបាន​ត្រឹមត្រូវ​តាម​នីតិវិធី​ជា​ធរមាន​, យកចិត្តទុកដាក់​ពង្រឹង​ការអនុវត្ត​សិទ្ធិ និង​កាតព្វកិច្ច​របស់ខ្លួន​ឱ្យបាន​ត្រឹមត្រូវ​ស្របតាម​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​ជា​ធរមាន និង​ជាពិសេស​ត្រូវ​ជំរុញ​ការងារ​ចុះបញ្ជី​កម្មសិទ្ធិ​ដីធ្លី​ទាំងអស់​របស់​សវនដ្ឋាន​ឱ្យបាន​ឆាប់រហ័ស ជៀសវាង​កើតមាន​បញ្ហា​ទំនាស់​ដីធ្លី​ដោះស្រាយ​មិនចេះចប់​ក្នុង​មូលដ្ឋាន​របស់ខ្លួន ហើយ​ចំពោះ​ថ្នាក់ដឹកនាំ និង​មន្ត្រី​ពន្ធនាគារ ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​លើ​ការងារ​គ្រប់គ្រង​ជន​ជាប់ឃុំ​។

បន្ថែម​លើ​នេះ ឯកឧត្តម រដ្ឋលេខាធិការ ក៏បាន​មានប្រសាសន៍​ណែនាំ​ដល់​ក្រុម​ប្រតិភូ​ទាំងអស់ ត្រូវ​បន្ត​ពង្រឹងសមត្ថភាព​ជំនាញ​វិជ្ជាជីវៈ​សវនកម្ម​ជាប់​ជាប្រចាំ​, អនុវត្ត​កិច្ចការងារ​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់ ពិសេស​ត្រូវធ្វើ​បច្ចុប្បន្នភាព​លើ​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​នានា​ក្នុង​វិស័យ​រដ្ឋបាល​ស៊ីវិល សន្តិសុខ​សាធារណៈ និង​ពន្ធនាគារ​, ត្រូវ​ត្រួតពិនិត្យ​រាល់​ឯកសារ កិច្ចប្រតិបត្តិការ​ទាំង​អស់​របស់​សវនដ្ឋាន​ឱ្យបាន​ច្បាស់លាស់ និង​ដាក់ចេញ​នូវ​អនុសាសន៍​កែលម្អ​ចំណុច​ខ្វះខាត​ជាក់ស្ដែង​ដែល​កើត​មាននៅ​សវនដ្ឋាន និង​ត្រូវ​យកចិត្តទុកដាក់​តាម​ដាន​រាល់​អនុសាសន៍​ដែល​បាន​ដាក់ជូន​សវនដ្ឋាន ដើម្បី​កំណត់​ពេលវេលា​ក្នុង​រយៈពេល ៦​ខែ ឬ​យ៉ាងយូរបំផុត ១២​ខែ ឱ្យ​សវនដ្ឋាន​អនុវត្តតាម​អនុសាសន៍ និង​ត្រូវមាន​របាយការណ៍  ជាងនេះទៅទៀត បន្ទាប់ពី​បានបញ្ចប់​ការងារ​សវនកម្ម​ផ្ទៃក្នុង​នៅ​គ្រប់​សវនដ្ឋាន​គោលដៅ​ទាំងអស់​រួចរាល់ អគ្គនាយកដ្ឋាន​សវន​កម្ម​ផ្ទៃក្នុង ត្រូវ​រៀបចំ​របាយការណ៍​ពិសេស​មួយ​ឬមួយ​ចំនួន​អំពី​ករណី​ដែល​ខ្លួន​រកឃើញថា​មាន​ហានិភ័យ​ខ្ពស់​ដែល​ចាំបាច់​ត្រូវមាន​ដំណោះស្រាយ​ជាបន្ទាន់ ដើម្បី​គោរព​រាយការណ៍​ផ្ទាល់​ជូន​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​គោរព​ស្នើសុំ​អនុសាសន៍​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​។

​ជា​ចុងក្រោយ ឯកឧត្តម រដ្ឋលេខាធិការ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី គណៈអធិបតី សមាជិក សមាជិកា នៃ​អង្គពិធី​ទាំងមូល និង​សូម​ប្រសិទ្ធ​ពរជ័យ​សូម​ជួបប្រទះ​តែ​ពុទ្ធពរ​ទាំង​បួន​ប្រការ​គឺ អាយុ វណ្ណៈ សុ​ខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ ព្រមទាំង​ចៀស​ផុតពី​ជំងឺ​កាច​សាហាវ​ទាំងឡាយ និង​បានប្រកាស​បើក​ការងារ​សវនកម្ម​ផ្ទៃក្នុង សម្រាប់​ការិយបរិច្ឆេទ​២០២១ និង​បណ្ដា​ឆ្នាំ​ពាក់ព័ន្ធ ស្ថិតក្នុង​ភូមិភាគ​៣ ចាប់ពីពេលនេះ​តទៅ​៕

PLB Banner on article detail