សាប៊ូ Liby Smart Hearing

រដ្ឋបាលខេត្ត​បាត់ដំបង រៀបចំ​ដាក់តាំង​រូបភាព​តាម​ផ្ទាំង​ប៉ាណូ សម្រាប់​ពិធីបុណ្យ​ពិសាខបូជា​

ថ្ងៃអង្គារ 10 ឧសភា 2022, 12:52

​ខេត្តបាត់ដំបង​៖ ស្រប​ពេលដែល​ពិធីបុណ្យ​ពិសាខបូជា​កាន់​ខិតជិត​មកដល់ រដ្ឋបាលខេត្ត​ក៏ដូចជា​សាលា​គន់ សាលា​អនុ​គន់​ក្រុង បាន​សហការគ្នា​ក្នុងការ​រៀបចំ​ដាក់តាំង​រូបភាព​ផ្សព្វផ្សាយ​តាម​ផ្ទាំង​ប៉ាណូ និង​តាម​ដងផ្លូវ​សាធារណៈ​នានា​គោលបំណង​ដើម្បី​រំឭក ដល់  មហា​នក្ខត្ត​សម័យ  ទាំង បី ដែល​ក្នុងនោះ​មាន​៖

 

​ទី​១/​គឺ ជា ថ្ងៃ ដែល បាន កើតឡើង ក្នុង សាសនា  ព្រះមហា​សមណ​គោត្ត​ម  ព្រះ បរម គ្រូ នៃ យើង  ដែល ព្រះ ពោធិ សត្វ  ព្រះ នាម  សិទ្ធត្ថ  ដែល ជា បុត្រ របស់ ព្រះ បាទ  សុ​ទ្ទោ​ទ​ន​: និង ព្រះ នាង សិរី  មហាមាយា ទេវី  ទ្រង់​ប្រសូត្រ​ចាក ព្រះ គក៍ នៃ ព្រះ វរមាតា  ក្នុង ថ្ងៃ សុក្រ ពេញ បូរ​ណ៍​មី ខែ ពិសាខ ឆ្នាំ ចរ  វេលា ថ្ងៃ ត្រង់  មុន ពុទ្ធ សករាជ ៨០​ឆ្នាំ  ក្នុង លុម្ពិនី ឧទ្យាន  ចន្លោះ ក្រុង កបិល​ភស្តុ និង ក្រុង ទេវ​ទ​ហ​:  ហើយ ព្រះ សម្មាសម្ពុទ្ធ ប្រសូត្រ មាន សេចក្ដី អស្ចារ្យ យ៉ាង ច្រើន មាន ៖​ទឹក ត្រជាក់ ១​ទឹក ក្តៅ ១ ហូរ ធ្លាក់ មកលើ​អាកា​សមក សាង ជម្រុះ មន្ទិល​ព្រះ ពោធិ សត្វ  ក្រោយ ពី ចុះ ចាក ដៃ ស្រី ស្នំ  ហើយ បាន ដើរ ៧​ជំហាន រួច ឈរ ឈប់​ហ្នឹង​បែរ ព្រះ ភក្ត្រ  ទៅ ទិស ឧ​ត្ត​រ ទ្រង់ ពន្លឺ ឧទាន  ប្រែ ពី បាលី​ថា  យើង ជា កំពូល នៃ លោក  ជា បុគ្គល ប្រសើរ លើស គេ ក្នុង លោក  ជា ចម្បង លើស គេ ក្នុង លោក  ជាតិ​នេះ​ជា​កំណើត​ចុងក្រោយ​របស់ យើង  អំ​ណេះ តទៅ​មុខ​យើង លេង កើត ទៀត ហើយ ។ 

 

​ទី​២/​គឺ ជា ថ្ងៃ ដែល ព្រះ ពោធិ សត្វ  ត្រង់ បាន ត្រាស់ ដឹង  នូវ ចតុ​រា​រិ​យ​:  សច្ចធម៌  ក្នុង ថ្ងៃ ពុធ  ពេញ បូរ​ណ៍​មី  ខែ ពិសាខ ឆ្នាំ រកា មុន ពុទ្ធ សករាជ ៤៥​ឆ្នាំ វេលា ជិត ភ្លឺ  ក្រោម ដើម ពោធិ៍ ព្រឹក្ស ក្នុង គ​យា​សីស​: ប្រទេស  មុន ពេល ព្រះ អង្គ ត្រាស់ ដឹង ជា ព្រះ សព្វ ញ្ញូ​ពុទ្ធ  ក្រៅ ពី សាង ព្រះ បារមី  សែន កោដិ ជាតិ នោះ នៅ ជាតិ ចុង ក្រោយ  ព្រះ អង្គ បាន លះបង់ ព្រះ នគរ  លះបង់ ក្រុម គ្រួសារ  និង កូន ជា ទី ស្រលាញ់ ចូល ទៅ កាន់ ព្រៃ ក្នុង ជន្មាយុ ២៩​ព្រះវស្សា  ដើម្បី ស្វែង រក ធម៌  សង្គ្រោះ សត្វ លោក  ហើយ​ព្រះ អង្គ យាង ពី តំបន់ មួយ ទៅ តំបន់ មួយ  ពី និគម មួយ ទៅ និគម មួយ  ពី អាចារ្យ មួយ ទៅ អាចារ្យ មួយ  ពី អាហារ ឆ្ងាញ់ ៗ ទៅ គ្មាន អាហារ  រហូត​សន្លប់ លើ ផែន ប្រឹថពី  ។​

 

