ដាក់ជណ្តើរឡើងតអំពូលភ្លើងបំភ្លឺក្នុងវត្ត ឆ្លងចរន្តឆក់ស្លាប់យ៉ាងអាណោចអាធ័ម

ថ្ងៃព្រហស្បតិ៍ 23 កញ្ញា 2021, 17:59

ខេត្តបាត់ដំបង៖ លោកតាវ័យជាង៧០ឆ្នាំម្នាក់បានឡើងតអំពូលភ្លើងដើម្បីបំភ្លឺក្នុងវត្តសង្ស័យខុសបច្ចេកទេសបណ្តាលឆក់ធ្លាក់ពីលើជណ្តើរស្លាប់យ៉ាងអាណោចអាធ័ម។

សមត្ថកិច្ចនៅមូលដ្ឋានបានបញ្ជាក់ឲ្យដឹងថា÷ ហេតុការណ៍គ្រោះថ្នាក់ឆក់ស្លាប់ខាងលើបានកើតឡើងនៅវេលាម៉ោង ០៩និង២០នាទីព្រឹក ថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២១ នៅត្រង់ចំណុចបរិវេណវត្តរាំងកេសី ស្ថិតក្នុងក្រុមទី០៤ ភូមិរាំងកេសី ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង ដែលជនរងគ្រោះមានឈ្មោះ ជ្រឹម ធៀម ភេទប្រុស អាយុ ៧៦ឆ្នាំ រស់នៅក្នុងភូមិ -ឃុំ កន្លែងកើតហេតុខាងលើ។

  សាក្សីនៅកន្លែងកើតហេតុបាននិយាយថា÷ នៅមុនពេលកើតហេតុលោកតាជនរងគ្រោះបានរៀបចំតបណ្តាញខ្សែភ្លើងនៅក្នុងបរិវេណវត្ត បន្ទាប់មកបានបន្តឡើងជណ្តើរតអំពូលភ្លើងដើម្បីបំភ្លឺពេលយប់ ភ្លាមនោះទំនងប៉ះត្រូវកន្លែងខ្សែដាច់រលាត់ក៏បណ្តាលអោយឆក់ប្រកាច់ធ្លាក់ពីលើជណ្តើរស្លាប់តែម្តង។ 

ក្រោយពេលកើតហេតុភ្លាមៗនគរបាលជំនាញបានចុះទៅដល់កន្លែងកើតហេតុពិនិត្យធ្វើកោសល្យវិច័យ រួចបានបញ្ជាក់ថា លោកតាពិតជាស្លាប់ដោយសារឆក់ចរន្តអគ្គិសនីពិតប្រាកដមែន បន្ទាប់មកក៏បានប្រគល់សាកសពទៅឲ្យកូនចៅសាច់ញាតិរៀបចំធ្វើបុណ្យទៅតាមប្រពៃណី៕

ដាក់ជណ្តើរឡើងតអំពូលភ្លើងបំភ្លឺក្នុងវត្ត ឆ្លងចរន្តឆក់ស្លាប់យ៉ាងអាណោចអាធ័ម
ដាក់ជណ្តើរឡើងតអំពូលភ្លើងបំភ្លឺក្នុងវត្ត ឆ្លងចរន្តឆក់ស្លាប់យ៉ាងអាណោចអាធ័ម

PLB Banner on article detail