ឃាត់ខ្លួនមេខ្យល់០១នាក់និងពលរដ្ឋជិត៦០នាក់ ខណៈលបលួចឆ្លងដែនចូលប្រទេសថៃដោយខុសច្បាប់

ថ្ងៃសៅរ៍ 16 តុលា 2021, 22:42

ខេត្តបាត់ដំបង៖ កម្លាំងនគរបាលការពារព្រំដែនបានចុះប្រតិបត្តិការបង្ក្រាបឃាត់ខ្លួនមេខ្យល់ម្នាក់និងពលរដ្ឋខ្មែរចំនួន ៥៨នាក់ ខណៈពួកគេកំពុងលបលួចឆ្លងដែនចូលទៅក្មុងប្រទេសថៃដោយខុសច្បាប់។

លោកវរសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការវរសេ នាតូចនគរបាលការពារព្រំដែនគោកលេខ ៨១៩ បានអោយដឹងថា ដោយអនុវត្តតាមយោបល់ដឹកនាំជាប់ជាប្រចាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក្នុងការទប់ស្កាត់បង្ក្រាបអោយបានរាល់បទល្មើសឆ្លងដែនខុសច្បាប់គ្រប់ប្រភេទ។

ជាក់ស្តែងនៅព្រឹកថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២១ លោកបានដឹកនាំកម្លាំងសហការជាមួយកងកម្លាំងកងពលតូចថ្មើជើងលេខ ៥៣ កម្លាំងវរៈលេខ ៥០៤ ដែលឈរជើងនៅក្នុងភូមិសាស្ត្រឃុំបឹងរាំង ស្រុកកំរៀង រួមជាមួយសមត្ថកិច្ចនៃព្រះរាជាណាចក្រថៃ ដែលស្ថិតក្នុងភូមិសាស្ត្រជាប់ព្រំប្រទល់គ្នា  បានបង្រ្កាប ទប់ស្កាត់បានទាន់ពេលវេលាចំពោះប្រជាពលរដ្ឋខ្មែរចំនួន ៥៨នាក់ ក្នុងនោះមានស្រី្តចំនួន២០នាក់និងកុមារចំនួន០៥នាក់ ផងដែរ ខណៈដែលពួកគេប៉ុនប៉ងលបលួចឆ្លងដែន ពីប្រទេសកម្ពុជាចូលទៅក្នុងប្រទេ សថៃដោយខុសច្បាប់ ។

ក្នុងពេលជាមួយគ្នានេះដែរសមត្ថកិច្ចក៏បានឃាត់ខ្លួនមេខ្យល់០១នាក់ដែលជាអ្នកនាំពលរដ្ឋទាំងអស់ខាងលើឆ្លងដែនដោយខុសច្បាប់ចូលទៅក្នុងប្រទេសថៃ ហើយក្រោយពីឃាត់ខ្លួនប្រជាពលរដ្ឋខ្មែរទាំង៥៨នាក់ ជាមួយនិងមេខ្យល់ម្នាក់ផងនោះពេលនេះ សមត្ថកិច្ចនគរបាលវរព្រំដែនបានបញ្ជូនពួកគាត់ប្រគល់ជូនអធិការនគរបាលស្រុកកំ រៀង ដេីម្បីអនុវត្តតាមផ្លូវច្បាប់។សាលី

ឃាត់ខ្លួនមេខ្យល់០១នាក់និងពលរដ្ឋជិត៦០នាក់ ខណៈលបលួចឆ្លងដែនចូលប្រទេសថៃដោយខុសច្បាប់
ឃាត់ខ្លួនមេខ្យល់០១នាក់និងពលរដ្ឋជិត៦០នាក់ ខណៈលបលួចឆ្លងដែនចូលប្រទេសថៃដោយខុសច្បាប់
ឃាត់ខ្លួនមេខ្យល់០១នាក់និងពលរដ្ឋជិត៦០នាក់ ខណៈលបលួចឆ្លងដែនចូលប្រទេសថៃដោយខុសច្បាប់
ឃាត់ខ្លួនមេខ្យល់០១នាក់និងពលរដ្ឋជិត៦០នាក់ ខណៈលបលួចឆ្លងដែនចូលប្រទេសថៃដោយខុសច្បាប់
ឃាត់ខ្លួនមេខ្យល់០១នាក់និងពលរដ្ឋជិត៦០នាក់ ខណៈលបលួចឆ្លងដែនចូលប្រទេសថៃដោយខុសច្បាប់

PLB Banner on article detail