សេចក្ដី តស៊ូ ចំពោះ ការ លំបាក  សព្វ គ្រប់ អស់ រយៈពេល ៦​ឆ្នាំ ទើប ព្រះ អង្គ​ត្រាស់ដឹង​ជា​ព្រ​ពុទ្ធ​នៅ ថ្ងៃ ពុធ ១៥​កើត ខែ ពិសាខ  ឆ្នាំ រកា  វេលា ទៀប ភ្លឺ ក្នុង ជន្មាយុ ៣៥​ព្រះវស្សា ។ 

 

​ទី​៣/​គឺ ជា ថ្ងៃ ដែល ព្រះ សម្មាសម្ពុទ្ធ ទ្រង់ ចូល​អនុ​បា​ទិ​សេស​: និព្វាន  ក្នុង ថ្ងៃ អង្គារ​ពេញ បូរ​ណ៍​មី ខែ ពិសាខ ឆ្នាំ ម្សាញ់  វេលា ជិត ភ្លឺ  មុន ពុទ្ធ សករាជ ១​ថ្ងៃ  ក្រោយពី​ត្រាស់ដឹង​ព្រះ អង្គ បាន លះបង់ ព្រះ កាយ ពល  ព្រះ អង្គ  ដោយ ព្រះ ទ័យ មហាករុណា  ដ៍ ធំ ធេង  ប្រោស ប្រទាន ព្រះ ធម៌​ទេសនា ដល់ សត្វ លោក  អស់ រយៈ ពេល ៤៥​ព្រះ វស្សា បរិនិព្វាន  ចន្លោះ ដើម រាំង  ទាំង ធ្វេ​រ  ក្បែរ ក្រុង កុសិនារា​។​

 

​គួរបញ្ជាក់​ផងដែរ​ថា​:​ពិធីបុណ្យ​វិសាខបូជា​នេះ និង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃអាទិត្យ ១៥​កើត ខែ​ពិសាខ ឆ្នាំខាល ចត្វា​ស័ក ព​.​ស ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០២២ ខាងមុខ ដែល​ប្រជាពលរដ្ឋ ទូទាំង ខេត្ត បាត់ ដំបង ក៏ ដូចជា ទូទាំង ប្រទេស  តែង តែ ប្រារព្ធ​ធ្វើ​ឡើងជា​រៀងរាល់ឆ្នាំ​ទៅតាម​ទំនៀមទម្លាប់ ព្រះ ពុទ្ធសាសនា  ដែល បាន កំណត់ ត្រា អោយ ដឹង ថា  បុណ្យ ពិសាខបូជា  និយម គោរព ឡើង តាំងពី ឆ្នាំ ១៨១៧​មក​ម្លេះ   ហើយ បុណ្យ ពិសាខបូជា នេះ គឺ ជា បុណ្យ ធំ មួយ​របស់​ព្រះពុទ្ធសាសនា ដែល ប្រទេស និយម កាន់ ព្រះ ពុទ្ធសាសនា  លើ សកលលោក ប្រារព្ធ ពិធី បុណ្យ​មួយ​នេះ​មិន ដែល ខកខាន ឡើយ ៕​

 

 

រដ្ឋបាលខេត្ត​បាត់ដំបង រៀបចំ​ដាក់តាំង​រូបភាព​តាម​ផ្ទាំង​ប៉ាណូ សម្រាប់​ពិធីបុណ្យ​ពិសាខបូជា​
រដ្ឋបាលខេត្ត​បាត់ដំបង រៀបចំ​ដាក់តាំង​រូបភាព​តាម​ផ្ទាំង​ប៉ាណូ សម្រាប់​ពិធីបុណ្យ​ពិសាខបូជា​
រដ្ឋបាលខេត្ត​បាត់ដំបង រៀបចំ​ដាក់តាំង​រូបភាព​តាម​ផ្ទាំង​ប៉ាណូ សម្រាប់​ពិធីបុណ្យ​ពិសាខបូជា​
រដ្ឋបាលខេត្ត​បាត់ដំបង រៀបចំ​ដាក់តាំង​រូបភាព​តាម​ផ្ទាំង​ប៉ាណូ សម្រាប់​ពិធីបុណ្យ​ពិសាខបូជា​
រដ្ឋបាលខេត្ត​បាត់ដំបង រៀបចំ​ដាក់តាំង​រូបភាព​តាម​ផ្ទាំង​ប៉ាណូ សម្រាប់​ពិធីបុណ្យ​ពិសាខបូជា​
រដ្ឋបាលខេត្ត​បាត់ដំបង រៀបចំ​ដាក់តាំង​រូបភាព​តាម​ផ្ទាំង​ប៉ាណូ សម្រាប់​ពិធីបុណ្យ​ពិសាខបូជា​
រដ្ឋបាលខេត្ត​បាត់ដំបង រៀបចំ​ដាក់តាំង​រូបភាព​តាម​ផ្ទាំង​ប៉ាណូ សម្រាប់​ពិធីបុណ្យ​ពិសាខបូជា​
រដ្ឋបាលខេត្ត​បាត់ដំបង រៀបចំ​ដាក់តាំង​រូបភាព​តាម​ផ្ទាំង​ប៉ាណូ សម្រាប់​ពិធីបុណ្យ​ពិសាខបូជា​
រដ្ឋបាលខេត្ត​បាត់ដំបង រៀបចំ​ដាក់តាំង​រូបភាព​តាម​ផ្ទាំង​ប៉ាណូ សម្រាប់​ពិធីបុណ្យ​ពិសាខបូជា​

PLB Banner on article detail

អត្ថបទពេញនិយម