គ្រាប់កាំភ្លើងប្រភេទ ១២,៧ ជាង ៥០០គ្រាប់ ត្រូវបានកម្លាំងការពារព្រំដែនប្រទះឃើញនៅពេលល្បាតពិនិត្យគោលដៅ

ថ្ងៃអង្គារ 19 តុលា 2021, 22:35

ខេត្តបាត់ដំបង: គ្រាប់កាំភ្លើងប្រភេទ ១២,៧ ជាង ៥០០គ្រាប់ ត្រូវបានកម្លាំងការពារព្រំដែនប្រទះឃើញ ខណ:ពេលចុះដើរធ្វើការល្បាតត្រួតពិនិត្យនៅតាមគោលដៅខ្សែបន្ទាត់ព្រំដែន។

សេចក្តីរាយការណ៍ពីសមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា÷ស្របពេលដែលកម្លាំងការពារគោលដៅកំពុងចុះធ្វើការចល័តល្បាតនៅតាមគោលដៅខ្សែបន្ទាត់ព្រំដែនកម្ពុជា ថៃ នៅវេលាម៉ោងជាង ៥និង០០នាទីល្ងាច ថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២១ ក្នុងភូមិសាស្ត្រត្រង់ចំណុចភូមិថ្មី ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង ក៏ស្រាប់តែបានប្រទះឃើញការ៉ុងមួយនៅក្បែរអូរ ដោយមានការសង្ស័យក៏បានត្រួតពិនិត្យមើល ទើបដឹងថាជាការ៉ុងគ្រាប់កាំភ្លើង។

ហើយគ្រាប់កាំភ្លើងដែលកម្លាំងល្បាតប្រទះឃើញនេះជាប្រភេទគ្រាប់ ១២,៧ ដែលមានចំនូនសរុប ៥០៨ គ្រាប់ និងបង់គ្រាប់ប្រភេទ អាកា ចំនួន ៤២បង់ផងដែរ ហើយ បន្ទាប់ពីពិនិត្យប្រមូលយកបានបច្ចុប្បន្នគ្រាប់ទាំងអស់នេះត្រូវបានកម្លាំងសមត្ថកិច្ចយកទៅរក្សាទុកនៅទីបញ្ជាការកងពលតូចលេខ ៥៣ ដើម្បីបន្តការស្រាវជ្រាវតាមនីតិវិធី៕

គ្រាប់កាំភ្លើងប្រភេទ ១២,៧ ជាង ៥០០គ្រាប់ ត្រូវបានកម្លាំងការពារព្រំដែនប្រទះឃើញនៅពេលល្បាតពិនិត្យគោលដៅ
គ្រាប់កាំភ្លើងប្រភេទ ១២,៧ ជាង ៥០០គ្រាប់ ត្រូវបានកម្លាំងការពារព្រំដែនប្រទះឃើញនៅពេលល្បាតពិនិត្យគោលដៅ
គ្រាប់កាំភ្លើងប្រភេទ ១២,៧ ជាង ៥០០គ្រាប់ ត្រូវបានកម្លាំងការពារព្រំដែនប្រទះឃើញនៅពេលល្បាតពិនិត្យគោលដៅ
គ្រាប់កាំភ្លើងប្រភេទ ១២,៧ ជាង ៥០០គ្រាប់ ត្រូវបានកម្លាំងការពារព្រំដែនប្រទះឃើញនៅពេលល្បាតពិនិត្យគោលដៅ

PLB Banner on article detail